នាយករដ្ឋមន្ត្រីជប៉ុនបានផ្ញើលិខិតអបអរសាទរលោកហ៊ុន សែនដែលត្រូវបានសភាជ្រើសតាំងជានាយករដ្ឋមន្ត្រីបន្តទៀត ប៉ុន្តែមេដឹកនាំរូបនេះនៅតែរំលឹកពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។
ក្នុងលិខិតចុះថ្ងៃទី៧ កញ្ញាដែលVOD ទើបទទួលបាននាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានសាទរចំពោះការបន្តតំណែងជានាយករដ្ឋមន្ត្រីជាបន្តទៀតរបស់លោកហ៊ុន សែន និងការបង្កើតគណៈរដ្ឋមន្ត្រីរបស់លោក។ ជាមួយនឹងការអបអរសាទរនេះ លោកអាបេ ក៏បានសង្ឃឹមដែរថាកម្ពុជានឹងលើកកម្ពស់ប្រជាធិបតេយ្យរបស់ខ្លួនឲ្យបានរឹងមាំផងដែរ។
ជប៉ុនធ្លាប់បង្ហាញការខកចិត្តរបស់ខ្លួនចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្ងៃទី២៩ កក្កដា ដោយទទូចឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហប្រជាធិបតេយ្យឡើងវិញ និងស្វែងរកការចរចានយោបាយជាមួយអតីតគណបក្សប្រឆាំងដើម្បីផ្សះផ្សាជាតិ ខណៈគ.ជ.ប បានចាត់ទុកការលើកឡើងរបស់ជប៉ុននេះមានចរិតនយោបាយ៕