សភាអឺរ៉ុប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក​ កឹម សុខា​ ឲ្យ​មាន​សេរីភាព​ពេញលេញ

ដោយ គួច គន្ធារ៉ា
13/09/2018
RFI

media
សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង
AFP/Frederick Florin


នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ កញ្ញា សភា​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​ស្តីពី​ស្ថានការណ៍​នៅ​ក្នុង​កម្ពុជា​ដោយ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ឲ្យ​ទម្លាក់​គ្រប់​បទចោទប្រកាន់ និង​ដោះលែង​លោក​ កឹម សុខា ​ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។ ក្រៅ​ពី​ករណី​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​លោក​ កឹម សុខា សភា​អឺរ៉ុប​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទចោទ​ប្រកាន់​លើ​ថ្នាក់ដឹកនាំ​នយោបាយ​ផ្សេង​ទៀត​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ មាន​ទាំង​លោក ​សម រង្ស៊ី​ ផង​ដែរ។

នៅ​ក្នុង​សេចក្តីសម្រេចិត្ត​មួយ​ដែល​បាន​អនុម័ត​ដោយ​លើកដៃ​នា​សម័យប្រជុំ​ពេញ​អង្គ​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារាំង សភា​អឺរ៉ុប​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទម្លាក់​គ្រប់​បទចោទប្រកាន់​លើ​លោក​ កឹម សុខា និង​ដោះលែង​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​រូប​នេះ​ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើង​វិញ។ ក្រៅ​ពី​ករណី​លោក កឹម សុខា សេចក្តីសម្រេចចិត្ត​របស់​សភា​អឺរ៉ុប​ដដែល​នេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ទទួល​ខុសត្រូវ​នយោបាយ​ផ្សេង​ទៀត ដូច​យ៉ាង​រូប​លោក​ សម រង្ស៊ី​ ដែល​កំពុង​ទទួល​រង​បទចោទប្រកាន់ និង​ដែល​កំពុង​ភៀសខ្លួន​រស់ក្នុង​ប្រទេស​បារាំង​ដើម្បី​គេច​ពី​ពន្ធនាគារ។

សេចក្តីសម្រេចចិត្ត​របស់​សភា​អឺរ៉ុប​ពេល​នេះ​បាន​ធ្លាក់​មក ៤ថ្ងៃ ក្រោយ​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​ដោះលែង​លោក ​កឹម សុខា ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​ទៅ​ឃុំ​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ដោយ​មាន​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​វិញ។ ការ​ប្តូរ​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទៅ​ឃុំ​ក្នុង​ផ្ទះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូងរាជធានី​ភ្នំពេញ​លោក គី ឫទ្ធី​ លើក​ឡើង​ពី​បញ្ហា​សុខភាព​របស់​លោក ​កឹម សុខា។ គួរ​រម្លឹក​ជូន​ថា លោក ​កឹម សុខា ​បាន​ជាប់​ចោទ​ពី​បទក្បាត់ជាតិ និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៧។

ទន្ទឹម​នឹង​ទាមទារ​ឲ្យ​ទម្លាក់​បទចោទប្រកាន់​លើ​លោក ​កឹម សុខា រួម​ទាំង​អ្នក​ទទួល​ខុសត្រូវ​នយោបាយ​ដទៃ​ទៀត​របស់​អតីត​គណបក្សសង្រ្គោះជាតិ សភា​អឺរ៉ុប តាម​រយៈ​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​ក៏​បាន​ធ្វើ​ការ​រិះគន់​វាយប្រហារ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន​លើ​ពួក​ប្រឆាំង និង​រិះគន់​លើ​ច្បាប់បោះឆ្នោត​របស់​កម្ពុជា​បច្ចុប្បន្ន។ សម្រាប់​សភា​អឺរ៉ុប ការ​បោះឆ្នោត​សភា​នៅ​កម្ពុជា​នា​ចុង​ខែ​កក្កដា​កន្លង​មក​ដែល​គណបក្សប្រជាជន​ទទួល​បាន​អសនៈ​ទាំង​អស់​ជា​ការ​បោះឆ្នោត​មិន​សេរី និង​មិន​យុត្តិធម៌។ ចំណែក​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប​ហ្វេដេរីកា ម៉ូហ្កេរីនី​ក៏​បាន​ទាមទារ​ដូច​សមាជិក​សភា​អឺរ៉ុប​ដែរ និង​បាន​បញ្ជាក់​បន្ថែម​ថា លំហ​នយោបាយ​សម្រាប់​ពួក​ប្រឆាំង និង​សង្គមស៊ីវិល​មិន​ត្រឹម​តែ​រួញ​តូច​ប៉ុណ្ណោះ​ទេ តែ​បាន​បាត់​ទាំង​ស្រុង​តែ​ម្តង។

ប្រមុខ​ការទូត​អឺរ៉ុប​រូប​នេះ​ដដែល​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ឡើង​វិញ​ពី​បញ្ហា​នេះ និង​ព្រមាន​ទុក​ជា​មុន​ថា បើ​គ្មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបទ​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ទេ នោះ​ក្រុមប្រឹក្សាអឺរ៉ុប​នឹង​ចាត់​វិធានការ​ឲ្យ​សក្តិសម​បំផុត៕

What Next?

