សមាជិក​សភា​អាមេរិក​ថា​ ការដោះ​លែង​លោក ​កឹម សុខា ​មិនទាន់​គ្រប់គ្រាន់​ទេ

កម្ពុជា


រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California។


14 កញ្ញា 2018
សុខ ខេមរា
វីអូអេខ្មែរ

«ជាងនេះ​ទៅទៀត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ដែលដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល លោក ​ហ៊ុន សែន ​ហើយ​ដែល​បានអនុម័ត​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា​ត្រូវតែ លើកឡើង​ និង​អនុម័ត​ភ្លាមៗ​ នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក‍» ។

តុលាការ​បានដោះលែង​លោក ​កឹម សុខា​ ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ក្រោយពីរដ្ឋា ភិបាលថ្មី​មួយបាន​កើតឡើង​បន្ទាប់ពី​ការបោះឆ្នោត​ ដែលរងការ​រិះគន់​ពី​សហគមន៍ អន្តរជាតិ​ ជាពិសេស​ប្រទេស​លោក​ខាងលិច​យ៉ាងខ្លាំង​ តែ​សមាជិកសភា​អាមេរិក​មួយ​ចំនួន​អះអាង​ថា​ការ​ដោះលែង​នេះ​ មិនគ្រប់គ្រាន់​នឹងធ្វើឲ្យ​សហគមន៍​អន្តរជាតិ​និង ស.រ.អា.​ស្ងប់ចិត្ត​ទេ។​

យោងតាម​ការអះអាង​របស់​លោក ​Alan Lowenthal ​សមាជិក​សភា​អាមេរិក​ និងជា សហ​ប្រធាន​គណៈកម្មាធិការ​សភា​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅកម្ពុជា (Congressional Cambodia Caucus)​ បាន​និយាយថា​ ការដោះលែង​លោក​កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​នៅកម្ពុជា ​ហើយបន្ត​ការឃុំខ្លួន​ក្នុងផ្ទះ​គឺ​មិនមាន​ភាព​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ដល់អ្នក​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​ឲ្យ​ស្ងប់ចិត្ត​នោះទេ។

លោក​កឹម សុខា​ត្រូវតុលាការ​សម្រេច​ដោះលែង​ពីគុក​ដោយឈរ​នៅ​លើ​មូលដ្ឋាន សុខភាព​នៅសប្តាហ៍​នេះ​ បន្ទាប់ពី​មានការ​ឃុំឃាំង​បណ្តោះអាសន្ន​អស់រយៈ​ពេលជាង មួយឆ្នាំ​ ក្រោម​បទចោទ​ប្រកាន់​ពីបទក្បត់​ជាតិ។ ​ឥឡូវនេះ​លោកកំពុង​ត្រូវបាន​ឃុំខ្លួន ក្នុងផ្ទះ​ ហើយគេ​មិនអនុញ្ញាត​ឲ្យ​មាន​ការចូល​ជួបពី​សំណាក់​ អតីត​សហសេវិក​របស់ លោក ​មកពី​គណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវ​បានរំលាយ​កាលពី​ឆ្នាំទៅ ​មុនការ​បោះ ឆ្នោត​នោះ​ឡើយ។

មាន​ប្រសាសន៍​ប្រាប់​ VOA ​តាមរយៈសារ​អេឡិចត្រូនិច ​Email ​លោក ​Alan Lowenthal បាន​បញ្ជាក់​តាមខ្លឹមសារ​ដើមថា៖

«ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ដែល​លោក​កឹម សុខា​ត្រូវបាន​ដោះលែង។ ​ខ្ញុំសូម​ជូនពរ អោយ​គាត់ទទួល​បាន​សេចក្តី​សុខ​ ហើយ​សង្ឃឹមថា​ សុខភាព​របស់គាត់​នឹង​ប្រសើរ ឡើង​យ៉ាង​ឆាប់​រហ័ស។​ សំណុំរឿង​ប្រឆាំង​លោក​កឹម សុខា​គឺជា​ ឧទាហរណ៍​មួយ​ទៀត នៃ​ការ​រំលោភ​អំណាច​ដោយរបប​ផ្តាច់ការ​របស់លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដើម្បី រារាំង​ក្រុមប្រឆាំង​នយោបាយ​ណាមួយ​នៅមុន​ពេលការ​បោះឆ្នោត​ជាតិ​ថ្មីៗ​នេះ‍»។

