ប្រមុខ​ការទូត​កម្ពុជា​គ្រោង​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​ជា​លើក​ដំបូង​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី

| |
https://vodhotnews.com

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន និងលោក តាណូ កូរ៉ូ (Taro Kono) រដ្ឋមន្រ្ដីការបរទេសជប៉ុន ក្នុងឱកាស នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋសឹង្ហបុរី កាលពីថ្ងៃទី ០៤ សីហា ២០១៨ (រូបភាព៖ ហ្វេសប៊ុក ក្រសួងការបរទេស)


ប្រមុខ​ការទូត​កម្ពុជា គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នៅ​សប្ដាហ៍​ក្រោយ​នេះ ពីរ​សប្ដាហ៍​ក្រោយ​ពី​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវ​បាន​បង្កើត​ឡើង។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ ក្រសួង​ការបរទេសកម្ពុជា បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​ការបរទេស លោក ប្រាក់ សុខុន នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​រយៈ​ពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា​នេះ។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ប្រមុខ​ការទូត​កម្ពុជា គ្រោង​ជួប​ជជែក​ទ្វេ​ភាគី​ជាមួយ​សមភាគី​របស់​លោក គឺ​រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ និង​ក្រុម​មេដឹកនាំ​ជប៉ុន​ដទៃ​ទៀត​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​របស់​​​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ស៊ិនហ៊្សូ អាបេ។

កាលពីម្សិលមិញនេះ លោ​ក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បានជួបជជែក​ជាមួយ​នឹងប្រមុខ​ការទូត​ជប៉ុន​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅប្រទេសវៀតណាម ពេល​ដែលលោកចូលរួមកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ហាណូយ។

លោក ហ៊ុន សែន បាន​សរសេរ​សារ​​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក តារ៉ូ កូណូ បាន​អបអរ​សាទរ​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។

ប្រទេស​ជប៉ុន​ បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប សម្រេច​មិន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​របស់​ខ្លួន​មក​ចូល​រួម​សង្កេតការណ៍​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នោះ​ឡើយ ខណៈ​ដែល​ការ​បោះឆ្នោតប្រព្រឹត្ត​ទៅដោយគ្មានវត្តមានរបស់គណបក្សប្រឆាំង៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment