មន្ត្រីទូតកម្ពុជាប្រចាំ អ.ស.ប ប្រតិកម្មនឹងការទាមទារឲ្យទម្លាក់បទចោទលោក កឹម សុខា

យន់ សាមៀន
2018-09-12
RFA

ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ហ្សឺណែវ លោក ណី សំអុល ឡើង​ការពារ​​នៅ​ក្នុង​សម័យ​ប្រជុំ​ទៀងទាត់​លើក​ទី​៣៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ Screenshot
ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ហ្សឺណែវ លោក ណី សំអុល ឡើង​ការពារ​​នៅ​ក្នុង​សម័យ​ប្រជុំ​ទៀងទាត់​លើក​ទី​៣៤ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។ Screenshot


លោក ណី សំអុល ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃ​អង្គារ​ទី​១១​ កញ្ញា បាន​ប្រតិកម្ម​ទៅនឹង​ការទាមទារ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់ចោល​រាល់​បទចោទប្រកាន់​ប្រឆាំង លោក កឹម សុខា និង​បទ​ចោទ​ប្រឆាំង​អ្នកទោសនយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន ហើយ​ត្រូវ​ឈប់​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរ ចំពោះ​ការប្រើប្រាស់​សិទ្ធិ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ជីវភាព​នយោបាយ​។

សេចក្តីថ្លែងការណ៍របស់លោក ណី សំអុល សរសេរថា សំណើ​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស អ្នកស្រី មី​ហ្សែ​ល បា​សេ​ឡេ (Michelle Bachelet) ផ្អែកទៅលើ​ព័ត៌មាន​មាន​លក្ខណៈ​នយោបាយ លាប​ពណ៌​​កម្ពុជា​។ លោក ណី សំអុល​ សរសេរ​បន្តថា ពលរដ្ឋ​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ ដូច្នេះ​​ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​ដោយ​អំណាចតុលាការ មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះទេ ប៉ុន្តែ​ដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​។​

ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​១០​ កញ្ញា អ្នកស្រី មី​ហ្សែ​ល បា​សេ​ឡេ បាន​លើក​​ឡើង​​ពីស្ថានភាព​​អាក្រក់​ខ្លាំង​​នៃ​​ការ​រំលោភ​​សិទ្ធិ​​ពលរដ្ឋ និង​​សិទ្ធិ​​នយោបាយ​​នៅ​​កម្ពុជា​។ អ្នកស្រី​ចាត់ទុកថា បញ្ហា​សិទ្ធិមនុស្ស​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​​ភាព​ប្រសើរ​ឡើង​ខ្លះៗ នៃ​​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​​ការ​​តម្លើង​ប្រាក់​ឈ្នួល​អប្បបរមា​​នៅ​​កម្ពុជា នា​ពេល​​កន្លង​មក​។​

​អ្នកស្រី​​ក៏​បាន​​ក្រើន​រំលឹក​​របប​​លោក ហ៊ុន សែន ថា ការ​អភិវឌ្ឍ​​ប្រកប​ដោយ​​ចិរភាព អាច​​កើតមាន​​ទៅ​បាន គឺ​​ទាល់តែ​​អាជ្ញាធរ ការពារ និង​ផ្តល់​​សិទ្ធិ​សេរីភាព ដល់​​អង្គការ​​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សំឡេង​ប្រឆាំង​ឲ្យ​បាន​ពេញលេញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "មន្ត្រីទូតកម្ពុជាប្រចាំ អ.ស.ប ប្រតិកម្មនឹងការទាមទារឲ្យទម្លាក់បទចោទលោក កឹម សុខា"

  1. 😈omen😈 says:

    មហាជនខ្មែរទូទាំងប្រទេសកម្ពុជាសូមធ្វើការគាំទ្រនៅរាល់សម្ដីដែល អ្នកស្រី មីហ្សែលបាសេឡេ បានលើកឡើងនៅឯអង្គការសហប្រជាជាតិអំពីស្ថានភាពដ៏អាក្រក់បំផុតលើលោកដែលបានកំពុងកើតឡើងនៅកម្ពុជាដោយរបបតិរច្ឆានដែលមិនអាចប្រកែកបាន។លោក ណី សំអុល គួរធ្វើការសិក្សាពីបញ្ហានេះអោយបានច្បាស់លាស់មុនពេលបើកមាត់ជំទាស់ណាមួយ។

  2. Anonymous says:

    This guy is the bunch of criminal veitcong mafia dictator too’ . cambodia is leaded by the dunch of mafia ‘ because they are criminal since 1997 coup’ ‘they never listen to U N ‘or respected Parish accord’ and they made a dirty trick and killing more people then they grab power and rule a mafia law’ ‘ Why they dissolve opposition party?? why they accused mr So kha ?? if he have a gun or did something wrong?? he just said in propaganda followed democracy way ‘ but the bunch of mafia dictator accuse him without any base of betray the country ‘and why they dissolve all the party?? nearly haft of the country support CNRP ‘ so all theses people are the traitors too?? What a veitcong communist mafia’ they are criminals including this guy in U N too’

  3. Anonymous says:

    you are 100% right PEOPLE Vietcong was behind the curtain order HUN SEN every day. all I want to say is when the water clear we Cambodian will see how dirty at the bottom of this lake. for me I already knew how dirty it is but please do not get too angry when you see clearly in the near future. GOD bless Cambodia