ដោយ វ៉ា សំណព្វ
08/09/2018
RFI
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកគាំទ្រនៅប្រទេសអូស្រ្តាលីនាពេលកន្លងមក
@សហការី
ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលគេដឹងថា ជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ គ្រោងរៀបចំធ្វើបាតុកម្មមួយ នៅថ្ងៃទី ២៩ កញ្ញា ខាងមុខនេះ ដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក។ បើតាមគម្រោង បាតុកម្មនេះនឹងធ្វើឡើងនៅមុខទីស្នាក់ការ អង្គការសហប្រជាជាតិ ជាទីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងទៅចូលរួមកិច្ចប្រជុំនៅចុងខែកញ្ញា។
គម្រោងបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំង នឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា នៅមុខអគារទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។ នេះបើយោងតាមលិខិតអំពាវនាវរបស់អតីតគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) ចុះថ្ងៃទី ៦ កញ្ញា។ លិខិតដដែលនេះ បានលើកឡើងថា គម្រោងបាតុកម្មនេះ ធ្វើឡើងដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក និងដើម្បីអំពាវនាវដល់សហគមន៍អន្តរជាតិ និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កុំឲ្យទទួលស្គាល់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ដែលទើបបង្កើតឡើង កាលពីថ្ងៃទី ៦ កញ្ញា។
លិខិតរបស់អតីតគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) ដដែល ក៏បានអំពាវនាវដល់អ្នកគាំទ្រ សមាជិក-សមាជិកា និងប្រជាពលរដ្ឋខ្មែរ-អាមេរិកាំងទាំងអស់ ចូលរួមនៅក្នុងបាតុកម្មនេះ ដើម្បីប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើគម្រោងរបស់លោកមិនត្រូវបានលុបចោលទេនោះ។
គួរជំរាបជូនថា កាលពីខែសីហាកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសពីការប្រញាប់ប្រញាល់ក្នុងការបង្កើតរាជរដ្ឋាភិបាលថ្មីអាណត្តិទី៦ឲ្យបានរួចរាល់ ក្នុងអំឡុងដើមខែកញ្ញានេះ ដើម្បីផ្តល់លទ្ធភាពឲ្យលោកអាចអញ្ជើញទៅចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំមហាសន្និបាតលើកទី៧៣របស់អង្គការសហប្រជាជាតិ។ មហាសន្និបាតលើកទី៧៣របស់អង្គការសហប្រជាជាតិ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ២៥ កញ្ញា ខាងមុខនេះ។ ក្រៅពីនោះ លោកនាយករដ្ឋមន្ត្រី ក៏គ្រោងនឹងទៅចូលរួមកិច្ចប្រជុំមួយចំនួនទៀតនៅអឺរ៉ុប ជាអ្វីដែលអ្នកវិភាគបានមើលឃើញថា គឺជាការផ្គើននឹងគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលភាគច្រើន គឺជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថ្មី បានឲ្យដឹងថា គម្រោងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនផ្លាស់ប្តូរនោះឡើយ។ ឆ្លើយតបទៅនឹងគម្រោងបាតុកម្មនៅសហរដ្ឋអាមេរិក លោក ផៃ ស៊ីផាន ដែលទើបទទួលបានការតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រីបានចាត់ទុកថា គឺគ្រាន់តែជាសម្រែករបស់អ្នកចាញ់ និងជាសម្រែករបស់សម្លេងភាគតិចប៉ុណ្ណោះ។ បើតាមលោក ផៃ ស៊ីផាន តាមគម្រោងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹងមានជំនួបជាមួយពលរដ្ឋខ្មែរ-អាមេរិកាំង ដែលគាំទ្ររដ្ឋាភិបាលកម្ពុជា នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ៕
( បកប្រែក្រៅផ្លូវការ )
នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ក្រយស្មាន់ Volodymyr Groysman នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលសម្តេចតេជោ បានបន្តឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី។
នៅក្នុងលិខិតរបស់លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានសរសេររៀបរាប់ថា៖ «តាងនាមឲ្យរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងខ្លួនខ្ញុំផ្ទាល់ សូមទទួលយកការចូលរួមអបអរសាទរដោយស្មោះត្រង់ពីរូបខ្ញុំ ចំពោះការតែងតាំងរបស់សម្តេច ក្នុងការបន្តកាន់មុខតំណែងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
នាឱកាសនេះផងដែរ ខ្ញុំសូមជូនពរសម្តេចឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងសកម្មភាពសំខាន់ៗនៃការដឹកនាំប្រទេសជាតិ ព្រមទាំងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ឲ្យជួបតែសុខសន្តិភាព ក៏ដូចជាភាពរួបរួមគ្នា ព្រមទាំងវិបុលភាពតរៀងទៅ»។
(នៅមានសារ លិខិត លោកស្រី អែន ជែរឡាមឺគែល អធិការបតី អាល្លឺម៉ង់ទៀត)
Do you see paper from president of Germany ? It advises to follow the peace Parish accord 1991
So Socheath = So Chet= Dead Number= 00
Ah Chet can not even spell his own name, how could he translate from English to Khmer.
If you know too much, ask HUN SEN to come and explain to UN in New York on September 29, 2019. We all would like to hear your real word from your stinky mouth, how well you can answer to media!!!!!!
gold will still be gold no matter what some one think about it. the gold plate is just a fake material to confuse people. sorry your gold is worse nothing and please do not trying to sell it to Cambodian . I just wonder the money in Cambodia is so powerful it can buy this dog to burking every day as the meaning of fake gold . some one should know what I mean if this guy burking like a dump dog he will die as a dump dog. as the word from our old Cambodian said >> people we take words the elephant they took ivory and the bird they took father . I knew some one was kill by their mentality speak because their word is painful to some one else . my word to some one that knowing themselves he or she should change that little corrupted money will not last that long. please go to look for some thing else to make your honest living that is a price and joy of wonderful human being. GOD bless Cambodia