ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៧១​ឆ្នាំ​នៅ​ថ្ងៃ​នេះ

| |
https://vodhotnews.com

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពីពេលកន្លងទៅ (រូបថតពីហ្វេសប៊ុក​របស់​លោក​)


ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ​នៅ​ឯ​ប្រទេស​កំណើត​របស់​លោក បន្ទាប់​ពី​លោក​ទ្រាំ​ទ្រ​នឹង​ជំងឺ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ជា​ភាសា​បារាំង​នៅ​ល្ងាច​ថ្ងៃ​នេះ។

សេចក្ដី​ជូន​ដំណឹង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​សប្បុរសធម៌​រូប​នេះ បាន​ទទួល​មរណភាព​នៅ​ម៉ោង ២ និង​ ៤៥​នាទីព្រឹក​ម៉ោង​នៅ​ប្រទេស​ស្វីស ក្នុង​ជន្មាយុ ៧១​ឆ្នាំ បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧។

លោក​វេជ្ជ​បណ្ឌិត Beat Richner ដែល​កើត​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​១៩៤៧ នៅ​ទីក្រុង​ហ៊្សូរីច ប្រទេស​ស្វីស បាន​បង្កើត​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩២ ដើម្បី​ផ្ដល់​​សេវា​សុខាភិបាល​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់ មួយ​ឆ្នាំ​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នោះ។

នៅ​ក្នុង​រយៈ​ពេល​ជាង ២៦​ឆ្នាំ​មក​នេះ លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ពង្រីក​សាខា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រហូត​ដល់ ៦​កន្លែង​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប។

បើ​តាម​វេបសាយ​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា កុមារ​កម្ពុជា​មិន​តិច​ជាង ១៣​លាន​នាក់​ទេ ទទួល​បាន​​សេវា​សុខាភិបាល​ពី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​នៅ​ភ្នំពេញ និង​នៅ​ឯ​ខេត្ត​សៀមរាប៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

5 Responses to "ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៧១​ឆ្នាំ​នៅ​ថ្ងៃ​នេះ"

  1. Anonymous says:

    លោកជាអ្នកមានគុណចំពោះកូនៗពួកយើងខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងខ្លាំងចំពោះទឹកចិត្តរបស់លោក សូមលោកទៅកាន់សុខគតិភព ។

  2. Anonymous says:

    R I P sir’ may your soul be blessed by GOD ‘

  3. Serey says:

    On Mon 10/Sept/2018

    Dear Mr. Beat,

    You are full of goodness !.
    Your are in our heart !.
    May you rest in peace !.
    Haven is waiting for you !.
    Your POST is in God house !.
    We are meet a gain in next of birth .
    Goodby !.

    Thank a lots.

  4. ភក្ភី says:

    R.I.P

  5. Anonymous says:

    R.I.P my hero