Recent Articles

7 Responses to "សភាអឺរ៉ុប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក​ កឹម សុខា​ ឲ្យ​មាន​សេរីភាព​ពេញលេញ"

  1. so socheath says:

    កិច្ចប្រជុំសភាអឺរ៉ុប ផ្តល់លទ្ធភាពច្រើនរវាងកម្ពុជា និងសហគមន៍អឺរ៉ុប គ្មានការដាក់ទណ្ឌកម្ម ដូចក្រុមប្រឆាំងលើកឡើងទេ
    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯ/ឧ ផៃ ស៊ីផាន បានអះអាងថា កិច្ចប្រជុំសភាអឺរ៉ុបានផ្តល់ភាពល្អប្រសើរ សម្រាប់កម្ពុជាជាច្រើន មិនដូចការលើកឡើង របស់អតីតមេបក្សប្រឆាំងនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសមរង្ស៊ីបាន អះអាងសហគមន៍អឺរ៉ុប នឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើកម្ពុជា ។
    ឯ/ឧ ផៃ ស៊ីផានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាថា កិច្ចប្រជុំសភាអឺរ៉ុបបាន ផ្តល់ ភាពល្អប្រសើរសម្រាប់កម្ពុជា ក្នុងនោះរួមមាន៖ ទី១. ការឱកាសក្នុងការឆ្លងឆ្លើយគ្នា ដោយ ភាគីទាំងអស់ដែល បានគោរពសន្ធិសញ្ញារួម ។ ទី២.ទទួលបានការគោរព គ្នាទៅវិញទៅមកដែលកម្ពុជា មានឱកាសចូលរួមប្រជុំ។ ទី៣.សហភាពអឺរ៉ុប ជាដៃគូក្នុងការអភិវឌ្ឍន៍ នៅកម្ពុជា ហើយសហភាពអឺរ៉ុប និងកម្ពុជា មានសារៈសំខាន់ជាច្រើន ក្នុងការរួមធ្វើកិច្ចសហការគ្នា រវាងទ្វេ រភាគី និងក៏ដូច ជាមួយ បណ្តាប្រទេស អាស៊ានជាមួយ សហភាពអឺរ៉ុបដែរ ។
    ឯ/ឧ បញ្ជាក់ថា «កិច្ចប្រជុំផ្តល់ឱកាសល្អ ទ្វេភាគីរវាងកម្ពុជា អឺរ៉ុប ហើយទ្វេភា គីរវាង អាស៊ាន និងសហគមន៍អឺរ៉ុប អាហ្នឹងជាកត្តា និងមូលដ្ឋានសំខាន់ក្នុងការ ដោះស្រាយបញ្ហាក្នុង មិនយល់គ្នាទៅវិញទៅមក» ។
    ជាមួយគ្នានោះដែរអ្នកនាំពាក្យ រាជរដ្ឋាភិបាលក៏បាន ច្រានចោលការលើកឡើងរបស់ លោកសម រង្ស៊ីថាសហគមន៍អឺរ៉ុប នឹងទណ្ឌកម្មលើកម្ពុជាផងដែរ ។ លោកបាន ហៅ សម រង្ស៊ីជាអ្នកនយោបាយ វិកលចរិតថែមទៀត ។
    ឯ/ឧ បន្តថាសម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំ វេទិកាធំៗដើម្បីផ្សារ ភ្ជាប់
    រវាងប្រទេសកម្ពុជាទៅ នឹងបណ្តាប្រទេសខាងក្រៅ ។ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានពង្រឹង
    នូវឯកភាពនិង សាមគ្គីភាព ហើយបញ្ហាសុវត្ថិភាព ក្នុងតំបន់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីគោលការណ៍ អធិបតេយ្យភាពមិនជ្រែជ្រែក កិច្ចការផ្ទៃក្នុងពី
    ប្រទេសខាងក្រៅផងដែរ ៕

  2. so socheath says:

