សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាស្នើពន្យារពេលប្រឡងគ្រូមធ្យម និងការប្រឡងផ្សេងៗ

2018-09-13
RFA

លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។ Photo: RFA
លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។ Photo: RFA


ខណៈដែល​បេក្ខជន​ប្រឡង​បាក់​ឌុប​បាននាំគ្នា​ធ្វើការ​តវ៉ា​ទៅ​នឹង​លទ្ធផល​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​ពួកគេ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បានស្នើ​ទៅ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ឲ្យ​ពន្យារពេល​ការប្រឡង​គ្រូ​មធ្យម ការប្រឡង​អាហា​រូបករ​ណ៍ និង​ការប្រឡង​ចូលរៀន​តាម​សាកលវិទ្យាល័យ មហាវិទ្យាល័យ និង​គ្រឹះស្ថានសិក្សា នានា​។​

​លិខិត​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ​ស្នើ​ទៅកាន់​ក្រសួង​អប់រំ​នៅ​ថ្ងៃទី​១២ កញ្ញា ឲ្យ​ដឹងថា ការសុំ​ឲ្យ​ក្រសួង​អប់រំ​ពន្យារពេល​លើ​ការប្រឡង​គ្រូ​មធ្យម និង​ការប្រឡង​នានា​នេះ ដើម្បី​រង់ចាំ​ការដោះស្រាយ​ពី​ក្រសួង​អប់រំ​ ចំពោះ​ករណី​ដែល​បេ​ក្ខេ​ជន​តវ៉ា​សុំ​ឲ្យ​ក្រសួង​ផ្ទៀងផ្ទាត់​លទ្ធផល​ពិន្ទុ​គណិតវិទ្យា​របស់​បេក្ខជន​ដែល​តវ៉ា​ឡើងវិញ​។​

​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​រដ្ឋមន្ត្រី​ និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ទាក់ទង​ទៅ​សំណើ​​របស់​សមា​គម​​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បានទេ ថ្ងៃទី​១២ ខែកញ្ញា​។​

​កាលពី​ថ្ងៃទី​១០ ខែកញ្ញា មាន​បេក្ខជន​ដែល​ទើប​ប្រឡង​បាក់​ឌុប​សម័យ​ប្រឡង​ថ្ងៃទី​២០ សីហា បានមក​ប្រមូល​ផ្តុំគ្នា​នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើការ​ទាមទារ​ឲ្យ​ក្រសួង អប់រំ​ពិនិត្យ ផ្ទៀងផ្ទាត់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​ឡើងវិញ​។ ករណីនេះ ក្រសួង​អប់រំ​បាន​យល់ព្រម ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យ​វិ​ច័​យ​លើ​សន្លឹក​កិច្ចការ​គណិតវិទ្យា​រប​ស់​បេក្ខជន​ដែល​បាន​តវ៉ា​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment