មន្ត្រីបក្សកាន់អំណាចមិនបដិសេធការចរចាជាមួយបក្សប្រឆាំងក្រោយសភាអឺរ៉ុបអនុម័តវិធានការទណ្ឌកម្ម

មួង ណារ៉េត
2018-09-14
RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo: RFA


មន្ត្រី​បក្ស​កាន់អំណាច មិន​បដិសេធ​ការចរចា​នយោបាយ​ជាមួយនឹង​បក្សប្រឆាំង​ឡើយ ក្រោយពេល​សភា​សហភាព​អឺរ៉ុប​អនុម័ត​សេចក្តីសម្រេច អំពី​វិធានការ​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន​។ សភា​សហភាព​អឺរ៉ុប កាលពី​ល្ងាច​ថ្ងៃទី១៣ ខែកញ្ញា​ម្សិលមិញ បានអនុម័ត​សេចក្តីសម្រេច ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ជាពិសេស​ករណី​លោក កឹម សុខា នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ​។ សេចក្តីសម្រេច​នេះ នឹង​ឈានទៅ​ជំរុញ​ឲ្យ​គណៈកម្មាការ​សហភាព​អឺរ៉ុប ដែលមាន ២៨ប្រទេស ចាត់វិធានការ​ចាំបាច់​នានា ដើម្បី​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​ស្តារ​សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​ឡើងវិញ​។​

​មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី ១៣ ខែកញ្ញា​ គឺ​នៅ​ប៉ុន្មាន​ម៉ោង ក្រោយ​ការអនុម័ត​សេចក្តីសម្រេច របស់​សភា​សហភាព​អឺរ៉ុប ថា​លទ្ធភាព​នៃ​ការចរចា​នយោបាយ ខាង​លោក​មិន​បិទទ្វា​ទេ៖ «ខ្ញុំ​មិនបាន​និយាយថា មិន​ចរចា​ទេ ប៉ុន្តែ​យើង​ខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និងពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ និង​សេចក្តីសុខក្សេមក្សាន្ត របស់​ប្រជាពលរដ្ឋ​កម្ពុជា​»។​

​ប្រតិកម្ម​របស់​មន្ត្រី​បក្ស​កាន់អំណាច​រូបនេះ ធ្វើឡើង​ក្រោយ​ពេលដែល​សហភាព​អឺរ៉ុប អនុម័ត​សេចក្តីសម្រេច ដើម្បី​ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​ពល​រដ្ឋ​ខ្មែរ ដែល​ស្រេកឃ្លាន​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ និងពិតប្រាកដ​។ ប៉ុន្តែ ទាំង​ក្រុមប្រឹក្សា និង​សភា​សហភាព​អឺរ៉ុប សុទ្ធតែ​រកឃើញថា ក្រោម​របប​លោក ហ៊ុន សែន គោលការណ៍​ទាំងនេះ រង​ការរំលោភបំពាន និង​បំផ្លាញ​យ៉ាងដំណំ ជាពិសេស​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​។

ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​សភា​ស​ហ​ភាព​អឺរ៉ុប បន្តិច​មុន​បោះឆ្នោត​អនុម័ត​សេចក្តីសម្រេច​នោះ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង គោលនយោបាយ អ្នកស្រី ហ្វេ​ដា​រី​កា មូ​ហ្គា​រី​នី (Federica Maria Mogherini) ព្រមាន​របប​លោក ហ៊ុន សែន ជាថ្មី​ម្តងទៀត អំពី​ផលវិបាក ដែល​កើតមាន​ចំពោះ​របប​នេះ ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​មិន​ព្រម​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះទេ​។ អ្នកស្រី​ទទូច​ឲ្យ​លោក ហ៊ុន សែន និង មេដឹកនាំ​បក្សប្រឆាំង ចាប់ផ្តើម​ការចរចា ដើម្បី​រក​ដំណោះស្រាយ បញ្ចប់​វិបត្តិ​នយោបាយ ដែល​កំពុង​ញាំញី​កម្ពុជា​បច្ចុប្បន្ននេះ ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន បើ​មិន​ដូច្នេះ​ទេ របប​នេះ​នឹង​ទទួល​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប ជាក់​ជាមិនខាន៖ «ប្រសិនបើ​យើង នៅតែ​ឃើញ​ទំនោរ​នៃ​ភាពអវិជ្ជមាន​ដដែល គ្មានអ្វី​ប្រែប្រួល​ដូច​សព្វថ្ងៃនេះ ដូច​ខ្ញុំ​បាន​រម្លឹក​រួចទៅហើយ ថា​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ថា​នឹង​ចាត់វិធានការ​សមស្រប ដើម្បី​ទប់ទល់​នឹង​សភាពការណ៍​នេះ​»។​

អ្នកស្រី ហ្វេ​ដា​រី​កា មូ​ហ្គា​រី​នី ថ្លែង​រម្លឹក​របប​លោក ហ៊ុន សែន ជាថ្មី​ម្តង​ទៀតថា ភាពជា​ដៃគូ​គ្នា ទាំង​ផ្នែក​អភិវឌ្ឍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប គឺ​ឈរលើ​មូលដ្ឋាន នៃ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ បើ​មិន​ដូច្នេះ​ទេ ទំនាក់ទំនង​នេះ នឹងមិន​អាចទៅរួច​នោះឡើយ​។​

​ប៉ុន្តែ ចំពោះ​លោក សុខ ឥសាន ទោះជា​បាន​អះអាងថា មិន​បិទផ្លូវ​ចរចា ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​យ៉ាងណាក្តី ក៏​លោក​មិន​ពេញចិត្ត​ទៅនឹង​សម្ពាធ​សហគមន៍​អន្តរជាតិ បែបនេះ​នោះដែរ ព្រោះ​ទង្វើ​បែបនេះ គឺ​លោក​ចាត់ទុកថា មាន​ចរិត​នយោបាយ​។ លោក សុខ ឥសាន នៅតែ​អះអាងថា ប្រទេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ហ៊ុន សែន គ្មាន​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ដូច​ការអះអាង​របស់​សហគមន៍​អន្តរជាតិ​នោះឡើយ​។ លោក​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​លូកដៃ​កកូរកកាយ​រឿង​ខ្មែរ ដោយ​ទុក​ឲ្យ​ខ្មែរ​បាន​សុខ​ដោយ​ខ្លួនឯង​ផង៖ «អាហ្នឹង​ហើយ ដែល​យើង​ថា​ការ​លូកដៃ ចូល​កិច្ចការ​ផ្ទៃក្នុង របស់​បណ្តា​ប្រទេស​ដទៃ​នោះ​ណា៎​! ក្នុងឋានៈ​ខ្លួន​ជា​សភា​នៅ​ប្រទេស​នៅ​អឺរ៉ុប ត្រូវតែ​ត្រួតត្រា ត្រូវតែ​គ្រប់គ្រង​ច្បាប់​ក្នុង​ក្របខ័ណ្ឌ​របស់​សហភាព​អឺរ៉ុប ទើប​វា​ត្រឹមត្រូវ​។ ឥឡូវ​មក​រាតត្បាត​ដល់​អាស៊ីអាគ្នេយ៍ រាតត្បាត​ប្រទេស​ណាៗ​ទៀត អាហ្នឹង​ជា​ទម្លាប់ និង​ជា​គំនិត​ចក្រពត្តិ អនុត្តរភាព​និយម​លើ​ពិភពលោក​ហើយ​។ ជា​គំនិត​អនុត្តរភាព​និយម ហើយ​ចក្រពត្តិនិយម ព្រមទាំង​អាណានិគមនិយម ទាំងចាស់​ទាំងថ្មី វា​មក​ជាមួយគ្នា​ហ្នឹង​!»។

ទោះបីជា​លោក សុខ ឥសាន មិន​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ឈឺឆ្អាល​រឿង​ខ្មែរ​ជំនួស​ខ្មែរ​យ៉ាងណាក្តី ក៏​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជាង ២៥​ឆ្នាំ​ចុង​ក្រោយនេះ បាន​ទទួល​​ការ​អ​ភ​វិ​ឌ្ឍ​ជា​បណ្តើរៗ ក៏​ដោយសារ​ការពឹង​អាស្រ័យ​យ៉ាងខ្លាំង ទៅលើ​ជំនួយ និង​ការជួយឧបត្ថម្ភ​ពី​អន្តរជាតិ។ ជំនួយ និង​ការអនុគ្រោះ​ពន្ធ​ផ្នែក​នាំចេញ​ផលិតផល ពី​កម្ពុជា​ទៅ​ផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក គឺ​បានមក​ក្រោម​លក្ខខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១​។​

ប៉ុន្តែ ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ ត្រូវ​បាន​​ប្រទេស​ម្ចាស់ជំនួយ​ធំៗ​ទាំងនោះ រកឃើញថា កំពុង​រីក​រាលដាល​យ៉ាងធ្ងន់ធ្ងរ ដែល​តម្រូវ​ឲ្យ​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ជា​បណ្តើរៗ​។​

​នៅមុន​ការបោះឆ្នោត ដែល​របប​លោក ហ៊ុន សែន ផាត់​គណបក្សប្រឆាំង​ចេញ សហភាព​អឺរ៉ុប សម្តែង​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង ដោយ​ដាក់ទណ្ឌកម្ម តាមរយៈ​ការ​កាត់ផ្តាច់​ជំនួយ​ទាំងស្រុង ដែល​ធ្លាប់​ផ្តល់​ឲ្យ​គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​)​។ ជាការ​សម្តែង​ជំហរ​មិន​គាំទ្រ ការបំផ្លាញ​ប្រជាធិបតេយ្យ​នេះ សហភាព​អឺរ៉ុប មិន​​បញ្ជូន​អ្នកសង្កេតការណ៍​បោះឆ្នោត ដើម្បី​ទៅ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត កាលពី​ថ្ងៃទី ២៩ ខែ​កក្កដា​ នោះទេ​។ មិនតែប៉ុណ្ណោះ សហភាព​អឺរ៉ុប ថែមទាំង​បានបង្ហាញ​ជំហរ មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​មិន​ទទួលស្គាល់​រដ្ឋសភា​ថ្មី តាមរយៈ​ការមិន​បញ្ជូន​តំណាង​សហភាព​អឺរ៉ុប ទៅ​ចូលរួម​ក្នុង​ពិធី​បើកប្រជុំ​លើកដំបូង របស់​សភា​ឯក​បក្ស តាម​ការអញ្ជើញ​របស់​របប​លោក ហ៊ុន សែន នោះទេ​។ តំណាង​ទូត​នៃ​ប្រទេស​លោក​សេរី​ដទៃទៀត ដូចជា​សហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស ស៊ុយអែត និង​ប៊ុលហ្គារី ក៏​បង្ហាញ​ជំហរ​មិន​គំ​ទ្រ​ការបង្កើត​រដ្ឋសភា​ឯក​បក្ស​នេះដែរ ដោយ​ពួកគេ មិនបាន​បញ្ជូន​មន្ត្រី​របស់ខ្លួន ទៅ​ចូលរួម​ពិធី​នោះទេ​។​

នៅក្នុង​សេចក្តីសម្រេច​ កាលពី​ថ្ងៃទី១៣ ខែកញ្ញា​ នេះ ទៀតសោត សភា​សហភាព​អឺរ៉ុប ស្នើ​ទៅ​តំណាង​សហភាព​អឺរ៉ុប​នៅ​បរទេស និង​គណៈកម្មការ​សហ​ភាព​អឺរ៉ុប អោយ​រៀបចំ​បញ្ជី​បុគ្គល​ទាំងឡាយណា ដែល​ចូល​ដៃ​ក្នុងការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដើម្បី​ដាក់ទណ្ឌកម្ម​ដោយ​បិទ​ទិដ្ឋាការ និង បង្កក​ទ្រព្យសម្បត្តិ​ផងដែរ​។ ប៉ុន្តែ ទណ្ឌកម្ម​ទាំងនេះ អាច​ចៀសផុត​បាន​បើ​របប​លោក ហ៊ុន សែន ទម្លាក់ចោល​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា និង ដោយ​ឥត​លក្ខខណ្ឌ ហើយ​ត្រូវធ្វើ​ដូចគ្នានេះដែរ ចំពោះ​អ្នកនយោបាយ​ទាំងអស់ រួមទាំង​លោក សម រង្ស៊ី ផង ព្រមទាំង​ស្តារ​ឡើង​វិញ នូវ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

រហូតមកដល់​ពេលនេះ ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ គ្មាន​ភាពប្រសើរឡើយ ក្រៅពី​ការដោះលែង​អ្នកទោសនយោបាយ និង​អ្នកទោស​មនសិការ​មួយចំនួន ក្រោយ​របប​នេះ​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង​ក្រោយពី​អ្នក​ជាប់ឃុំ​ទាំងនោះ ត្រូវ​បង្ខំចិត្ត​សរសេរ​លិខិត​សុំទោស​លោក ហ៊ុន សែន ដើម្បី​ជា​ថ្នូរ​បាន​នៅក្រៅ​ឃុំ​នោះ​៕

What Next?

Recent Articles

7 Responses to "មន្ត្រីបក្សកាន់អំណាចមិនបដិសេធការចរចាជាមួយបក្សប្រឆាំងក្រោយសភាអឺរ៉ុបអនុម័តវិធានការទណ្ឌកម្ម"

  1. manet_công tước tho says:

    he can make the idiot a time
    EU WANTS TO RELEASE ALL COMPETRIOTS INCLUDING MR KIM SOKHA THAT HUN SEN CRIMINAL HAS FREEMENTED FREE ARBITRARY
    TO SHORT CUT BACK THE 1991 SITUATION
    CRIMINAL MUST ANSWER KHMERS PATRIOT ASSASSINATIONS, PARTICULARLY DR KEM LAY
    CLAIM ALL THE LAND ISLANDS THAT THE HUN SEN ASSASIN HIM HAS MADE TO VIETNAMES IN PARTICULAR
    FINALLY THE LATEST BUT NOT THE END RAPATRIER ALL THE OWNERS OF HIS FAMILY PLACED ABROAD
    PERSONALLY TO MAKE TABLE TASTED MUST REMOVE THE METASTASE NAMES ASSASIN HUN SEN CAMBODIA CANCER
    anh ta có thể làm cho thằng ngốc một thời gian
    EU MUỐN TIẾP TỤC TẤT CẢ CÁC CẠNH TRANH BAO GỒM BAO GỒM MR KIM SOKHA R HNG KHAI THÁC TỪ BỆNH VIỆN MIỄN PHÍ
    TẮT NGAY LẠI TRỞ LẠI TÌNH HÌNH NĂM 1991
    CRIMINAL PHẢI TRẢ LỜI KHẢO SÁT KHẢO SÁT TÁC GIẢ, TUYÊN BỐ DR KEM LAY
    CLAIM TẤT CẢ CÁC ĐẤT ĐẢO ĐẢO R THNG HEN SEN ASSASIN HIM ĐÃ LÀM CHO VIỆT NAM TRONG MỘT PHẦN THAY ĐỔI
    CUỐI CÙNG CUỐI CÙNG MỚI NHẤT KHÔNG PHẢI LÀ RAPATRIER CUỐI TẤT CẢ CÁC CHỦ SỞ HỮU GIA ĐÌNH CỦA BẠN TRÊN GIA ĐÌNH
    CÁ NHÂN ĐỂ LÀM BẢNG TASTED PHẢI XOÁ NHỮNG LOẠI METASTASE ASSASIN HUN SEN CAMBODIA CANCER

  2. Sam says:

    What! it can’t be. No way. You’re kidding me. If so I am going to lose money to bet on this political game. Alot of money.
    Our group with five people, three of us choose CPP and CNRP will agree to negotiate and no result is needed, just agree to sit down face to face. I and another choose the option of NO way CPP will agree to sit down with CNRP in 2018. I did, however, win the betting of Khem Sokha within 3 months after the election.

  3. Anonymous says:

    If the negotiations happen between both parties, the number one condition is to disassemble the Cambodia arm forces and create a new one under international control, otherwise hun sen will continue to destroy the opposition parties or any Cambodian who is on the opposition side of his party. Ultimately, all Cambodian arms forces must be under Cambodian people control that is the only way to ensure peace and prosperity of Cambodia.

  4. so socheath says:

    អាមាត់វៀច មួង ណារ៉េត ក្រុមអាវិទ្យុលាងក្ត អាសីសេរី វាបានព័ត៏មានពីណាថា
    សុខឥសាន មិនបដិសេធការចរចា ?
    ពួកអាពូជឆ្កែនេះ ពូកែបោកប្រាសមែន !
    អ្ហែងមើលឲ្យច្បាស់ !

    លោក សុខ ឥសាន មិនបានលើកឡើង ពីការចរចានយោបាយ រវាងបក្សកាន់អំណាច ជាមួយអតីតបក្សប្រឆាំង នោះទេ
    ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងឲ្យដឹងនៅថ្ងៃទី១៥កញ្ញា ថាលោកមិនបានលើកឡើង ពីការចរចានយោបាយរវាង គណបក្សកាន់អំណាចជា មួយអតីតគណបក្សប្រឆាំងនោះទេ។
    លោក សុខ ឥសាន អះអាងបែបនេះក្រោយពី វិទ្យុអាស៊ីសេរី បានចុះផ្សាយថា មន្ត្រីបក្សកាន់អំណាច
    មិនបដិសេធការចរចា នយោបាយជាមួយនឹងបក្សប្រឆាំងឡើយ ក្រោយពេលសភាសហភាព
    អឺរ៉ុបអនុម័តសេចក្តីសម្រេច អំពីវិធានការទណ្ឌកម្មលើរាជរដ្ឋភិបាលកម្ពុជា។
    លោក សុខ ឥសាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា “គាត់សួរខ្ញុំចង់ចរចាទេខ្ញុំអត់និយាយរឿងចរចាទេ ខ្ញុំនិយាយថាគណបក្សប្រជាជន គាត់អនុវត្តន៍ គោលការណ៍លទិ្ធប្រជាធិបតេយ្យនិងនីតិរដ្ឋ អ្នកណាប្រព្រឹត្តល្មើសច្បាប់ អ្នកហ្នឹងត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ ដល់គាត់ទៅបកស្រាយ ថាខ្ញុំមានការចង់ចរចា ចឹងបាន
    ខ្ញុំបកស្រាយថា កុំបំភ្លៃពាក្យខ្ញុំ”។
    លោក សុខ ឥសាន បានបញ្ជាក់ថា “ខ្ញុំថាអត់និយាយរឿងចរចាទេ ខ្ញុំអត់និយាយដល់អាហ្នឹងទេខ្ញុំនិយាយថារាជរដ្ឋាភិបាលអនុវត្តន៍គោលការណ៍លទ្ធិប្រជាធិបតេយ្យ
    និងនីតិ រដ្ឋ អាហ្នឹងវាជះឥទ្ធិពលទៅជាយ៉ាងណាយើងត្រូវគិត បើនីតិរដ្ឋអ្នកឯងប្រព្រឹត្តល្មើស
    ច្បាប់ហើយ អ្នកឯងត្រូវខុសច្បាប់ហើយ មករកចរចាស្អីទៀត”៕

  5. Anonymous says:

    So Chet = death Number =00, or So Socheath,
    Just listening to Sok Ey San or Sok Touch by yourself or your families.
    Kon Khmers and I are always waiting for news from independent world wide broadcasting such as Free Asia, CNN, BBC…., etc. and good luck for your listening or maybe you need to schedule for hearing Test to clean up your earwax off. By doing that, your can be well aware of reality!!!!

  6. Anonymous says:

    shame on you Mr for me I never swallow my spite like what you do Mr. too old to scare to die and trying to lei ever ending. talking too smart but his heard is too dirty be free if he going hell. blaming the other never end because his gland pay him to do it. go hell Mr I do not want to see your damp face again . GOD bless Cambodia

  7. Anonymous says:

    Socheath is a fake Cambodian, this person is a Vietnam and China pro and always against every cambodia peaceful solution. From declaring to work with Trump to convince that it will be impossible to release Kim Sokha but look what happens now and this is just the beginning. This person is a killer in pol pot group and will attempt to do whatever it takes to destroy Cambodia and isolate Cambodia from U.S. that is the main goal of this person. We all have to be strong and believe in ourselves to build our country and not trying to destroy our Cambodian family as Socheath is trying. We need to observe the reality around the world and compare the difference between communist and democracy such as Japan, South Korea versus north Korea and some socialist country in Europe. Talking trash is the most illiterate behavior and should be excluded from human society except the human who has animal brain.

Leave a Reply

Submit Comment