    អ្នកនាំពាក្យ CPP៖សម រង្ស៊ី ទទួលស្គាល់ ការអសមត្ថភាព និងភាពបរាជ័យរបស់ខ្លួន
    ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថាលោក សម រង្ស៊ីអតីត មេបក្សប្រឆាំងបានទទួលស្គាល់ ការអសមត្ថភាព និងការបរាជ័យ របស់ខ្លួនហើយ ។
    ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ បន្ទាប់ពីឃើញលោក សមរង្ស៊ីបង្ហោះរូបថតជាមួយក្រុមហែហមខ្លួន បានឈរនៅក្បែរកន្លែង កិច្ចប្រជុំសភាអឺរ៉ុប កាលពីថ្ងៃទី១៣ កញ្ញាកន្លងមក។
    លោកសុខ ឥសាន បានលើកឡើងថា ក្នុងការចូលមកធ្វើនយោបាយ នៅកម្ពុជា ជាង២៥ ឆ្នាំសម រង្ស៊ី រូបនេះនៅសល់តែគូថខោ ហើយត្រូវនិរទេសខ្លួនកណ្តាល វាលវដ្តសង្សារ កណ្តោ ចកណ្តែងអត់កោះត្រើយ ។
    លោកបញ្ជាក់ថា “គណបក្សនិងចលនាដែលបានបង្កើតឡើង ត្រូវរលំរលាយជាបន្តបន្ទាប់ទាំង នៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ។ មនុស្សក្រោមបង្គាប់បានព្រាត់ ប្រាស់គ្មានសល់”។
    ជាមួយគ្នានោះដែរលោកសុខ ឥសានក៏បានលើកឡើងថា សព្វថ្ងៃទណ្ឌិតសម រង្ស៊ី មានភារកិច្ចដើរតែភូតភរកុហក់ បោកប្រាស់ បំភ័ន្តសភាពការណ៍ បន្លំមតិសាធារណៈ ហើយដើរប្រមូលស្រោមសំបុត្រ ពីអ្នកឆោតល្ងង់ មួយចំនួន ដែលជឿស៊ប់គ្មានការពិចារណា ។
    លោកបានបញ្ជាក់ថា នៅថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០១៨ ទណ្ឌិតរូបនេះ បានទៅឈរក្បែរកន្លែងប្រជុំ របស់សភា EU ហើយបានបង្ហោះសារភូតកុហក់មួយបែបខែងរ៉ែងថា ខ្លួនមិនខ្ចីចរចាជាមួយគណបក្សប្រជាជនកម្ពុជានិង រាជរដ្ឋាភិបាលកម្ពុជាទេទុកឲ្យ ចរចាជាមួយអន្តរជាតិចុះ។ បានអីនឹងចរចាបើទណ្ឌិតរូបនេះ អត់មានអីត្រូវចរចាផងនោះ។ ដូច្នេះអត់មានអីត្រូវចរចា ជាមួយក្រុមខ្មោចបីសាច ក្រៅច្បាប់នេះឡើយ សូមបន្តរស់នៅពនេចរណ៍ ឯនាយសមុទ្រ តាមយថាកម្មទៅចុះ៕

  3. Anonymous says:

    So Chet = death number= 00 or So Socheath,
    You only know how to copy and paste, you don’t even know how to spell “ good “ from your dirty mind, and your stinky mouth.
    You need to attend pre school class to learn listening!!!
    Seem to know everything = know nothing. !!!!!!

  4. Anonymous says:

    Who is going to believe Phay Si Phan & Sok Ey San???? 💥Both men are the bird men!🐥🐣💥

  5. manet_Lê Đức Thọ son says:

    the European Union decision rejects the result of the election sent by the criminal hun sen Speakers mentioned Hun Sen’s bloody autocratic policy which only reapplies the same policy instituted by the Khmer Rouge It must be emphasized that the criminal hun sen occupied a high post palé under the Khmer Rouge regime
    The rejection of the election result means illegality of the government of criminal Hun sen in the eyes of Europe and the free world
    quyết định của Liên minh châu Âu bác bỏ kết quả của cuộc bầu cử được gửi bởi các loa hun sen phạm tội đã đề cập đến chính sách dân chủ đẫm máu của Hun Sen mà chỉ áp dụng lại chính sách tương tự do Khmer Đỏ thiết lập Nó phải được nhấn mạnh rằng tội phạm hun sen chiếm đóng bài viết cao dưới chế độ Khmer Đỏ
    Việc bác bỏ kết quả bầu cử có nghĩa là bất hợp pháp của chính phủ hình sự Hun sen trong mắt của châu Âu và thế giới tự do

  6. Anonymous says:

    SO SOCHEATH your ass is so dirty it smelling all over the world . do not have to write too long we already knew you are a very low EQ Cambodian of all . just wait and see how fare can your master last. GOD bless Cambodia

  7. Anonymous says:

    Veneazula is broke now because they had a fake election and refugge run to other countries more then a million so now mr madaro (president ) going to borrow more money from china’ 6 billion ‘ so how long this money will last?? and this country is the second oil producer in the world but against the U N ,U S ,Europe so the same of cambodia ‘ but tiny cambodia nothing except robbing from people and rely on china ‘so how much china will lend more to cambodia?? and how cambodia will repay to china?? while U N not accept fake vote ‘we will see ‘ how it going’ it will going to hell soon believe me’