រូបឯកសារ៖ លោកកឹម សុខា​អតីតមេដឹកនាំគណបក្ស​សង្រ្គោះជាតិ

រូបឯកសារ៖ លោកកឹម សុខា​អតីតមេដឹកនាំគណបក្ស​សង្រ្គោះជាតិ


លោក​ បានបន្ថែម​ថា៖

«ឥឡូវនេះ​លោក​ហ៊ុន សែន​បានទទួល​ជ័យជម្នះ​ពីការ​បោះឆ្នោត​ក្លែងក្លាយ​មួយ ​ដែល គាត់​បាន​បង្កើត ​ហើយគាត់​ជឿថា​សហគមន៍​អន្តរជាតិ​នឹងផ្តល់​រង្វាន់​ដល់​រូបគាត់​ដែល ហាក់ដូច​ជា​បាន​ធ្វើអំពើល្អ ​បន្ទាប់ពីនោះ។​ យើង​នឹង​មិនផ្តល់​ទេ។​ យើងនឹង​បន្ត​ធ្វើការ តស៊ូមតិ​ ដើម្បីការ​បោះឆ្នោត​ដោយសេរី​ និងយុត្តិធម៌​ដែល​ប្រជាជន​កម្ពុជា​មាន​សង្ឃឹម ថា​ ទទួល​បាននោះ ​ហើយយើង​នឹងធ្វើ​ឱ្យរដ្ឋាភិបាល​លោក​ហ៊ុន សែន​ទទួល​ខុសត្រូវ ចំពោះ​ការវាយ​ប្រហារ​របស់ខ្លួន​លើលទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍»។

លោក ​Alan Lowenthal ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ក៏បាន​សង្កត់​ធ្ងន់ថា៖

«ជាងនេះ​ទៅទៀត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ដែលដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល លោក ​ហ៊ុន សែន ​ហើយ​ដែល​បានអនុម័ត​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា​ត្រូវតែ លើកឡើង​ និង​អនុម័ត​ភ្លាមៗ​ នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក‍» ។

លោក ​Steve Chabot ​តំណាង​រាស្ត្រ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋអូហៃអូ (Ohio) បានបន្ទរ​តាមការ​កត់សម្គាល់​របស់​លោក​ Alan Lowenthal​ នៅពេល​ថ្លែងប្រាប់ ​VOA តាមរយៈសារ​អេឡិច​ត្រូនិច​ Email ៖

«ចាប់តាំងពី​លោក​ហ៊ុន សែន​ចាប់ផ្តើម​ការរំលោភ​បំពាន​នៅជុំថ្មីៗ​របស់​គាត់​ ខ្ញុំបាន អំពាវ​នាវ​ឱ្យមាន​ការឆ្លើយ​តប​យ៉ាង​ខ្លាំង។​ ជាការពិត​ខ្ញុំមាន​សេចក្តី​រីករាយ​ ដែល​លោក​កឹម សុខា​ត្រូវបាន​ដោះលែង​ ប៉ុន្តែការ​ចោទប្រកាន់​ក្លែងក្លាយ​ប្រឆាំងនឹង​រូបលោក​ កឹម សុខា ​មិនត្រូវ​បានទម្លាក់ទេ​ ហើយគាត់​មានសេរីភាព​ក្នុងការ​ធ្វើចលនា​តិចតួច។ ​បើ​គ្មានការ​ផ្លាស់ប្តូរ​ពិតប្រាកដទេ​នោះមិន​មែនជា​ជំហាន​ឆ្ពោះទៅ​រកលទ្ធិ​ប្រជាធិបតេយ្យ ទេ ​តែជាកល​ល្បិច​ ក្នុងវិធីសាស្ត្រ​ជន​ផ្តាច់ការ‍»។

រូបឯកសារ៖ សមាជិក​សភា​លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Ohio (ស្រេង លក្ខិណា/VOA)

រូបឯកសារ៖ សមាជិក​សភា​លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Ohio (ស្រេង លក្ខិណា/VOA)


លោក​កឹម សុខា​គឺជាឥស្សរជន​ខ្ពស់បំផុត​ក្នុងចំណោម​សកម្មជន​ជាង​២០នាក់​ មាន​អ្នក សារព័ត៌មាន ​និងអ្នកតស៊ូមតិ ​ដែលត្រូវ​បានជាប់​គុក​នៅមុន​ការបោះ​ឆ្នោត​នៅខែ​កក្កដា។ ​ភាគច្រើន​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្នឬ​ត្រូវបាន​លើក លែងទោស​ក្នុងរយៈ​ពេលប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ ​បន្ទាប់ពី​គណបក្សកាន់​អំណាច​ឈ្នះ ឆ្នោត​និង​ទទួល​បានអាសនៈ​ទាំងអស់​ចំនួន១២៥ ​នៅក្នុង​រដ្ឋសភា។

លោក​ អៀ សុផល​ជាសាស្ត្រាចារ្យរង​ផ្នែកកិច្ចការ​ការទូត​ និងកិច្ចការ​ពិភពលោក​នៅ មហាវិទ្យាល័យ ​Occidental ​នៅទីក្រុង​ឡូសអេនជឺលេស​ រដ្ឋ ​California​បាន​និយាយ ថា​ការដោះ​លែងលោក​កឹម សុខា​ឲ្យជាប់ឃុំ​ក្នុងផ្ទះ​គឺជាសញ្ញា​មួយ​ដ៏ល្អ។

«នេះ​ជា​ការវិវត​វិជ្ជមានមួយ​ ជាពិសេស​ដោយសារ​ វាហាក់​ដូចជាគាត់​ត្រូវ​គេ​ឃុំឃាំង​ដោយ​បំពាន​រយៈពេល ​៦ ខែ​ទៅមុខ​ទៀត។ ​ខ្ញុំជឿជាក់​ថា ស្ថានភាព​សុខភាព របស់គាត់​អាចបន្ត​ក្នុងស្ថានភាព​ប្រសើរ។​ ការបន្ត​ឃុំខ្លួន​ដូច្នេះ​អាចនាំ​ឲ្យមាន​បញ្ហា ធ្ងន់ធ្ងរ​ ហើយករណី​ដែលអាក្រក់​បំផុត​គឺបើមាន​រឿងអ្វីកើត​ឡើង​ចំពោះគាត់​ក្នុងពេល​ជាប់​ឃុំឃាំង‍»។

លោក ​អៀ សុផល​ ដែលជា​អ្នកនិពន្ធ​សៀវភៅ ​«ការពឹងផ្អែក​លើជំនួយ​របស់​កម្ពុជា៖ ជំនួយ​បរទេស​ធ្វើឱ្យខូចខាត​ដល់ប្រជាធិបតេយ្យ»​និង​«រឿងនាគ​ស្រេក​ឃ្លាន៖ ​ការស្វែង រកធនធាន​របស់​ប្រទេស​ចិនកំពុង​ផ្លាស់ប្តូរ​ពិភពលោក» ​បាននិយាយ​ថា សមាជិក​ព្រឹទ្ធសភា​ ស.រ.អា.​ នឹងបន្ត​ពិចារណា ​ច្បាប់ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

រូបឯកសារ៖ លោក​ អៀ សុផល​ សាស្ត្រាចារ្យរង​ផ្នែកកិច្ចការ​ការទូត​ និងកិច្ចការ​ពិភពលោក​នៅ មហាវិទ្យាល័យ ​Occidental ​នៅទីក្រុង​ឡូសអេនជឺលេស​ រដ្ឋ ​California

រូបឯកសារ៖ លោក​ អៀ សុផល​ សាស្ត្រាចារ្យរង​ផ្នែកកិច្ចការ​ការទូត​ និងកិច្ចការ​ពិភពលោក​នៅ មហាវិទ្យាល័យ ​Occidental ​នៅទីក្រុង​ឡូសអេនជឺលេស​ រដ្ឋ ​California


នៅក្នុង​របាយការណ៍​ដែលបាន​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​កន្លងទៅ ​អង្គការ​ឃ្លាំមើល សិទិ្ធមនុស្ស ​Human Rights Watch ​បាននិយាយថា​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដោះលែង អ្នកដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ ដោយសារតែ​ការប្រើប្រាស​សិទ្ធិសេរីភាព​តវ៉ារបស់​ពួកគេ ដោយ​អហិង្សានោះ ​ជាបន្ទាន់​ និង​ឥតលក្ខខណ្ឌ។

លោក​ Brad Adams ​នាយក ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​តាមខ្លឹមសារ​ដើមថា៖

