អង្គ​ការ​លើក​លែង​ទោស​អន្ដរ​ជាតិ​៖ ការ​ដោះ​លែង​លោក កឹម សុខា ត្រូវ​ធ្វើ​ជា​អចិន្រ្តៃយ៍​

ដោយ សឿង ភារៈ
11/09/2018
RFI

media
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
@facebook


ភ្លាមៗ បន្ទាប់​ពី​ការ​បញ្ជូន​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ មក​បន្ត​ឃុំ​នៅ​ក្នុង​ផ្ទះ​ដោយ​អាជ្ញាធរ​កម្ពុជា អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​លើក​ឡើង​ថា​នេះ​ជា​ការ​វិវឌ្ឍន៍​មួយ​។ ប៉ុន្តែ​អង្គការ​មួយ​នេះ អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​ជា​ការ​ដោះ​លែង​មួយ​ ជា​អចិន្ត្រៃយ៍។ 

លោក មីណា ភីមផល (Minar Pimple) មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​គ្រប់​គ្រង​នៃ​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ កាល​ពី​ថ្ងៃទី១០ ខែ​កញ្ញា បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ ការ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា មក​ស្នាក់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​ភាព​អយុត្តិធម៌ ដែល លោក កឹម សុខា នៅ​តែ​បន្ត​ស៊ូទ្រាំ។

យ៉ាងណា​ក៏​ដោយ លោក មីណា ភីមផល ​អះអាងថា ពេល​នេះ លោក កឹម សុខា បាន​ក្លាយ​ខ្លួន​ជា​អ្នក​ទោស​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង។ លោក អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ប្រឆាំង​នឹង​លោក កឹម សុខា ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ត្រូវ​ដោះ​លែង​លោក កឹម សុខា ជា​អចិន្ត្រៃយ៍ ដោយ​គ្មាន​លក្ខខណ្ឌ​។ លោក មីណា ភីមផល បន្ត​ថា លោក កឹម សុខា ត្រូវ​ការ​ពិនិត្យ​សុខ​ភាព ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​អនុញ្ញាត​ឲ្យ​គាត់​អាច​ពិនិត្យ​សុខភាព​របស់​គាត់​ភ្លាមៗ​ដែរ​។

លោក ជិន​ ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ជា​អចិន្ត្រៃយ៍ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​សំណុំ​រឿង​របស់​លោក កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ដូច្នេះ​រដ្ឋាភិបាល​មិន​មាន​សមត្ថកិច្ច​លូកលាន់​កិច្ច​ការ​របស់​តុលាការ​ឲ្យ​មាន​ការ​ដោះ​លែង​នោះ​ទេ​។

សូមបញ្ជាក់ថា នៅ​ម៉ោង​ប្រមាណ​៣ និង​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី១០ ខែកញ្ញា ​លោក​កឹម សុខា ​ត្រូវ​បាន​បញ្ជូន​មក​ដល់​គេហដ្ឋាន​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ​។ ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះលែង​ពី​ពន្ធនាគារ​ ​ក្រោម​ហេតុផល​បញ្ហា​សុខភាព​។ ​ប៉ុន្តែ​នេះ​ មិនមែន​ជា​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ទាំងស្រុង​នោះ​ទេ ​ពោល​ គឺ​តុលាការ​ប្តូរ​ការ​ឃុំខ្លួន​លោក កឹម សុខា ​ពី​ក្នុង​ពន្ធនាគារ​មក​ឃុំខ្លួន​នៅក្នុង​គេហដ្ឋាន​របស់​លោក​វិញ​។

សូម​រំលឹក​ដែរ​ថា លោក កឹម សុខា ត្រូវ​បានអាជ្ញាធរ​ចាប់​ខ្លួន នៅ​ម៉ោង​ប្រមាណ​​ជាង​១២ រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជា​ច្រើន​នាក់​បាន​ឆ្មក់​ចូល​ផ្ទះ​លោក ​នៅ​ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយការចាប់ខ្លួន សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​រូប​លោក​ពីបទ “សន្ទិដ្ឋិភាព​ជា​មួយ​បរទេស” តាម​មាត្រា៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី១៥ ដល់៣០​ឆ្នាំ​៕

What Next?

Recent Articles

2 Responses to "អង្គ​ការ​លើក​លែង​ទោស​អន្ដរ​ជាតិ​៖ ការ​ដោះ​លែង​លោក កឹម សុខា ត្រូវ​ធ្វើ​ជា​អចិន្រ្តៃយ៍​"

  1. Anonymous says:

    It no way haha’ mr Sokha is the capture of this illegal government and this illegal government wait to see if the international or us ,europe accept this illegal government ‘then they will free mr so kha haha ‘that the communist strategy ‘ . Remember ‘ parish accord this veitcong mafia never talk ‘ if they feel losing they do the coup and killi9ng like 1997 coup’ so don’t ever talk with communist brain’

  2. Anonymous says:

    we Cambodian knew that this nation never have been a democratic for century. but we knew POL POT regime that had HUN SEN involved was the worse of all communist around the world. I knew communist brain’s sell person is full of trick they will never speaking any thing truth at all . the release of Mr KIM SOKHA is another trick please do not over warming or over joy it can be the worse of all. just like HUN SEN said in some time he showing this way but when he hit he will hit the other way. please be aware to the uneducated communist brain sell it can be the worse of all . in my old age I have though all communist nation was changing their policy . jus like CHINA they was change 50% of it unlike during MAO that was 100% communist. in another hand I though the war between communist and democracy was corm down in this 21st century but so sad whit the highly educated HUN SEN he took this old story seriously . GOD bless Cambodia

Leave a Reply

Submit Comment