លោក​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​ពិភពលោក​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ផ្ទៃ​ក្នុង​ បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​

ដោយ វ៉ា សំណព្វ
13/09/2018
RFI

media
លោក ហ៊ុន សែន ពេលស្ថិតនៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោក
@WEF ASEAN


លោក ហ៊ុន សែន ដែល​ទើប​ត្រូវ​បាន​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ជា​ថ្មី កាល​ពី​ដើម​ខែ​កញ្ញា​នេះ បាន​ស្នើ​ឲ្យ​ពិភពលោក នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​នយោបាយ ឬ​ពី​កិច្ចការ​ផ្ទៃ​ក្នុង នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​រួម​មាន កម្ពុជា ថៃ ឡាវ វៀតណាម និង​ពី​ប្រទេស​ភូមា​ជា​ដើម។ ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី គឺ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិការ​សេដ្ឋ​កិច្ច​ពិភពលោក ស្តី​ពី អាស៊ាន ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង នៅ​ឯ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី ១២ កញ្ញា។ 

គឺ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​កាសែត នៅ​ក្នុង​វេទិការ​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី អាស៊ាន កាល​ពី​ថ្ងៃទី ១២ កញ្ញា ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ស្នើ​សុំ​ឲ្យ​ពិភពលោក​ពិសេស​គឺ​ប្រទេស​នៅ​តំបន់​អឺរ៉ុប កុំ​លូក​ដៃ​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ទន្លេ​មេគង្គ ឬ​តំបន់​អាស៊ាន ដោយ​ទុក​លទ្ធ​ភាព​ឲ្យ​ប្រទេស​ទាំង​នោះ ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។ ជា​អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាត់​ទុក​ថា បណ្តា​ប្រទេស​ទាំង​នោះ មិន​យល់​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​នៅ​ក្នុង​តំបន់​នោះ​ទេ​។

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១២ កញ្ញា នៅ​ក្នុង​វេទិការ​សេដ្ឋកិច្ច​ពិភពលោក ស្តីពី អាស៊ាន ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​មេ​ដឹក​នាំ​វៀតណាម កម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា និង​តំណាង​ពី​ប្រទេស​ថៃ។ បើ​ទោះ​បី​ជា​មិន​បាន​បញ្ជាក់​ឲ្យ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក្តី ប៉ុន្តែ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​លើក​ឡើង​ថា បើ​គេ​មិន​ខិត​ខំ​ដក​ឧបសគ្គ​នយោបាយ​ខ្លះ ចេញ​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​ក្រប​ខណ្ឌ​ទន្លេ​មេគង្គ​ទេ នោះ​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​នោះ មិន​អាច​បំពេញ​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ និង​តាម​ការ​ចង់​បាន​របស់​ប្រទេស​(អឺរ៉ុប)​នោះ​ទេ។ លោក​ថា ប្រទេស​ទាំង​នោះ​តែង​តែ​ទះ​ក្បាល​របស់​យើង ហើយ​ប្រាប់​យើង​ឲ្យ​ធ្វើ​អ្វី ដែល​ពួក​គេ​ចង់​បាន។ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចាត់​ទុក​ថា ក្រុម​មេដឹក​នាំ​នៅ​ក្នុង​ប្រទេស​ទន្លេ​មេគង្គ​នេះ គឺ​ក្រុម​រង​គ្រោះ​នយោ​បាយ​។

លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឧទាហរណ៍​ថា តួ​យ៉ាង​ដូច​ជា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ គឺ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​ដឹក​នាំ​បក្ស​តែ​មួយ​។ ចំណែក​នៅ​ប្រទេស​ភូមា កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត បន្ទាប់​ពី​ប្រទេស​នេះ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ជា​ប្រទេស​ប្រល័យ​ពូជ​សាសន៍ ខណៈ​ដែល​ភូមា កំពុង​ខិត​ខំ​ពុះ​ពារ​ឧបសគ្គ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន តួ​យ៉ាង បញ្ហា​សន្តិសុខ និង​ជម្លោះ​រវាង​ក្រុម​មួយ និង​ក្រុម​មួយ​ទៀត​ជា​ដើម​។ លោក​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​ទាញ​ឧទាហរណ៍ ពី​ប្រទេស​ថៃ​ដែរ​ថា បើ​ទោះ​បី​ជា​ប្រទេស​នេះ បាន​កំណត់​កាល​បរិច្ឆេទ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ​ក្តី តែ​ពិភពលោក​គួរ​តែ​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស ដែល​កំពុង​ដឹក​នាំ​ដោយ​របប​យោធា​នេះ​។ បើ​តាម​លោក ហ៊ុន សែន គឺ​សុំ​ឲ្យ​ពិភពលោក នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ទាំង​នេះ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​បណ្តា​ប្រទេស​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ទន្លេ​មេគង្គ មាន​ឱកាស​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច និង​មាន​សេចក្តី​សុខ​ខាង​នយោ​បាយ​ផង​។

គួរ​ជំរាប​ជូន​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ភ្ជាប់​ជា​មួយ​បញ្ហា​ពី​ប្រទេស​ខាង​លើ​នេះ គឺ​ចំ​ពេល​ដែល​រដ្ឋា​ភិបាល​ថ្មី​របស់​លោក​ដែល​ទើប​មាន​អាយុ​១​សប្តាហ៍​មក​នេះ កំពុង​រង​សម្ពាធ និង​ការ​រិះ​គន់​ពី​សហគមន៍​អន្តរ​ជាតិ ពិសេស​ពី​សហ​រដ្ឋអាមេរិក និង​សហ​ភាព​អឺរ៉ុប ចំពោះ​ដំណើរ​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​មួយ ដោយ​ពុំ​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​ប្រឆាំង​៕

What Next?