«ប្រទេស​កម្ពុជា​បានចាប់​ឃុំខ្លួន ​អ្នករិះគន់​ដ៏លេចធ្លោ​ដែល​ហ៊ានប្រឆាំង​នឹង​ លោក ហ៊ុន សែន ​និង​គណបក្សកាន់​អំណាច​របស់​គាត់។​ រដ្ឋាភិបាល​គួរដោះលែង​អ្នក​ទោស នយោបាយ​ទាំងអស់​ភ្លាមៗ ​និង​ទម្លាក់​បទចោទ​ប្រកាន់​ទាំងអស់​ រួមទាំង​បទចោទ ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ជំទាស់​គឺលោក​កឹម​ សុខា។​ លោកហ៊ុន សែន​គួរ​ប្តេជ្ញា បញ្ចប់ការ​ចាប់ខ្លួន​អ្នករិះគន់​ ដែលជា​ វិធីលោក​បន្តប្រើ​ ដើម្បី​ទ្រទ្រង់​ការគ្រប់​គ្រង​បែប ផ្ដាច់ការ​របស់​លោក‍»។

ទោះ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ផៃ ស៊ីផាន​បានសរសេរ​នៅលើ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ក្រោយពេល​មានប្រតិកម្ម​ពីមន្ត្រីការទូត​បរទេស​និង​អង្គការ​នានា ​ចុងក្រោយនេះ​ ដោយលោក​ផៃ ស៊ីផាន​អះអាង​ថា ការ​ដោះលែង​លោក​កឹម សុខា​ និងអ្នក​ដទៃទៀត​គឺជា រឿង​តុលាការ​កម្ពុជា ។

«រាជ​រដ្ឋាភិបាល​កម្ពុជា​ មិនមាន​ឥរិយាបថ​ និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​គំរាម​កំហែង ចាប់ចង​ ដូចប្រទេស​ ដទៃ​នោះឡើយ។​ តុលាការ​អនុវត្ត​ដែន​សមត្ថកិច្ច​យុត្តិធម៌​របស់​ខ្លួន»។

លោកក៏​បានស្នើសុំ​ដល់អ្នក​ការទូត ​និងអង្គការ​នានា​ដែលបាន​រិះគន់នោះ​ឲ្យគិត​ថា​ ​ការ​ដោះលែង​ថ្មីៗនេះ​ជាការងារ​ផ្តាច់មុខ​របស់តុលាការ៕

What Next?

Recent Articles

3 Responses to "សមាជិក​សភា​អាមេរិក​ថា​ ការដោះ​លែង​លោក ​កឹម សុខា ​មិនទាន់​គ្រប់គ្រាន់​ទេ"

  1. Anonymous says:

    Yep’ of course sir’ the release of mr Sokha is just the show to please international ‘ and this strategy is aiming to let U N ,U S , EUROPE to accept this illegal government and mr So kha is in the home detention so this is just the show because this tiny country is in the age of Veitcong mafia dictator since 1997 coup ‘GOD will punish this crooks people who support veitcong mafia dictator

  2. Serey says:

    ON Sat 15/Sept?2018

    Dear Mr. Alan ,

    While you are talking about human right and democracy .
    Do you ever think about killing field around the world which were created by U.S.A. after W.W. II finished .
    There are more than 30 million people around the world were killed by U.S.A. among 40 country including Cambodia too .
    How do you say about this mater ?.
    Now a day U.S.A. and its’ alliance are killing people in Middle East every day .
    How about this mater ?.
    Recently U.S.A. threat to I.C.C. .
    How about this mater ?.
    There are many many things around the world that U.S.A. consequently violate every day, a very hour, a very minute, a very second .
    How about that ?.
    Come on sir. please stop doing like a crazy man ?.
    We know, you know, everyone know U.S.A. is the most do bad things on the EARTH .
    May Lord of God end U.S.A. era as soon as possible !.
    Cheer !!!.

    Thank a lots.

  3. Anonymous says:

    sorry I still wonder that this group of AH CHESS was involved in that killing field. the group of AH CHESS have been slaughter Cambodian and blame it to the other. I never toll our Cambodian about my research this case but in this comment I showing to Cambodian and if some one want to make sure go to CROCHESS province and ask older people they will tell you about this. >> three months be for Vietnamese soldiers cam to invaded Cambodia AH CHESS group digging the straight about four feed deep just like tonal planed to slaughter all Cambodian in that province and they may replacing whit Vietnamese people that will come whit their soldiers . this is every true if you do not believing me just go to ask the older they are still there right now. this is my research you will finding out do I make every right by not just saying like AH CHESS group in Cambodia. GOD bless Cambodia