សភា​អឺរ៉ុប​អនុម័ត​សេចក្ដី​សម្រេច​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

មួង ណារ៉េត
2018-09-13
RFA

អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of European  parliament
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។ Photo courtesy of European parliament


សភា​សហភាព​អឺរ៉ុប​អនុម័ត​សេចក្ដី​សម្រេច​ស្ដីពី​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា


សភា​សហភាព​អឺរ៉ុប នៅ​ល្ងាច​ថ្ងៃទី១៣ ខែ​កញ្ញា​នេះ បាន​អនុម័ត​សេចក្ដី​សម្រេច ស្ដីពី​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ជាពិសេស​ករណី​លោក កឹម សុខា នៅ​ក្នុង​កិច្ចប្រជុំ​សភា​ពេញ​អង្គ។ សេចក្ដី​សម្រេច​នេះ នឹង​ឈាន​ទៅ​ជំរុញ​ឲ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប ដែល​មាន ២៨ ប្រទេស ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ។

សេចក្តី​សម្រេច​នេះ ដោយ​ផ្តោត​លើ​ការ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់ ប្រឆាំង​លើ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា។ សេចក្តី​សម្រេច​នេះ ក៏​នឹង​ផ្ដោត​លើ​ការ​ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ផ្ដល់​នីតិសម្បទា ឲ្យ​គណបក្ស​សង្គ្រោះជាតិ អាច​ដំណើរការ​ឡើងវិញ និង​ផ្តល់​សម្បទា​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ទាំង ១១៨​នាក់​មាន​សិទ្ធិ​ធ្វើ​នយោបាយ ដូច​ប្រក្រតី​បាន​វិញ ជាបន្ទាន់ និង​ទាមទារ​ឲ្យ​របប​នេះ ស្តារ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ដទៃ​ទៀត​របស់​ពលរដ្ឋ​ទូទៅ ដែល​រង​ការ​រឹតត្បិត​យ៉ាង​ដំណំ ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន។

តាំងពី​ក្រោយ​ការ​ចាប់ខ្លួន​លោក កឹម សុខា សភា​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្តី​សម្រេច​ចំនួន​ពីរ មួយ​គឺ​ចេញ កាលពី​ថ្ងៃទី១៤ ខែ​កញ្ញា ឆ្នាំ​២០១៧ និង​មួយទៀត​ចេញ​កាលពី​ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ ២០១៧។ ចំណែក​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប ក៏បាន​ចេញ​សេចក្ដីសន្និដ្ឋាន​របស់​ខ្លួន​មួយ​ដែរ កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ដែល​សុទ្ធតែ​ផ្តោត​លើ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ក្រោម​របប​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សភា​អឺរ៉ុប​អនុម័ត​សេចក្ដី​សម្រេច​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. so socheath says:

    កិច្ចប្រជុំសភាអឺរ៉ុប ផ្តល់លទ្ធភាពច្រើនរវាងកម្ពុជា និងសហគមន៍អឺរ៉ុប គ្មានការដាក់ទណ្ឌកម្ម ដូចក្រុមប្រឆាំងលើកឡើងទេ
    ************************************

    ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯ/ឧ ផៃ ស៊ីផាន បានអះអាងថា កិច្ចប្រជុំសភាអឺរ៉ុបានផ្តល់ភាពល្អប្រសើរ សម្រាប់កម្ពុជាជាច្រើន មិនដូចការលើកឡើង របស់អតីតមេបក្សប្រឆាំងនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីសមរង្ស៊ីបាន អះអាងសហគមន៍អឺរ៉ុប នឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើកម្ពុជា ។
    ឯ/ឧ ផៃ ស៊ីផានបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញាថា កិច្ចប្រជុំសភាអឺរ៉ុបបាន ផ្តល់ ភាពល្អប្រសើរសម្រាប់កម្ពុជា ក្នុងនោះរួមមាន៖ ទី១. ការឱកាសក្នុងការឆ្លងឆ្លើយគ្នា ដោយ ភាគីទាំងអស់ដែល បានគោរពសន្ធិសញ្ញារួម ។ ទី២.ទទួលបានការគោរព គ្នាទៅវិញទៅមកដែលកម្ពុជា មានឱកាសចូលរួមប្រជុំ។ ទី៣.សហភាពអឺរ៉ុប ជាដៃគូក្នុងការអភិវឌ្ឍន៍ នៅកម្ពុជា ហើយសហភាពអឺរ៉ុប និងកម្ពុជា មានសារៈសំខាន់ជាច្រើន ក្នុងការរួមធ្វើកិច្ចសហការគ្នា រវាងទ្វេ រភាគី និងក៏ដូច ជាមួយ បណ្តាប្រទេស អាស៊ានជាមួយ សហភាពអឺរ៉ុបដែរ ។
    ឯ/ឧ បញ្ជាក់ថា «កិច្ចប្រជុំផ្តល់ឱកាសល្អ ទ្វេភាគីរវាងកម្ពុជា អឺរ៉ុប ហើយទ្វេភា គីរវាង អាស៊ាន និងសហគមន៍អឺរ៉ុប អាហ្នឹងជាកត្តា និងមូលដ្ឋានសំខាន់ក្នុងការ ដោះស្រាយបញ្ហាក្នុង មិនយល់គ្នាទៅវិញទៅមក» ។
    ជាមួយគ្នានោះដែរអ្នកនាំពាក្យ រាជរដ្ឋាភិបាលក៏បាន ច្រានចោលការលើកឡើងរបស់ លោកសម រង្ស៊ីថាសហគមន៍អឺរ៉ុប នឹងទណ្ឌកម្មលើកម្ពុជាផងដែរ ។ លោកបាន ហៅ សម រង្ស៊ីជាអ្នកនយោបាយ វិកលចរិតថែមទៀត ។
    ឯ/ឧ បន្តថាសម្តេចតេជោ ហ៊ុន សែន បានចូលរួមកិច្ចប្រជុំ វេទិកាធំៗដើម្បីផ្សារ ភ្ជាប់
    រវាងប្រទេសកម្ពុជាទៅ នឹងបណ្តាប្រទេសខាងក្រៅ ។ ដូច្នេះប្រមុខរាជរដ្ឋាភិបាល បានពង្រឹង
    នូវឯកភាពនិង សាមគ្គីភាព ហើយបញ្ហាសុវត្ថិភាព ក្នុងតំបន់រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញពីគោលការណ៍ អធិបតេយ្យភាពមិនជ្រែជ្រែក កិច្ចការផ្ទៃក្នុងពី
    ប្រទេសខាងក្រៅផងដែរ ៕

    អ្នកនាំពាក្យ CPP៖សម រង្ស៊ី ទទួលស្គាល់ ការអសមត្ថភាព និងភាពបរាជ័យរបស់ខ្លួន

    *********************************

    ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានអះអាងថាលោក សម រង្ស៊ីអតីត មេបក្សប្រឆាំងបានទទួលស្គាល់ ការអសមត្ថភាព និងការបរាជ័យ របស់ខ្លួនហើយ ។
    ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ បន្ទាប់ពីឃើញលោក សមរង្ស៊ីបង្ហោះរូបថតជាមួយក្រុមហែហមខ្លួន បានឈរនៅក្បែរកន្លែង កិច្ចប្រជុំសភាអឺរ៉ុប កាលពីថ្ងៃទី១៣ កញ្ញាកន្លងមក។
    លោកសុខ ឥសាន បានលើកឡើងថា ក្នុងការចូលមកធ្វើនយោបាយ នៅកម្ពុជា ជាង២៥ ឆ្នាំសម រង្ស៊ី រូបនេះនៅសល់តែគូថខោ ហើយត្រូវនិរទេសខ្លួនកណ្តាល វាលវដ្តសង្សារ កណ្តោ ចកណ្តែងអត់កោះត្រើយ ។
    លោកបញ្ជាក់ថា “គណបក្សនិងចលនាដែលបានបង្កើតឡើង ត្រូវរលំរលាយជាបន្តបន្ទាប់ទាំង នៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ។ មនុស្សក្រោមបង្គាប់បានព្រាត់ ប្រាស់គ្មានសល់”។
    ជាមួយគ្នានោះដែរលោកសុខ ឥសានក៏បានលើកឡើងថា សព្វថ្ងៃទណ្ឌិតសម រង្ស៊ី មានភារកិច្ចដើរតែភូតភរកុហក់ បោកប្រាស់ បំភ័ន្តសភាពការណ៍ បន្លំមតិសាធារណៈ ហើយដើរប្រមូលស្រោមសំបុត្រ ពីអ្នកឆោតល្ងង់ មួយចំនួន ដែលជឿស៊ប់គ្មានការពិចារណា ។
    លោកបានបញ្ជាក់ថា នៅថ្ងៃទី១៣ខែ កញ្ញាឆ្នាំ២០១៨ ទណ្ឌិតរូបនេះ បានទៅឈរក្បែរកន្លែងប្រជុំ របស់សភា EU ហើយបានបង្ហោះសារភូតកុហក់មួយបែបខែងរ៉ែងថា ខ្លួនមិនខ្ចីចរចាជាមួយគណបក្សប្រជាជនកម្ពុជានិង រាជរដ្ឋាភិបាលកម្ពុជាទេទុកឲ្យ ចរចាជាមួយអន្តរជាតិចុះ។ បានអីនឹងចរចាបើទណ្ឌិតរូបនេះ អត់មានអីត្រូវចរចាផងនោះ។ ដូច្នេះអត់មានអីត្រូវចរចា ជាមួយក្រុមខ្មោចបីសាច ក្រៅច្បាប់នេះឡើយ សូមបន្តរស់នៅពនេចរណ៍ ឯនាយសមុទ្រ តាមយថាកម្មទៅចុះ៕

    លោក កឹម សុខា នឹងបង្ហាញវត្តមាន ក្នុងសវនាការសាលាឧទ្ធរណ៍

    **********************************

    ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងបង្ហាញ វត្តមាននៅក្នុងសវនាការសាលាឧទ្ធរណ៍ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខនេះ ។
    លោក យ៉ែម បុញ្ញឬទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកថា“សាលាឧទ្ធរណ៍នឹងធ្វើការ ពិភាក្សាដេញដោលលើករណីលោក កឹម សុខា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២ រសៀល ដោយមានវត្តមានរបស់គាត់ផងដែរ”។
    លោកបន្តថា លោក កឹម សុខា ត្រូវបានចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ យប់ថ្ងៃទី២ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នាំខ្លួនទៅឃុំឃាំងនៅត្រពាំងផ្លុង “ម៣”។
    លោកថា សូមទាមទារឲ្យមានការដោះលែង ផ្ដល់យុត្តិធម៌ ផ្ដល់សិទ្ធិសេរីភាព ជូនលោកវិញ។
    លោក កឹម សុខា ត្រូវបានប្ដូរកន្លែងឃុំខ្លួន ពីត្រពាំងផ្លុង “ម៣” យកមកឃុំខ្លួនក្នុងផ្ទះរបស់គាត់នៅខណ្ឌលគោក រាជធានីភ្នំពេញ នាព្រឹកព្រលឹមម៉ោងជាង៣ ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៕

Leave a Reply

Submit Comment