សង្គមស៊ីវិលថា ការ​ផ្លាស់ប្តូរ​តំណែង​លោក ជួន សុវណ្ណ ដោយសារ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក

ដោយ ម៉ៅ សុធានី
2018-09-12
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក។ រូប៖ RFA
លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក។ រូប៖ RFA


មន្ត្រីអង្គការសិទ្ធិមនុស្ស យល់ឃើញ​ថា ការ​ផ្លាស់លោក ជួន សុវណ្ណ ចេញ​ពី​តំណែង​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក អាច​ជា​រឿង​ល្អ។ ការ​លើក​ឡើង​នេះ បន្ទាប់ពីតំណែងរបស់​លោក​ជួន សុវណ្ណ ត្រូវ​បានជំនួស​ដោយអតីត​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង លោក ស ថេត ដែលជាប្អូនប្រុស​បង្កើតរបស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ការ​ប្រកាសតែងតាំងចូលកាន់មុខតំណែងជាផ្លូវការនេះ ធ្វើឡើងនៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១១ កញ្ញា។

ប្រធានការិយាល័យស៊ើបអង្កេតនៃ អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានប្រាប់​អាស៊ី​សេរី កាលពីយប់មិញថា ទោះបីជាលោក ជួន សុវណ្ណ តែងអះអាងថា ការដឹកនាំបង្ក្រាបការ​តវ៉ា​របស់​ក្រុម​កម្មករ និង​អ្នក​មាន​ជម្លោះ​ដីធ្លី​កន្លង​មក គឺ​ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព សំរាប់​ប្រជា​ពលរដ្ឋ ក្នុង​សង្គម​ក៏​ដោយ ក៏​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា សកម្មភាព​ទាំង​នោះ គឺ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ៖ «ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​នេះ យើង​ឃើញ​ថា កន្លង​មក សហរដ្ឋ​អាមេរិក ដាក់នាយឩត្តមសេនីយ៍ជាច្រើនរូប ក្នុងបញ្ជីខ្មៅសហរដ្ឋអាមេរិក។ បើយើងមើល​ពីការគ្រប់គ្រងរបស់លោក ឃើញ​មានការបង្ក្រាប បាតុកម្មនៅ២០១៣នៅក្បាលថ្នល់និងនៅគល់ស្ពានស្ទឹងមានជ័យ ហើយ ២០១៤ នៅផ្លូវ វ៉េង ស្រេង ហើយ​នឹងការបង្ក្រាបលើសកម្មជនដីធ្លី ជាដើម។ លោក ជួន សុវណ្ណថា​ជាកិច្ចការពារសន្តិសុខ សណ្តាប់​ធ្នាប់​សង្គម។ ប៉ុន្តែមតិជាតិនិងអន្តរជាតិ រិះគន់ថា ការបង្ក្រាបទាំងនោះជាការប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិមនុស្ស»

អតីត​ស្នង​ការ​នគរបាល​ក្រុង​ភ្នំពេញ លោក ជួន សុវណ្ណ​ ដែល​អាមេរិក​សម្រេច​ដាក់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​ ត្រូវ​បាន​របប​លោក​ ហ៊ុន សែន ប្ដូរ​តំណែង​ពី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទៅ​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​វិញ ​ធ្វើ​ឡើង​តាម​ព្រះ​រាជក្រឹត្យ​ព្រះ​មហាក្សត្រ​ ចេញ​កាល​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។

មជ្ឈដ្ឋាន​ទូទៅ ​មើល​ឃើញ​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​រដ្ឋ​ឯក​បក្ស​របស់​លោក ហ៊ុន សែន អាណត្តិ​ទី៦ នេះ មិន​មាន​ការ​ដោះដូរ​តំណែង​ ក្នុង​ជួរ​រដ្ឋមន្ត្រី ទេស​រដ្ឋមន្ត្រី ឬ​ឧបនាយករដ្ឋមន្ត្រី​នោះ​ទេ។ ផ្ទុយ​មក​វិញ ​របប​លោក ហ៊ុន សែន មាន​តែ​​រក្សា​តំណែង​ឲ្យ​ក្រុម​របស់​ខ្លួន​ដដែល និង​បង្កើន​ចំនួន​មន្ត្រី​បន្ថែម​កាន់​តែ​ច្រើន​ជាង​អាណត្តិ​មុន។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​កត់​សម្គាល់​សម្រាប់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ នៅ​ពេល​នេះ គឺ​មាន​ការ​ដោះ​ដូរ​តំណែង​គ្រាក់ៗ ជា​ច្រើនរូប​ ក្នុង​ជួរ​មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ និង​ក្នុង​ជួរ​កងទ័ព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "សង្គមស៊ីវិលថា ការ​ផ្លាស់ប្តូរ​តំណែង​លោក ជួន សុវណ្ណ ដោយសារ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​សហរដ្ឋ​អាមេរិក"

  1. roumrith says:

    but that he is stupid this stupid I wonder if he is not Vietnamese of origin but that he reassures his mother country will zigouiller if he wanted to take refuge
    when he left office he thought he could escape,
      the time changes take the case of milosevich idem khadafi his son AL SAIFI hid somewhere but still hunted like a beast by the ICJ
    May be in China in Russia or North Korea but it will still cause problems for these criminals
    so good luck to them all in case
    nhưng anh ta ngu ngốc ngu ngốc này tôi tự hỏi nếu anh ta không phải là người gốc Việt nhưng anh ta trấn an đất nước mẹ của mình sẽ zigouiller nếu anh ta muốn lánh nạn
    khi ông rời văn phòng, ông nghĩ rằng ông có thể trốn thoát,
      thời gian thay đổi lấy trường hợp của milosevich idem khadafi con trai của ông AL SAIFI ẩn một nơi nào đó nhưng vẫn bị săn bắn như một con thú của ICJ
    Có thể ở Trung Quốc ở Nga hoặc Bắc Triều Tiên nhưng nó vẫn sẽ gây ra vấn đề cho những tên tội phạm này
    may mắn cho tất cả mọi người trong trường hợp

  2. Anonymous says:

    Mr so vann not the string of hun-sen ‘ only mr kheng string ‘ so any body not bunch of dictator will be out ‘