Recent Articles

10 Responses to "លោក​ ហ៊ុន​ សែន​ ស្នើ​ឲ្យ​ពិភពលោក​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ផ្ទៃ​ក្នុង​ បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​"

  1. Anonymous says:

    Cambodians have survived because of Paris Peace Agreement. Hun Sen’ s signature still in the agreement, why he doesn’t want to recognize??????
    Cambodians and international communities need to enforce everyone to go along ….!!
    No more nor less, it is for real safety and democracy of Cambodia🌹

  2. Chourn says:

    ចម្លែកមែនដោះស្រាយតែប្រទេសខ្លួនឯងមិនចេញផងទៅជួយអន្តរាគមន៍ឲ្យយប្រទេសគេទៀត។ ចំណូលប្រជាជនខ្លួនទាបជាងគេនៅក្នុងប្រទេសអាស៊ានទាំង១០ទៅធ្វើដូចជាខ្លួននិងជាបងធំ និងមហាអំណាចសេដ្ឋកិច្ចរបស់ប្រទេសតំបន់អាស៊ានអញ្ចឹង។ និយាយល្ងើពកថ្ងាសមែនទែន។

  3. 😈omen😈 says:

    នេះគឺជាសម្ដីក្រពើដែលប្រឈមមុខនឹងភាពដាច់ទឹក។តែបើគេផ្ដល់ទឹកអោយពេលណាក៏តាំងធ្វើបាបគេឯងគ្មានឈប់ឈរ នេះឬជាចរិករបស់លោក ហ៊ុនសែន មហាជនខ្មែរទូទាំងប្រទេសកម្ពុជាស្គាល់លោក ក្រពើ(ហ៊ុនសែន)ច្បាស់ណាស់ហើយប្រជាជនខ្មែរដែលរងគ្រោះដោយសារក្រពើមួយនេះសុំអោយពិភពលោកជួយជាបន្ទាន់ដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យពិតៗជូនមហាជនខ្មែរឡើងវិញ។

  4. Anonymous says:

    that mean do not tell HUN SEN what to do this country is belonging to him. what he is doing was according to his law . in Cambodia there was no one powerful then him even those the king is under his control . I knew since the start that HUN SEN will destroy this nation to the end . to bad so sad HUN SEN sole half of this country that all Cambodian did not know themselves yet. even the world have made their request for so many time HUN SEN never care about them at all . I knew this guy when he going to give any speak he read the book that some one wrote for him without those book his true evil word will come out . it is every true let see when this guy going to those meeting. GOD bless Cambodia

  5. Anonymous says:

    It is very simple if Hun Sen doesn’t want international community to get involved in Mekong delta country, what he needs to do is just Hun Sen himself cancel all the international meeting including EU and UN and make sure he is absent from these meetings.

  6. Anonymous says:

    It is very simple if Hun Sen doesn’t want international community to get involved in Mekong delta country, what he needs to do is just Hun Sen himself cancel all the international meeting including EU and UN and make sure he is absent from these meetings or just twisting his tongue as usual.

  7. Anonymous says:

    បែបចង់ដឹកនាំប្រទេសដូចប៉ុលពតមែនឬ? បើមិនចង់ឲ្យគេជ្រៀតជ្រែកធ្វើតែអំពើល្អទៅ នោះគេនឹងមិនជ្រៀតជ្រែកទេ មានតែគេសរសើរនិងជួយថែមទៀត។ បើមិនចង់ឲ្យគេជ្រៀតជ្រែក កុំទៅសុំពឹងទីផ្សាររបស់គេ កុំទៅសុំជំនួួយពីគេ និងកុំមានទំនាក់ទំនងជាមួយគេ។ បើមិនចង់ឲ្យគេជ្រៀតជ្រែកធ្វើតែអំពើល្អទៅ នោះគេនឹងមិនជ្រៀតជ្រែកទេ មានតែគេសរសើរនិងជួយថែមទៀត។

  8. Anonymous says:

    This tiny country is belong to Veitcong mafia dictator and his groups so he can do what ever he wanted’ international must not interfere and he will rely on his big boss(china)

  9. Anonymous says:

    ចង់ដឹកនាំប្រទេសដូច ប៉ុលពត ឬ លោកចោរ? បើមិនចង់ឲ្យគេជ្រៀតជ្រែក មានតែកុំពឹងលើទីផ្សាររបស់គេ។ បើមិនចង់ឲ្យគេជ្រៀតជ្រែក កុំសុំជំនួយពីគេ។ បើមិនចង់ឲ្យគេជ្រៀតជ្រែក កុំមានទំនាក់ទំនងជាមួយគេ។ បើមិនចង់ឲ្យគេជ្រៀតជ្រែក ធ្វើតែអំពើល្អទៅ នោះនឹងមានគេសរសើរ និងជួយថែមទៀត។

  10. Anonymous says:

    remembers the dog riding on a fancy care . this animal will attending any world meeting because he want to showing to Cambodian inside the country . sorry I’m seeing you just like an old crazy dog just wanted to showing up( I’M the only one) I bet this animal when he get on international stage he may pie on his pan . GOD bless Cambodia