ព្រះ​មហាក្សត្រ និង​នាយក​រដ្ឋ​មន្ត្រី​ យាងនិង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ក្នុង​ថ្ងៃ​តែ​មួយ

| |
https://vodhotnews.com

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី ៦ នាព្រឹកថ្ងៃទី ៥ កញ្ញា ២០១៨


ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​យាង និង​ធ្វើ​ដំណើរ​ការ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​នៅ​ព្រឹក​ថ្ងៃ​នេះ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ព្រះ​មហាក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​គឺ​ព្រះ​មហាក្សត្រីយ៍ នរោត្ដម មុនីនាថ សីហនុ បាន​យាង​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​ទីក្រុង​ប៉េកាំង ដើម្បី​ពិនិត្យ​ព្រះ​រាជ​សុខភាព។

នៅ​ព្រឹក​នេះ​ដែរ បន្ទាប់​ពី​ជូន​ព្រះរាជ​ដំណើរ​ព្រះមហាក្សត្រ​ហើយ​នោះ លោក ហ៊ុន សែន បាន​ចេញ​ដំណើរ​ទៅ​កាន់​ខេត្ត​ក្វាងស៊ី ប្រទេស​ចិន​ផង​ដែរ ដើម្បី​ចូល​រួម​ពិព័ណ៌​​អាស៊ាន-ចិន នៅ​ទីនោះ។

នេះ​ជា​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​របស់​លោក​ ហ៊ុន សែន បន្ទាប់​ពី​លោក​ត្រូវ​បាន​សភា​ឯក​បក្ស​ជ្រើស​តាំង​ជា​នាយករដ្ឋ​មន្ត្រី​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា​នេះ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "ព្រះ​មហាក្សត្រ និង​នាយក​រដ្ឋ​មន្ត្រី​ យាងនិង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ក្នុង​ថ្ងៃ​តែ​មួយ"

  1. Anonymous says:

    Communist still communist’ they are the criminals

Leave a Reply

Submit Comment