សាលា​ឧទ្ធរណ៍​នឹង​សួរ​​ដេញ​ដោល​សំណុំ​រឿង​លោក កឹម សុខា នៅ​សប្ដាហ៍​ក្រោយ

| |
https://vodhotnews.com

លោក កឹម សុខា (រូបថត៖ FB)


មេដឹកនាំ​អតីត​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូលរួម​ក្នុង​សវនការ​សួរ​ដេញ​ដោល​មួយ​នៅ​សប្ដាហ៍​ក្រោយ​នេះ នៅ​ក្នុង​សំណុំ​រឿង​«ក្បត់​ជាតិ»​របស់​លោក។

ក្នុង​​លិខិត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា សាលា​ឧទ្ធរណ៍​បាន​បញ្ជា​ទៅ​ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង ឲ្យនាំ​ខ្លួន​លោក កឹម សុខា ចូល​ទៅ​សវនការ​នៅ​ម៉ោង ២​រសៀល ថ្ងៃ​ទី​១៧ ខែ​កញ្ញា។

​អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់ក្នុងចំណោមមេធាវី ៤រូបដែលកាពារក្តីឲ្យ​លោក កឹម សុខា បានឲ្យប្រាប់វីអូឌីនៅ​ថ្ងៃ​នេះ​ថា ខាងក្រុម​មេធាវី​មិនទាន់សម្រេចចិត្តថា នឹងចូលរួម​ក្នុង​សវនការ​សួរ​ដេញ​ដោល​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ។

ចំណែក​ឯ​វត្តមាន​លោក កឹម សុខា នៅ​ក្នុង​សវនការ​នោះ អ្នកស្រី សុភារី បាន​ប្រាប់​ថា គឺ​អាស្រ័យ​ទៅ​លើ​លិខិត​អញ្ចើញ​របស់​តុលាការ។

លោក កឹម សុខា ត្រូវបានដោះលែងពី​ការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ កាល​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​អះ​អាង​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ពី​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ហេតុផល​សុខភាព​របស់​លោក និង​មាន​ការ​ធានា​ពី​នីតិវិធី​ច្បាស់​លាស់៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles