“កម្ពុជាស្ថិតក្នុងហានិភ័យក្រោយសភាអឺរ៉ុបអនុម័តវិធានការទណ្ឌកម្មចំពោះរបបភ្នំពេញ”

មាន ឫទ្ធិ
2018-09-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៦។ RFA


អ្នកវិភាគ និង​អ្នកនយោបាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ បន្ត​ព្រមាន​ពី​ហានិភ័យ​នានា​ដែល​អាច​នឹង​កើតមានឡើង​ចំពោះ​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា ប្រសិនបើ​របប​លោក​ ហ៊ុន សែន ​មិន​គោរព​តាម​សេ​ក្តី​សម្រេច​របស់​សភា​សហគម​ន៍​អឺរ៉ុប​។ ពួកគេ​ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន វិល​មករក​ការចរចា​នយោបាយ​ប្រកបដោយ​សុច្ឆន្ទៈ​ជាបន្ទាន់​មួយ ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​នានា​ដែល​អាចធ្វើ​ឲ្យ​អន្តរាយ​ដល់​កម្ពុជា​។​

​អ្នកជំនាញ​លើកឡើងថា ហានិភ័យ ដែល​អាចជា​គ្រោះមហន្តរាយ​សម្រាប់​ប្រទេស និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​នោះ គឺ​ការបន្ត​អូសបន្លាយ​ជម្លោះ​នយោបាយ​រុំារ៉ៃ​​រវាង​ខ្មែរ និង​ខ្មែរ ក្រោយ​របប​លោក ហ៊ុន សែន បានរៀបចំ​ព្រឹត្តិការណ៍​ថ្ងៃទី២៩ កក្កដា ​ដ៏​ចម្រូងចម្រាស​។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​សហគមន៍ជាតិ និង​អន្តរជាតិ​ចាត់ទុកថា​ជាការ​បោះឆ្នោត «​ក្លែងក្លាយ​» និង «​បង្គ្រប់កិច្ច​» ដោយបាន​ផាត់​ចោល​គណបក្សប្រឆាំង​ធំជាងគេ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ការធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​សិទ្ធិមនុស្ស និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ​។​

​អ្នកវិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ​ ថា ប្រសិនបើ​អ្នកនយោបាយ​ទាំង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង មិន​ប្រ​ញ៉ាប់​ប្រញាល់​ងាក​មករក​ការចរចា​ឈានទៅរក​ការ​ទម្លុះទម្លាយ និង​បញ្ចប់​ជម្លោះ​នយោបាយ​ទេ នោះ​កម្ពុជា​ពិតជា​ជួប​ហានិភ័យ​ជាក់​ជាមិនខាន​។​

​លោក​បណ្ឌិត ឡៅ ម៉ុងហៃ​ ថា ពលរដ្ឋ​ខ្មែរ​ជា​អ្នករងគ្រោះ​ដោយសារ​ហានិភ័យ​ទាំងនោះ​រួមមាន​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ហៅថា «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ​ហៅ​កាត់​ថា EBA ព្រមទាំង​ហានិភ័យ​មួយចំនួនទៀត​ចំពោះ​សង្គម​កម្ពុជា​៖ «គឺ​សហគមន៍​អឺរ៉ុប​គេ​នឹង​ចាត់​វិធានការ អាច​លុបចោល ឬ​ឈានទៅដល់​ការលុបចោល​នូវ EBA គឺ​ការអនុគ្រោះ​ពន្ធ​។ អាណ្នឹ​ង ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា យើង​ហ្នឹង ខាតបង់​នូវ​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ប្រទេស​កម្ពុជា​យើង​ហ្នឹង​។ ឯ​ទី​ពីរ គឺ​គេ​ដាក់ទណ្ឌកម្ម​ទៅដល់​បុគ្គល​ផ្ទាល់ៗ​ដែល​ទទួលខុសត្រូវ​ក្នុងការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ព្រមទាំង​ការគោរព​សិទ្ធិមនុស្ស​។ នេះ​មិនមែន​តែ​ប៉ុណ្ណឹង​ទេ ចុះ​ខាង​សហរដ្ឋអាមេរិក​ថែមទៀត​។ ដូច្នេះ​វា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​ជា​បុគ្គល​មេដឹកនាំ​ផង និង​យើង​ជា​ប្រជាពលរដ្ឋ ហើយ​ប្រហែល​ជាច្រើន​គ្នា​ទៅទៀត​ផង​​»។

​ចំណែក អ្នកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ថ្លែងប្រាប់​អាស៊ីសេរី​ថា កម្ពុជា​ក៏​នឹងមាន​វិបត្តិ​ប្រព័ន្ធ​សេដ្ឋកិច្ច​ផងដែរ​។ អ្នកស្រី​គូសបញ្ជាក់ថា គ្រប់ពេលវេលា​ទាំងអស់ គណបក្ស​សង្គ្រោះ​ជាតិ តែងតែ​ចង់​ចៀសវាង និង​មិន​ចង់ឃើញ​នូវ​ទណ្ឌកម្ម​ណាមួយ ដែល​សហគមន៍​​អន្តរជាតិ នឹងដាក់​មកលើ​កម្ពុជា​នោះទេ៖ «​យើង​ត្រូវតែ​បញ្ចៀស​ជាដាច់ខាត​នូវ​អ្វី​ដែលជា​ស្ថានការណ៍​ដ៏​ធ្ងន់ធ្ងរ គឺ​ការបិទ​ទីផ្សារ​ដែល​ប៉ះពាល់​ទៅដល់ មិន​ត្រឹមតែ​សេដ្ឋកិច្ច​ថ្នាក់ជាតិ​ទេ គឺ​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​។ កម្មករ​-​ក​ម្មការិនី​របស់​យើង ៧០ ម៉ឺន​នាក់​នេះ គាត់​ចិញ្ចឹម​ឪពុកម្តាយ​របស់គាត់​ដែល​ត្រូវការ​សងបំណុល អ្នករក​ទទួលទាន​ទៅតាម​រោងចក្រ​លក់ដូរ​ជិតខាង​ទាំង​ប៉ុន្មាន​ហ្នឹង រាប់លាន​នាក់ បើ​យើង​គិត​ទៅ បើសិនជា​មានការ​ប៉ះពាល់​។ ដូច្នេះហើយ​បានជា​ខ្ញុំ​និយាយ​អំពី​ការរក​ដំណោះស្រាយ​ដើម្បី​ជាតិ​ទាំងមូល មិនមែន​សម្រាប់​គណបក្ស​ណាមួយ​នោះទេ​។ ហើយ​យើង​ត្រូវ​គិត​អំពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង​​»

​សភា​អឺរ៉ុប កាលពី​ថ្ងៃទី១៣ កញ្ញា បានអនុម័ត​សេចក្តីសម្រេច​ចុងក្រោយ​មួយ​លេខ ២០១៨ / ២៨៤២ ( RSP ) ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា ទម្លាក់ចោល​រាល់​បទ​ចោទ​ប្រឆាំងនឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​រូបលោក​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​។ សភា​អឺរ៉ុប​ក៏​អំពាវនាវ​ដូចគ្នា ចំពោះ​ករណី​អ្នកនយោបាយ​ដទៃទៀត រួមទាំង​លោក សម រង្ស៊ី ផងដែរ​។ សភា​អឺរ៉ុប បានស្នើ​ឲ្យ​នាយកដ្ឋាន​សេវា​កិច្ចការបរទេស​របស់​អឺរ៉ុប ( EEAS ) និង​គណៈកម្មាការ​អឺរ៉ុប ( European Commission ) រៀបចំ​បញ្ជី​ឈ្មោះ​បុគ្គល ដែល​ទទួលខុសត្រូវ​ក្នុងការ​រម្លាយ​គណបក្ស​ប្រឆាំង និង​អំពើ​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ឈានទៅរក​ការដាក់ចេញ​នូវ​វិធានការ​រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។​

ជាមួយគ្នានេះដែរ តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ អ្នកស្រី Federica Mogherini បាន​ជំរុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ ងាក​មករក​កិច្ចសន្ទនា ដើម្បី​ឈានទៅរក​ដំណោះស្រាយ​នយោបាយ​នាពេលខាងមុខ​។ ក្នុង​សុន្ទរកថា​របស់​អ្នកស្រី ​នៅក្នុង​សម័យប្រជុំ​របស់​សភា​អឺរ៉ុប​នោះ អ្នកស្រី Federica Mogherini នៅតែ​បន្ត​គូសបញ្ជាក់​ជំហរ​​របស់​សហភាព​អឺរ៉ុប មិនអាច​ទទួលយកបាន​ចំពោះ​ភាពស្របច្បាប់​នៃ​របប​ថ្មី​របស់លោក ហ៊ុន សែន នេះ​ទេ​។ អ្នកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​អ្នកនយោបាយ​បក្សប្រឆាំង លុបចោល​ការហាម​ប្រាម​លើ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទាំង ១១៨ រូប និង​ផ្តល់​នីតិសម្បទារ​ឡើងវិញ​ដល់​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ឆ្នោត​ចំនួន ៥០០៧រូប​។ អ្នកស្រី ក៏បាន​អំពាវនាវ​ឲ្យ​របប​លោក ហ៊ុន សែន ត្រូវតែ​ធានា​នូវ​ការវិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ប្រកបដោយ​សុវត្ថិភាព​របស់​មន្ត្រី​នយោបាយ​​គណបក្សប្រឆាំង សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស ដើម្បី​បញ្ចៀស​ពី​ការចាប់ខ្លួន​ណាមួយ​នោះ​។ សំខាន់​ជាង​នេះ អ្នកស្រីសង្កត់ធ្ងន់ៗ​ថា ច្បាប់ និង​បទបញ្ញត្តិ​នានា ដែល​បាន​តាក់តែង​និង​បង្កើតឡើង ក្នុង​គោលដៅ​រឹតត្បិត​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល​នេះ ត្រូវតែ​ធ្វើការ​ស៊ើ​រើ​ឡើងវិញ និង​ធ្វើការ​កែសម្រួល​ផងដែរ​។​

​ភ្លាមៗ​ក្រោយពី​ការអនុម័ត​សេចក្តីសម្រេច​របស់​សភា​អឺរ៉ុប និង​ការអំពាវនាវ​របស់​ម​ន្ត្រី​តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​នេះ មន្ត្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែងប្រាប់​អាស៊ីសេរី​ថា គណបក្ស​របស់លោក មិនបាន​ទាត់ចោល​កិច្ចចរចា​នយោបាយ​ណាមួយ​នោះឡើយ ដែល​នេះ​ទំនងជា​ការបន្ទន់​ឥរិយាបថ​មួយ​ជំ​ហ៊ាន​ទៀត​របស់​គណបក្សកាន់អំណាច​៖ «​ខ្ញុំ​មិនបាន​និយាយថា មិន​ចរចា​នោះទេ​។ ក៏ប៉ុន្តែ យើង​ខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តីសុខក្សេមក្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​កម្ពុជា​​»។

​ជុំវិញ​ជំហរ​នៃ​ការបើក​ភ្លើង​ខៀវ​ឲ្យ​មានការ​ចរចា​នយោបាយ​រវាង​ខ្មែរ និង​ខ្មែរ​នេះ អ្នកស្រី មូរ សុខ​ហួរ ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រៀមខ្លួន​រួចជាស្រេច តាមរយៈ​ការប្រកាន់យក​ជំហរ​ខ្មែរ​តែមួយ មិន​ចាត់ទុក​ខ្មែរ​ណា​ជាស​ត្រូវ និង​ផលប្រយោជន៍​ជាតិ​ជាធំ​។ អ្នកស្រី​ថា គណបក្ស​សង្គ្រោះ​ជាតិ សាទរ​ជានិច្ច ប្រសិនបើ​មានការ​ចរចា​ណាមួយ​មែន​នោះ​៖ «ចំពោះ​យើង​វិញ យើង​នៅតែ​សូម​ឲ្យ​មានការ​ចាប់ផ្តើម​ដោយមាន​ការដោះលែង​លោក​ប្រធាន កឹម សុខា ជា​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​តំណាង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​។ ហើយ​បន្តបន្ទាប់​មកទៀត​នោះ គឺ​ច្បាស់​ណាស់ លោក​ប្រធាន​គាត់​ត្រូវការ​មាន​សហការី​របស់លោក ដើម្បី​ធ្វើ​ការងារ​។ ដូច្នេះ យើងខ្ញុំ​ទាំងអស់គ្នា ១១៨ នាក់ នឹងចូលរួម​ជាមួយ​លោក​ប្រធាន ដើម្បី​ទៅ​ជជែក​គ្នា​ជាមួយនឹង​ភាគី​ដែល​យើង​ត្រូវ​ជជែក​គ្នា ដោយ​យើង​និយាយ​ជាថ្មី​ម្តងទៀត គឺ​ខ្មែរ​តែមួយ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រទេសជាតិ​របស់​យើង​»។

​យ៉ាងណាក៏ដោយ អ្នកស្រី មូរ សុខ​ហួរ ហាក់​បង្ហាញ​នូវ​ជំហរ​ប្រយ័ត្នប្រយែង​ចំពោះ​ការចរចា​ណាមួយ​នាពេល​ខាងមុខនេះ ដោយ​អ្នកស្រី​ចង់ឃើញ​ឲ្យ​មាននូវ​ដំណោះស្រាយ​សម្រាប់​ជាតិ​ពិតប្រាកដ​មួយ ដែល​ធានា​នូវ​ការមិន​វិល​មកវិញ​នូវ​វិបត្តិ​នយោបាយ​សាជាថ្មី​នាពេល​អនាគត​ទៀត​នោះទេ​។ អ្នកស្រី​ចង់​ឲ្យ​មាន​ការចរចា​មួយ ដែលមាន​លក្ខណៈ​ដូច​ពេល​ដែលមាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ដូច្នោះ​ដែរ ដែលមាន​គណប្រតិភូ​ម​ក​ពី​គ្រប់ភាគី​ចូលរួម រួមទាំង​ភាគី​ហត្ថលេខី​កិច្ចព្រមព្រៀង​នេះ ធ្វើ​ជាស​ាក្សី ឬ​អាជ្ញាកណ្តាល​ផងដែរ​​៖ «នៅក្នុង​ការធ្វើ​ការតាមដាន និង​ធ្វើជា​សាក្សី នៅក្នុង​ការជជែក នៅក្នុង​គ្រប់​ដំណាក់កាល ខ្ញុំ​ជឿជាក់ថា ភាគី​ដែលជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ត្រូវមាន​តួនាទី ដើម្បី​ឲ្យ​អ្វីដែល​ជាការ​សម្រេច​ក្រោយពី​ការជជែក ហើយនឹង​លក្ខខណ្ឌ​នៃ​ការជជែក​ទាំងឡាយ​នេះ ក៏មាន​ភាគី​ដើម្បី​គេ​មើល​នូវ​រាល់​ដំណាក់កាល​នៃ​ការជជែក ហើយ​យើង​សូម​យក​នូវ​អ្វីដែល​ជាការ​ថ្លោះធ្លោយ ឬមួយ​ក៏​ភាព​មិនសូវ​វិជ្ជមាន​នូវ​ការជជែក​ពីលើ​ក​មុន គឺ​រក​វិធី​អ្វី ដើម្បី​កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ​ដូច​ពីមុន ដូច្នេះ​គឺ​គ្មានអ្វី​ក្រៅពី​ការដាក់​កំណត់​ឲ្យ​ច្បាស់ ហើយនឹង​មាន​អ្នកតាមដាន មាន​ជា​សាក្សី និង​កំណត់​ពេលវេលា​ឲ្យ​ច្បាស់លាស់​នៅ​គ្រប់​វិធានការ​ទាំងអស់​​»។

​បើទោះបី​ជាមាន​ការលើក​ឡើង​ពី​ការបើកផ្លូវ​ឲ្យ​មានការ​ចរចា​នយោបាយ​ពី​សំណាក់​ភាគី​ជម្លោះ​នយោបាយ​ទាំងពីរ​ក៏ដោយ គិត​មកទល់ពេលនេះ នៅមិន​ទាន់​មាន​យន្តការ​ទំនាក់​ទំនងជា​ក់លាក់​ណាមួយ​រវាង​គ​ណ​បក្ស​ទាំងពីរ ដើម្បី​ឈានទៅរក​ភាពប្រាកដប្រជា​នៃ​កិច្ចសន្ទនា​នយោបាយ​ពិតប្រាកដ​មួយ​នៅឡើយ​ទេ​៕

What Next?

Recent Articles

7 Responses to "“កម្ពុជាស្ថិតក្នុងហានិភ័យក្រោយសភាអឺរ៉ុបអនុម័តវិធានការទណ្ឌកម្មចំពោះរបបភ្នំពេញ”"

  1. so socheath says:

    មើលមីល្ងង់ ! តើពួកអាអីរ៉ុបហ្នឹង វាហានលោតនៅសីរីទេ !
    (អត្ថបទស្វែងយល់ពីសភាពការណ៏ នៅប្រទេសស៊ីរី បកប្រែក្រៅផ្លូវការ )
    ( send to facebook )
    មនុស្ស 3 លាននាក់ត្រូវជាប់ក្នុងខេត្តអ៊ីដលីបស៊ីរី។
    វាគឺជាបន្ទាយដែលនៅសេសសល់ចុងក្រោយបង្អស់ហើយទំនងជាកន្លែងនៃការវាយលុកផ្នែកយោធាដ៏ធំមួយ។
    ការអំពាវនាវឱ្យមានបទឈប់បាញ់គ្នារបស់តួកគីត្រូវបានច្រានចោលដោយប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់
    ដែលបានគាំទ្ររដ្ឋាភិបាលស៊ីរី ដែលជំរុញឱ្យប្រធានាធិបតីទួរគីព្រមានថា លោកនឹងធ្វើអន្តរាគមន៍
    ប្រសិនបើមានការបង្ហូរឈាម។
    មេដឹកនាំទាំងបី – លោករីស៊ីប តាយយីប អឺដូហ្គាន់ Recep Tayyip Erdogan, វ្លាឌីមៀរ ពូទីនVladimir Putin
    និងលោក ហាស់សាន់ រ៉ូហានី Hassan Rouhani – ដែលបានជួបចរចាត្រីភាគីនៅក្រុងតេអេរ៉ង់នៅថ្ងៃសុក្រ
    ប៉ុន្តែមិនអាចឈានទៅដល់កិច្ចព្រមព្រៀងមួយទេ។
    អង្គការសហប្រជាជាតិបានព្រមានអំពីគ្រោះមហន្តរាយមនុស្សធម៌ប្រសិនបើកងកម្លាំងស៊ីរី
    និងរុស្ស៊ីបានជំរុញឱ្យមានការវាយប្រហារទ្រង់ទ្រាយធំលើ ខេត្តអ៊ីដលីប Idlib ។
    តើនេះជាការចាប់ផ្តើមនៃការបញ្ចប់ជម្លោះប្រាំពីរឆ្នាំនៅប្រទេសស៊ីរីឬ?
    តើប្រទេសរុស្ស៊ី, អ៊ីរ៉ង់ និងទួរគីមានផែនការអ្វីខ្លះសម្រាប់អនាគតស៊ីរី ?
    Three million people are trapped in the Syrian province of Idlib.
    It’s the last remaining rebel stronghold, and likely to be the scene of a major military offensive.
    Turkey’s call for a ceasefire was rejected by Russia and Iran who both back the Syrian government,
    prompting the Turkish president to warn he’ll intervene if there’s a bloodbath.
    The three leaders – Recep Tayyip Erdogan, Vladimir Putin and Hassan Rouhani – met for trilateral talks in
    Tehran on Friday, but couldn’t reach an agreement.
    The UN has warned of a humanitarian disaster if Syrian and Russian forces push ahead with a full-scale
    assault on Idlib.Is this the beginning of the end to the seven-year conflict in Syria? And what plans do Russia, Iran and Turkey have for Syria’s future?

    (អត្ថបទស្វែងយល់ពីសភាពការណ៏ នៅប្រទេសស៊ីរី បកប្រែក្រៅផ្លូវការ )
    ( send to facebook )
    ខណៈពេលដែលរដ្ឋាភិបាលបាសាអាល់អាសាដ បានដណ្ដើមយកទីក្រុងនិងតំបន់នានាក្នុងប្រទេសស៊ីរីម្តងហើយ
    ម្តងទៀតក្រុមអ្នកប្រឆាំងរដ្ឋាភីបាលស៊ីរី ត្រូវបានគេបណ្តេញចេញពីតំបន់ទាំងនោះ ហើយ ឥឡូវនេះមនុស្ស
    ជាច្រើនត្រូវបានប្រមូលផ្ដុំនៅខេត្ត Idlib ភាគខាងជើង ហើយសេចក្តីថ្លែងការណ៍ថ្មីៗពីរដ្ឋាភិបាលនិងសម្ព័ន្ធមិត្តរុស្ស៊ី
    របស់ខ្លួន បាននិយាយថា ការដណ្តើមយកតំបន់នេះឡើងវិញអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
    វាជាសញ្ញាមួយបង្ហាញថាសង្គ្រាមស៊ីវិល 7 ឆ្នាំរបស់ប្រទេសស៊ីរីអាចឈានដល់ដំណាក់កាលចុងក្រោយ
    របស់ខ្លួនប៉ុន្តែក៏ជាការព្រមានមួយ ដែលថាជម្លោះនេះនឹងមិនបញ្ចប់ដោយគ្មានវិបត្តិមនុស្សធម៌ណាមួយនោះទេ។

    ប្រទេសរុស្ស៊ីបានហៅថាតំបន់អ៊ីដលីប Idlib ថាជា “ភេរវករ នៃក្រុមភេរវករ” ហើយសូម្បីតែភ្នាក់ងារបុគ្គលិកអង្គការ
    សហប្រជាជាតិលោកស្តាស់ហ្វង់ ដឺមីស្ទូរ៉ា Staffan de Mistura និយាយថា លោកជឿជាក់ថាមានអ្នកប្រយុទ្ធ
    ដែលមានទំនាក់ទំនងជាមួយអាល់កៃដាចំនួន 10.000 នាក់ក្នុងពេលនេះអាចត្រូវបានប្រមូលនៅទីនោះ។ ប៉ុន្តែខេត្តនេះក៏ជាលំនៅដ្ឋានរបស់ប្រជាជនជិត 3 លាននាក់ ដែលស្ទើរតែពាក់កណ្តាលនៃពួកគេ បានផ្លាស់ប្តូរទីលំនៅ
    ពីដែនដីដែលត្រូវបានចាប់យកឡើងវិញដោយរដ្ឋាភិបាលស៊ីរីរួមទាំងខេត្តអាឡេបប៉ូ ហ្គូតា (Ghouta) និង
    ខេត្តដារ៉ាអា Deraa ។

    រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសស៊ីរីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលរបស់លោកគ្រោងនឹង
    “រំដោះ” អ៊ីដលីបហើយរុស្ស៊ីត្រូវបានគេរាយការណ៍ថា នឹងកសាងកងកម្លាំងកងនាវាចររបស់ខ្លួននៅក្នុង
    សមុទ្រមេឌីទែរ៉ាណេ។
    មានការពិភាក្សាអំពីច្រករបៀងមនុស្សធម៌ដើម្បីជួយសម្រាលទុក្ខវេទនាមនុស្សនៅក្នុងខេត្តអ៊ីដលីប ។
    ប៉ុន្តែមានការសង្ស័យបន្តិចបន្តួចដែលថាការវាយលុករបស់រដ្ឋាភិបាលដែលត្រូវដណ្តើមយក Idlib មកវិញ
    នឹងធ្វើឱ្យមានការស្លាប់មនុស្សដ៏គួរឱ្យភ័យខ្លាច។

    តើអ្វីជារឿងបន្ទាប់សំរាប់ Idlib និងសម្រាប់ប្រទេសស៊ីរីទាំងមូល ប្រសិនបើសង្រ្គាមស៊ីវិលរបស់
    ប្រទេសនេះពិតជាកំពុងឈានដល់ដំណាក់កាលចុងក្រោយនោះ ?

    As the government of Bashar al Assad has reclaimed one Syrian city and region after another, its opponents
    have been been driven into ever-smaller areas. Many are now concentrated in the northern province of Idlib,
    and recent statements from the government, and its ally Russia, have hinted that a push to retake this last,
    major rebel-held area may begin soon. It is a sign that Syria’s seven-year civil war may be entering its final
    stages, but also a warning that the conflict will not end without at least one more humanitarian crisis.

    Russia has called Idlib a ‘hotbed of terrorists’, and even UN envoy Staffan de Mistura says he believes as
    many as 10,000 Al Qaeda-linked fighters may now be gathered there. But the province is also home to
    nearly three million people – almost half of them displaced from territory already recaptured by the Syrian
    government – including Aleppo, Eastern Ghouta and Deraa province.

    Syria’s foreign minister said on Thursday that his government plans to “liberate” Idlib, and Russia is
    reported to be building up its naval forces in the Mediterranean Sea. There has been talk of humanitarian
    corridors to help ease human suffering in the province, but there is little doubt any government offensive
    to retake Idlib will come at a terrible human cost.
    What is next for Idlib – and for Syria as a whole, if its civil war is, indeed, entering its final phase?

  2. Anonymous says:

    OH ..WOW .look at AH CHESS in Cambodia he is not just knowing the situation in Cambodia but what was so image he also know world wide political situation . I do not know how old is this guy but if he is around fifty or sixty he must be POL POT communist’s brain head . please tell me how many Cambodian have you slaughters ??????? as a Cambodian born I notice that Cambodia never have had peace is was war always. after POL POT ten of thousands Cambodian still lost their life after that Cambodian still living in the cage of Communist brain sell HUN SEN and his AH CHESS group. I swear to GOD in POL POT all I scare was the person who can’t read and wright even our language but they spoke like they are professor I knew they was slaughter our people including my families . to be smart I have to change my statue of my family history to be survive and also all those AH CHESS need me because I’m a mechanic . at last I want to say HUN SEN have to go in order for Cambodia and this sad Cambodian living in peace and prosper in their own home land. GOD bless Cambodia

  3. Anonymous says:

    OH ..WOW .look at AH CHESS in Cambodia he is not just knowing the situation in Cambodia but what was so image he also know world wide political situation . I do not know how old is this guy but if he is around fifty or sixty he must be POL POT communist’s brain head . please tell me how many Cambodian have you slaughters ??????? as a Cambodian born I notice that Cambodia never have had peace was war always. after POL POT ten of thousands Cambodian still lost their life after that Cambodian still living in the cage of Communist brain sell HUN SEN and his AH CHESS group. I swear to GOD in POL POT all I scare was the person who can’t read and wright even our language but they spoke like they are professor I knew they was slaughter our people including my families . to be smart I have to change my statue of my family history to be survive and also all those AH CHESS need me because I’m a mechanic . at last I want to say HUN SEN have to go in order for Cambodia and this sad Cambodian living in peace and prosper in their own home land. GOD bless Cambodia

  4. Anonymous says:

    Please don’t take attention to Socheath comment because this is just another Vietnam and China pro but this person pretends to be Cambodian by using Cambodian name and for sure this person is a member of pol pot killer.

  5. Anonymous says:

    So cheat wanted to rescue syrea people because his heart so good with Assard (dictator) he don’t care about veitname flowing in cambodia and china flowing in cambodia haha and so cheat very good at swearing to khmer’

  6. so socheath says:

    មីកញ្ចាស់ហួរ ហងមើលបរិវារវិទ្យុអាសីសេរីរបស់ហងមើល វាយ៉ាងម៉េចដែរ !
    **********************

    វិទ្យុអាស៊ីសេរី(RFA)កំសាកណាស់ មិនហ៊ានផ្សាយព័ត៌មានថា ប្រជាពលរដ្ឋខ្មែរ៩១% គាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន
    ក្រោយការស្ទង់មតិលើ Facebook ត្រូវបានបញ្ចប់
    (ភ្នំពេញ)៖ ការស្ទង់មតិនៅលើទំព័រ Facebook របស់វិទ្យុអាស៊ីសេរីដែលមានរយៈពេល៧ថ្ងៃ ដើម្បីរកចំនួនប្រជាពលរដ្ឋដែលគាំទ្រ និងមិនគាំទ្រ រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចប់ទាំងស្រុង ដោយរកឃើញថា ប្រជាពលរដ្ឋខ្មែរ៩១ភាគរយ បានបោះឆ្នោតគាំទ្រ និងមានត្រឹមតែ៩ភាគរយប៉ុណ្ណោះមិនបានគាំទ្រ។
    ប៉ុន្ដែអ្វីដែលគេកំពុងងឿងឆ្ងល់នៅពេលនេះ គឺប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលតែងតែតាមដាន ស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយពីរដ្ឋធានីវ៉ាស៊ីនតោន ដែលមិនបានផ្សាយព័ត៌មានអំពីការស្ទង់មតិរបស់ខ្លួន ដែលមានប្រជាពលរដ្ឋយ៉ាង
    ច្រើនលើសលប់ ចុចបោះឆ្នោតគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននោះទេ។
    ក្រៅពីការងឿងឆ្ងល់បែបនេះហើយនោះ ប្រជាពលរដ្ឋម្នាក់ឈ្មោះ វណ្ណៈ នៅខេត្តកណ្តាល និងម្នាក់ទៀតឈ្មោះ រាជ រស់នៅខេត្តកំពង់ចាម បាននាំគ្នានិយាយថា «វិទ្យុអាស៊ីសេរីពិតជា
    កំសាកញី អន់ជាទីបំផុត មិនហ៊ានទទួលស្គាល់ការពិត អំពីលទ្ធផលនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ជាវិទ្យុគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយ ចាំតែបន្ទររឿងបោកប្រាស់តាមក្រុមអ្នកនយោបាយ សម រង្ស៊ី និងបក្សពួក»។
    ប្រជាពលរដ្ឋបន្តទៀតថា នេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់នូវអំពើចេតនាដ៏ពិសពុល ពីសំណាក់ឧបករណ៍បំពងសំឡេងញុះញង់របស់បរទេសមួយនេះគឺវិទ្យុអាស៊ីសេរី។
    ប្រធានគណបក្សចំនួន២ គឺគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់, គណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត និងអតីតប្រធានគណបក្សអំណាចខ្មែរ
    លោក សួន សេរីរដ្ឋា បានសរសេរលិខិតចំហរ និងប្រកាសទាមទារឲ្យវិទ្យុអាស៊ីសេរី ត្រូវហ៊ានទទួលស្គាល់ការពិត និងគួរមានភាពក្លាហានផ្សព្វផ្សាយអំពីលទ្ធផលនៃការស្ទង់មតិ
    របស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីការពិត។
    សូមជម្រាបថា ការស្ទង់មតិរបស់វិទ្យុអាស៊ីសេរី ដែលទទួលបានការឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិកនេះ បានបញ្ចប់នៅវេលាម៉ោង២៣៖៤៥នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ មានអ្នកចូលរួមបោះឆ្នោតចំនួនជាង៨ម៉ឺន៧ពាន់នាក់ (87.2K) ក្នុងនោះអ្នកដែលបានបោះឆ្នោតគាំទ្រ មានចំនួន 79K ទទួលស្គាល់ ស្មើនឹង៩១ភាគរយ និងអ្នកដែលមិនបានបោះឆ្នោតគាំទ្រ មានត្រឹមតែ 8K ស្មើនឹង៩ភាគរយប៉ុណ្ណោះ។
    លទ្ធផលនៃការស្ទង់មតិនេះ ក៏មិនខុសអំពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលពលរដ្ឋប្រមាណជាង៨៣ភាគរយ ចូលរួមបោះឆ្នោត មិនស្តាប់តាមការអំពាវនាវរបស់ក្រុមប្រឆាំង។ ក្នុងនោះក៏ពលរដ្ឋភាគច្រើនលើសលប់ផងដែរ ក៏បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្រ្តីតែ១គត់ របស់គណបក្សប្រជាជនកម្ពុជា បន្តតំណែងនាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីផងដែរ៕

  7. so socheath says:

    មីកាហួរមើល !
    *******

    ( Israeli News Live )(បកប្រែក្រៅផ្លូវការ)
    ចេញផ្សាយនៅថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2018
    កងកម្លាំងអាមេរិកនិងអង់គ្លេសត្រូវគេហ៊ុំព័ទ្ធជាប់ នៅអ៊ីដលីប ប្រទេស ស៊ីរី ។
    មិនត្រឹមតែមានកងកម្លាំងអាមេរិកនិងចក្រភពអង់គ្លេសចំនួន 200 នាក់ប៉ុណ្ណោះដែលជាប់នៅក្នុង
    អ៊ីដលីប៊ី ប្រទេសស៊ីរីនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក
    បានអះអាងថាប្រទេសរុស្ស៊ីបាននិយាយថា ពួកគេនឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិក
    នៅអាល់តាន់(Al-Tanf )ទៀតផង ៕
    ( Israeli News Live )
    Published on Sep 8, 2018
    US and British Forces Trapped in Idlib Syria
    not only are there allegedly 200 US and British forces trapped in Idlib Syria
    but US Media is claiming that Russia has said they will attack US base at Al-Tanf.