អង្គការ​លើក​លែង​ទោស​អន្តរជាតិ ស្នើសុំ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា ទាំង​ស្រុង

2018-09-10
RFA

រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ (រូបអង្គការ​លើកលែងទោស​អន្តរជាតិ)
រូបសញ្ញា​អង្គការ​លើកលែងទោស​អន្តរជាតិ (រូបអង្គការ​លើកលែងទោស​អន្តរជាតិ)


អង្គការ​តស៊ូមតិ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​ Amnesty International អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទចោទ​លើ​លោក កឹម សុខា ទាំង​ស្រុង និង​ផ្តល់​សិទ្ធិ​សេរីភាព​ដល់​លោក កឹម សុខា ឲ្យ​បាន​ពេញ​លេញ និង​ដោយ​គ្មាន​លក្ខណ្ឌ។

នាយកប្រតិបត្តិនៃអង្គការ Amnesty International លោក មីនា ភីមផ្លេ (Minar Pimple) ចាត់​ទុក​ថា​ លោក កឹម សុខា​ នៅ​ពេល​នេះ គឺ​បាន​ក្លាយ​ទៅ​ជា​អ្នក​​ទោស ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ផ្ទះ​ខ្លួន​ឯង។ លោក មីនា ភីមផ្លេ (Minar Pimple) មាន​ប្រសាសន៍​ថា បើ​ទោះ​បីជាការ​ដោះលែង​នេះ គឺ​ជា​ការ​វិវឌ្ឍ​គួរ​ឲ្យ​​សាទរ​​យ៉ាង​ណា​ក្តី ក៏​ទង្វើ​ប៉ុន​ហ្នឹង​ មិន​អាច​ជួលជុល ឬ​ប៉ះប៉ូវ​អំពើ​អយុត្តិធម៌​ដ៏​ធំធេង ដែល​កើត​មាន​លើ​រូប​លោក កឹម សុខា នោះ​ឡើយ។

លោក​បន្ថែមថា ក្រោយ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ លោក កឹម សុខា នៅ​តែ​​ប្រឈមនឹង​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​ដោយ​ហេតុផល​នយោបាយ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​យូរ​ឆ្នាំ។

ទោះ​យ៉ាងណា អង្គការ Amnesty International ជំរុញ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ឲ្យ​អនុញ្ញាត​លោក កឹម សុខា ដើម្បី​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អង្គការ​លើក​លែង​ទោស​អន្តរជាតិ ស្នើសុំ​ឱ្យ​អាជ្ញាធរ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក កឹម សុខា ទាំង​ស្រុង"

  1. Anonymous says:

    So funny ‘ don’t ever talk to communist brain-washed by youn-veitcong ‘ they do everything they wanted ‘never respected human right ‘ they become mafia style since 1997 coup ‘

  2. Serey says:

    On Wed 12/Sept/2018

    Dear all member of A.I.,

    Now a day some American reveal a threat to I.C.C. .
    Why you do not talk a bout that threat is a problem to be solve .
    Or all of you are fear of threaten by American too ?.
    What is right or wrong you are cleared in your mind .
    Please wake up and do not sleepy under of threaten any more !.
    May Lord of God bless all human on the earth to wake up !
    Cheer !!!.

    Thank a lots.

Leave a Reply

Submit Comment