ករណី​កំហុស​លទ្ធផល​បាក់ឌុប៖ សាធារណជន​ទទួល​យក​ការ​សុំទោស​របស់​ក្រសួង​អប់រំ

ដោយ អេង គីមហុង
15/09/2018
RFI

media
លោក​ ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា ក្នុងឱកាស​ទិវាអំណាន​ជាតិ​លើក​ទី២
RFI


ក្រសួងអប់រំ​យុវជន​និងកីឡា នៅ​ថ្ងៃ​សៅរ៍​នេះ បាន​សុំទោស​ជា​ផ្លូវ​ការ​ចំពោះ​កំហុស​បច្ចេក​ទេស​លើ​កំណែវិញ្ញាសា​មុខ​វិជ្ជា​គណិតវិទ្យា។ ការ​សុំទោស​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ក្រសួង​អប់រំ​ប្រកាស​លទ្ធផល​ថ្មី​នៃ​ការ​ប្រឡង​សញ្ញា​មធ្យម​សិក្សា​ទុតិយភូមិ ឬ​បាក់ឌុបជា នៅ​ថ្ងៃ​ទី​១៤​កញ្ញា​ម្សិល​មិញ។ លទ្ធផល​ថ្មី​នេះ បាន​បន្ត​បិទផ្សាយ​នៅ​តាម​បណ្ដា​ខេត្ត​នៅ​ថ្ងៃ​សៅរ៍​នេះ​ទៀត។ អ្វី​ជា​ការ​កត់​សម្គាល់ តាមរយៈ​ការ​ទទួល​ស្គាល់​កំហុ​ស​​នេះ ក្រសួង​អប់រំ​ទទួល​បាន​ការ​កោត​សសើរ និង​ទំនុក​ចិត្ត​ជា​ថ្មី។

ការ​ប្រកាស​សុំទោស​ជា​សាធារណៈ​របស់​ក្រសួងអប់រំ​នេះ​ធ្វើ​ឡើង​តាមរយៈ​ទំព័រ​ហ្វេស​ប៊ុក​​ផ្លូវការ​របស់​ក្រសួង។ តាម​រយៈ​ទំនួល​ខុស​ត្រូវ​ដូច្នេះ​ក្រសួងអប់រំ ទទួល​បាន​ការ​កោត​សសើរ​ពី​សាធារណជន និង​ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​បុក​តែ​ម្ដង។ មតិ​ខ្លះ​បាន​លើក​ឡើង​ដោយ​ភ្ជាប់​ជាមួយ​រូបថត រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន​ណារ៉ុន​ថា ជាវីរ​បុរស​ម្នាក់​ធ្វើ​ឲ្យ​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​​មាន​តម្លៃ​ឡើង​វិញ​​ និង​ជា​អ្នកធ្វើ​ឲ្យ​ជាអាជីព​គ្រូ​បង្រៀន មាន​កិត្តិយស​ឡើង​វិញ​ផង​ដែរ។ ដូច្នេះ​កំហុស​លើក​នេះ សាធារណជន​លើ​បណ្ដាញ​សង្គម​យល់​ថា គួរ​ទទួល​បាន​ការ​អនុគ្រោះ​សម្រាប់​ក្រសួង​អប់រំ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ថា មួយ​ផ្នែក​នៃ​ការ​សុំទោស​របស់​ក្រសួង គឺ​គ្រាន់​តែ​អាច​ធ្វើ​ឲ្យ​សិស្ស​ស្ងប់​ចិត្ត​តែ​ប៉ុន​ណោះ​។ ហើយថា ការ​សុំ​ទោស​តែ​ម្យ៉ាង ក៏​មិនអាច​បញ្ចប់​បញ្ហា​បាន​ដែរ គឺ​ក្រសួង​ត្រូវ​បន្ត​ធ្វើ​កំណែ​ទម្រង់​ថែម​ទៀត សម្រាប់​ដំណើរ​ការ​ប្រឡង​នៅ​ឆ្នាំ​ក្រោយៗ​។

បេក្ខជន ឆាយ លីអាន ដែល​ចេញ​មុខ​តវ៉ា​ឲ្យ​សើរើ ចំពោះ​មុខវិជ្ជា​គណិត​ដែល​ខ្លួន​ទទួល​បាន​និទ្ទេស D តែក្រោយ​មក​ឡើង​ទៅ​ដល់​លំដាប់​ពិន្ទុ A លើក​ឡើង​ថា ការ​សុំទោស​របស់​​ក្រសួង​គឺ​ជា​ការ​បង្ហាញ​ទំនួល​ខុស​ត្រូវ​ដ៏ធំ​មួយ​មិន​ធ្លាប់​មាន។ ហើយ​ការ​សុំទោស​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សើរើ​ពិន្ទុ​ឡើង​វិញ​នេះ ក្រសួង​អប់រំ​នឹង​ទទួលបាន​ទំនុក​ជា​ថ្មី​ពី​អាណា​ព្យាបាល និង​សិស្សា​នុសិស្ស​ផ្ទាល់​តែ​ម្ដង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បេក្ខ​ជន លីអាន ស្នើឲ្យ​ក្រសួង​ដោះ​ស្រាយ​បញ្ហា​នៅ​សេសសល់ ដូច​ករណី​សិស្ស​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​លើ​មុខ​វិជ្ជា​រូប​វិទ្យា​ជាដើម។

ឆ្លើយ​តប​នឹង​មតិ​ចម្រុះ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា ថ្លែងថា ក្រុម​ការ​ងារ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា ទាំង​មូល​នឹង​បន្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ដោយ​ផ្ដោត​ទៅ​លើ​ដំណើរ​ការ​រៀប​ចំ​ការប្រឡង។ ហើយ​ភាព​ខុស​ឆ្គង​នៅ​ឆ្នាំ​នេះ គឺ​ជា​​មេរៀន​ប្រុង​ប្រយ័ត្ន​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ឲ្យ​ដំណើការ​បូក​ស្រង់​ពិន្ទុមាន​ភាព​រលូន។ នេះ​បើ​តាម លោក រស់ សុវាចា ។

សូមបញ្ជាក់ថា ផ្អែក​តាម​លទ្ធ​ផល​ថ្មី​នេះ អ្នក​ជាប់​ការ​ប្រឡង​បាក់ឌុប​មាន​ចំនួន​ជាង​៧​ម៉ឺន​៦​ពាន់​នាក់ ស្មើ​នឹង​៦៧,០៧​ភាគ​រយ​ ខណៈ​ការ​ប្រកាស​លទ្ធ​ផល​លើក​មុន ចំនួន​អ្នក​ជាប់​គិត​ជា​ភាគ​រយ​មាន​ប្រមាណ​៦៦,២១​ភាគ​រយ​។ ក្នុងនោះអ្នកជាប់និទ្ទេស A កើនឡើង​រហូតដល់៤០៨នាក់ ខណៈ​នៅ​ក្នុង​ការប្រកាសលទ្ធផល​លើក​ដំបូង មាន​អ្នក​ជាប់​និទ្ទេស A តែ​ចំនួន​២៩០​នាក់៕

What Next?

Recent Articles

4 Responses to "ករណី​កំហុស​លទ្ធផល​បាក់ឌុប៖ សាធារណជន​ទទួល​យក​ការ​សុំទោស​របស់​ក្រសួង​អប់រំ"

  1. roumrith says:

    genaration without future
    the intellectual level, of language; general culture of Khmer youth are very dark
    the majority is unable to master their mother tongue and foreign language especially English When they express they mix all As they say neither the bacon nor the pig
    On the other hand, the aasasin Hun Sen apologized for his son Manet to have followed the studies in the USA and still is it that he assimilated the culture that university has provided him? To this we must also add the abortions of all these general ministers who sent their abortions to Singapore, except China and Russia.
    The case of Sok Ann is typical one of these children prefere to stay abroad THIS IS INTELLIGENT AS IT THINKS TO HIS FUTURE IT IS SO LIFE
    We are talking about the millions of youths that the Hun senassin sacrificed, but the Vietnamese leaders are smart they invest on the youth
    Bitter statement CAMBODIA reaches cancer almost at terminal level Maybe it’s time to remove this malignant metastasis called Hun SEN assasin

  2. Anonymous says:

    Sarith Pheng ក្រសួងអប់រំ គួរមានកម្មវិធីកំណែទម្រង់វិស័យអប់រំ នៅពេលប្រឡងបាកឌុប Bac. II សញ្ញាបត្រ​មធ្យមសិក្សា..មួយប្រទេសរបៀបហ្នឺង។ តើត្រួតត្រាពិនិត្យបានអស់ទេ។ គួរទុកអោយវិទ្យាល័យនិមួយៗធ្វើការរៀបចំប្រឡងដោយរៀងខ្លួនទៅ។ផ្តល់អំណាចសំរេច មានគុណភាព និងប្រសិទ្ធភាពការងារដឹកនាំដោយនាយកខវិទ្យាល័យ​ផ្ទាល់ ។ ឲ្យមហាជនមានជំនឿទុកចិត្តក៏អាចកាត់បន្ថយការពុករលួយបានខ្លះដែរ។ ហើយរឿងមួយទៀតខំរៀនមួយឆ្នាំមកប្រឡងពីរថ្ងៃ តើចាំមេរៀនបានអស់ទេឬចុះបើឈឺឬមានបញ្ញអ្វីណាមួយនេោះមិនចប់ហើយទេ មិនបានទៅប្រឡងបាន? ខួរក្បាល់មនុស្សទៅរួចទេ។ ទុកខួរក្បាល់ប្រើលើកការសិក្សាពី១០ទៅ១៥ឆ្នាំទៅទៀត។ប្រហែលជាល្អជាង។

  3. Sarith Pheng says:

    Sarith Pheng ក្រសួងអប់រំ គួរមានកម្មវិធីកំណែទម្រង់វិស័យអប់រំ នៅពេលប្រឡងបាកឌុប Bac. II សញ្ញាបត្រ​មធ្យមសិក្សា..មួយប្រទេសរបៀបហ្នឺង។ តើត្រួតត្រាពិនិត្យបានអស់ទេ។ គួរទុកអោយវិទ្យាល័យនិមួយៗធ្វើការរៀបចំប្រឡងដោយរៀងខ្លួនទៅ។ផ្តល់អំណាចសំរេច មានគុណភាព និងប្រសិទ្ធភាពការងារដឹកនាំដោយនាយកខវិទ្យាល័យ​ផ្ទាល់ ។ ឲ្យមហាជនមានជំនឿទុកចិត្តក៏អាចកាត់បន្ថយការពុករលួយបានខ្លះដែរ។ ហើយរឿងមួយទៀតខំរៀនមួយឆ្នាំមកប្រឡងពីរថ្ងៃ តើចាំមេរៀនបានអស់ទេឬចុះបើឈឺឬមានបញ្ញអ្វីណាមួយនេោះមិនចប់ហើយទេ មិនបានទៅប្រឡងបាន? ខួរក្បាល់មនុស្សទៅរួចទេ។ ទុកខួរក្បាល់ប្រើលើកការសិក្សាពី១០ទៅ១៥ឆ្នាំទៅទៀត។ប្រហែលជាល្អជាង។

  4. Anonymous says:

    សូមផ្ញើទៅលោករដ្ឋមន្ត្រីក្រសួងអប់រំស្វែងយល់នូវបញ្ហាវិស័យអប់រំពីក្រោមដល់លើ៖ ក្រសួងអប់រំនៅខ្វះការយល់ដឹងអំពីគុណភាពនៃការបង្រៀនរបស់គ្រូនិងស្តង់ដារនៃការបង្រៀន។ សៀវភៅកម្មវិធីសិក្សា្ខខ្លះមិនសមស្របតាមកម្រិតថ្នាក់និងអាយុសិស្ស ចាប់ផ្ញុកមិនតុល្យភាព ដូរចុះដូរឡើងមិនច្បាស់លាស់ហាក់បីដូចជាគ្មានអ្នកជំនាញត្រួតពិនិត្យនិងទទួលស្គាល់។ របៀបបង្រៀន ការយកចិត្តទុកដាក់ និងគុណភាពគ្រូនៅជនបទមានគម្លាតឆ្ងាយពីគ្រូនៅទីក្រុង កូនសិស្សនៅជនបទមិនមានលទ្ធភាពរៀនក្រៅពេល ឬរៀនគួបានច្រើនដូចសិស្សនៅទីក្រុង។ ភាគរយសាលានិងសិស្សនៅជនបទមានច្រើនជាងសាលានិងសិស្សនៅទីក្រុង ប៉ុន្តសិស្សនៅទីក្រុងប្រឡងជាប់ច្រើនជាងសិស្សនៅជនបទ។ ជាសរុបរដ្ឋចំណាយលុយជាតិទៅឲ្យគ្រូនៅជនបទអស់ច្រើនជាងគ្រូនៅទីក្រុង។ គ្រូនៅទីក្រុងមានឱកាសរកលុយឬពុករលួយច្រើនបានពីសិស្សជាងគ្រូនៅជនបទ។ សិស្សនៅទីក្រុងចំណាយលុយច្រើនលើសលុបលើការរៀនជាងសិស្សនៅជនបទ គ្រាន់តែការចំណាយលើការរៀនភាសាអង់គ្លេសក៏អស់ច្រើនសម្បើំមទៅឲ្យសាលាឯកជន នេះមានន័យថាក្រសួងអប់រំគ្មានគោលនយោបាយចូលរួមកាត់បន្ថយភាពក្រីក្រក្នុងវិស័យអប់រំ។ យើងទទួលស្គាល់និងអបអរសាទរកំណែទម្រង់របស់ក្រសួងអប់រំដើម្បីពង្រឹងគុណភាពសិក្សា។ ប៉ុន្តែមានបញ្ហាច្រើនណាស់ដែលក្រសួងអប់រំដោះស្រាយមិនចេញឬមើលរំលងដូចបានរៀបរាប់ខ្លះៗ។ ដូច្នេះទ្រឹស្តីរបស់ក្រសួងអប់រំដែលថាអ្នកចេះទើបប្រឡងជាប់នោះ តើជាលទ្ធផលនៃការអនុវត្តបានផ្តល់នូវ សមភាព ឱកាស និងយុត្តិធម៏ ដូចគ្នាឬទេ រវាងសិស្សនៅជនបទ និងសិស្សនៅទីក្រុង? ជាលទ្ធផលទូទៅយើងឃើញថាសិស្សនៅជនបទភាគច្រើនលើសលុបនៅតែជាប់តិចតួច មិនមានឱកាសមកបន្តការសិក្សាថ្នាក់ឧត្តមធ្វើឲ្យប៉ះពាល់ការអភិវឌ្ឍធនធានជាតិរយៈពេលវែង។ សូមលោករដ្ឋមន្ត្រីពិចារណាឡើងវិញ។