អ្នកតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្ត្រជិត៥០នាក់​បានសុំលាលែង

| |
https://vodhotnews.com

ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ឆ្នាំ២០១៨


អ្នកតំណាងរាស្រ្ត និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៤៩នាក់ បានដាក់ពាក្យលាឈប់​ពីតំណែងជាសមាជិករដ្ឋសភា និងលាលែង​ពី​បញ្ជីបេក្ខជននៅ​អាណត្តិទី៦នេះ។

តាមសំណើរ ដែលចេញកាលពីម្សិលមិញ បានឲ្យដឹង លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានស្នើសុំឲ្យ​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រថ្មី ៣៨នាក់ ដោយត្រូវឡើង​មកជំនួសសមាជិក​សភា​ដែលដាក់ពាក្យលាឈប់ និងអ្នកដែលលាលែងពីបញ្ជីបេក្ខជន ៤៩នាក់។ អ្នកតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្ត្រដែល​ស្នើ​លាឈប់​ទាំងនេះត្រូវ​ទៅកាន់​តួនាទី​ក្នុង​រដ្ឋាភិបាល​។​

នៅព្រឹកថ្ងៃទី៦កញ្ញា រដ្ឋសភាថ្មីបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មី​សម្រាប់អាណត្តិទី៦ឆ្នាំ២០១៨ ក្នុង នោះ លោក ហ៊ុន សែន ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "អ្នកតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្ត្រជិត៥០នាក់​បានសុំលាលែង"

  1. Anonymous says:

    Veitcong mafia dictator can do anything he wanted too’ so he can adjust or do what ever he wanted because this country is no law ‘ it his mouth is the law ‘