ក្រសួងមហាផ្ទៃមិនទាន់ទទួលស្គាល់ប្រធានស្តីទីគណបក្សហ្វ៊ុនស៊ិនប៉ិច

| |

នរោត្តម ចក្រាវុឌ្ឍ (រូបភាព៖ ហ្វេសប៊ុក ព្រះនរបតី ស្រីលោកធម្មិករាជ បរមបពិត្រ)


ក្រសួងមហាផ្ទៃកាលពីថ្ងៃទី១០ខែកញ្ញា បានស្នើឲ្យសម្តេចក្រុមព្រះ ពិនិត្យនិងអនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ ចំពោះការតែងតាំងប្រធានស្តីទី។​

តាមលិខិតរបស់ក្រសួងមហាផ្ទៃចុះហត្ថលេខាដោយលោក ស ខេង បានបញ្ជាក់ថា ក្រសួងទទួលបានសេចក្តីសម្រេច កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៨ របស់គណបក្សហ្វ៊ុនស៊ិនប៉ិច ចំពោះការតែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទី។​

ក្នុងលិខិតនោះក្រសួងមហាផ្ទៃបានស្នើឲ្យសម្តេចក្រុមព្រះ ពិនិត្យនិងអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់គណបក្សដែលតម្កល់នៅក្រសួងមហាផ្ទៃ។​

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ គឺជាបុត្ររបស់សម្តេចក្រុមព្រះ ហើយត្រូវបានតែងតាំងជាប្រធានស្តីគណបក្សក្រោយពេលដែលសម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍មិនអាចដឹកនាំគណបក្សបាន។​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment