ក្រសួងអប់រំរងការរិះគន់ ថាខ្វះភាពប្រាកនិយមក្នុងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស

មួង ណារ៉េត
2018-09-14
RFA

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៤ រាជធានី​ភ្នំពេញ។ RFA
រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៤ រាជធានី​ភ្នំពេញ។ RFA


ក្រសួង​អប់រំ​រង​ការរិះគន់ ថា​ខ្វះ​ភាពប្រាក​និយម ក្នុងការ​វាយតម្លៃ​លទ្ធផល​សិក្សា របស់​សិស្ស​ប្រឡង​​សញ្ញាប័ត្រ​ទុតិយភូមិ ឬ​បាក់​ឌុប ក្រោយ​​មាន​​បញ្ហា​បច្ចេ​ក​ទេស ក្នុង​ការកែ​កំណែ​វិញ្ញាសារ​​​ប្រឡង ដោយ​ពឹង​ផ្អែកទៅលើ​បច្ចេកវិទ្យា​កុំព្យូទ័រ​នោះ​។​

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​លោក សន ជ័យ ចាត់ទុក​ការប្រញាប់ ចេញ​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​អួត​សរសើរ អំពី​គុណភាព​ប្រធាន​វិញ្ញាសារ​ប្រឡង​លំបាក​ជាង​មុន ទើប​សិស្ស​ប្រឡង​ជាប់​និទ្ទេស A B និង C ថយចុះ​ជាង​ឆ្នាំមុន ថា​ជាការ​ខ្វះ​ភាពជាក់ស្តែង និង​ផ្អែកទៅលើ​ការ​ស្មាន ជាជាង​ការពិត​។ លោក សន ជ័យ បន្ថែមថា ការធ្វើ​សេចក្តី​ស​និ្ន​ដ្ឋា​ន​ស្មានៗ​បែបនេះ ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ជាពិសេស​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​នេះ​ផ្ទាល់ បាត់បង់​ការជឿទុកចិត្ត​ពី​ពលរដ្ឋ និង​ខូច​កិត្តិយស​យ៉ាងដំណំ​៖ «យើង​នៅតែ​មើលឃើញថា ថ្នាក់ដឹកនាំ​ត្រូវ​រៀនសូត្រ​ពីបទ​ពិសោធន៍​នេះ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទ្វេ​រដង ឬ​ច្រើនដង​មុននឹង​ឲ្យ​ការចេញ​លទ្ធផល»​។​

​ភ្លាមៗ​ក្រោយ​ចេញ​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃទី៩ ខែកញ្ញា ពោលគឺ​ក្រោយ​ឃើញ​តួលេខ​សិស្ស​ជាប់​និទ្ទេស A បានតែ ២៩០នាក់ ដែល​តិចជាង​ឆ្នាំមុន រហូតដល់​ទៅជិត​ពីរដង សិស្ស​ជាប់​និទ្ទេស B បានតែ ១.៥៣២ នាក់ តិចជាង​ឆ្នាំមុន​ជិត​ពីរដង​ដែរ ឯ​សិស្ស​ជាប់​និទ្ទេស C បាន ៤.៦៣១ តិចជាង​ឆ្នាំមុន ប្រហែល​ជិត ៤០០ នាក់​នោះ ស្រាប់តែ​ក្រសួង​អប់រំ ចេញ​សេចក្តីប្រកាស​ព័ត៌មាន ថា​មូល​ហេតុដែល​បេក្ខជន​ទទួលបាន ​និទ្ទេស A B និង C ធ្លាក់ចុះ​បែបនេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ ក្រសួង​បាន​បង្កើន​ស្តង់ដា​រ​ប្រធាន​វិញ្ញាសារ​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត​។

ប៉ុន្តែ ក្រោយ​ការផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង ពី​សិស្ស​ប្រឡង​បាក់​ឌុប​ជាច្រើន​ក្រុម មកពី​ខេត្ត​ផ្សេងៗ​គ្នា ដែល​បាននាំគ្នា​មក​តវ៉ា នៅមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​​រាជធានី​ភ្នំពេញ ពីរ​ថ្ងៃ​ជាប់ៗ​គ្នា ព្រោះ​មិន​ពេញ​ចិត្តនឹង​ភាពមិនប្រក្រតី នៃ​លទ្ធផល​ប្រលង​របស់​ពួកគាត់ ទើប​ក្រសួង​ពិនិត្យ​​កំណែ​វិញ្ញាសារ​ប្រឡង​ឡើងវិញ ក៏​រកឃើញ​តួលេខ​ថ្មី ដែល​ធ្វើ​ឲ្យ​ចំនួន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A តាមពិត​មាន​ចំនួន ៤០៨នាក់ ដែល​ប្រហាក់ប្រហែល​នឹង​ចំនួន​សិស្ស​ជាប់​និទ្ទេស A កាលពី​ឆ្នាំ ២០១៧ ដែរ​។ ចំណែកឯ​សិស្ស​ជាប់​និទ្ទេស B គឺមាន​ចំនួន ២.២២២ ដែល​តិចជាង​ឆ្នាំ២០១៧ តែ​ជាង​ពីរ​រយ​នាក់ (២៤២)​។ ចំណែកឯ​អ្នក​ជាប់​និទ្ទេស C ឆ្នាំនេះ មាន​ចំនួន​កើន​លើស​ឆ្នាំមុន​រហូតដល់​ទៅជា​មួយ​ពាន់​នាក់ (១.០៤១)​។​

លទ្ធផល​ថ្មី ដែល​ក្រសួង​អប់រំ អះអាងថា​បាន​ផ្ទៀ​ត​ផ្ទាត់​ត្រឹមត្រូវ ក្រោយ​​មាន​​កំហុស​បច្ចេកទេស​កុំ​ព្យូ​រ​ទ័​រ​នោះ គឺ​មិន​ដូច​ទៅនឹង​សេចក្តីប្រកាស​ព័ត៌មាន​ដំបូង ដែល​ក្រសួង​អះអាង​ភ្លាមៗ ថា​មូល​ហេតុដែល​បេក្ខជន​ទទួលបាន​និរទ្ទេស A B និង C ធ្លាក់ចុះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ដោយសារ ក្រសួង​បាន​បង្កើន​ស្តង់ដា​ប្រធាន​វិញ្ញាសារ​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ក្នុង​គោលដៅ​ពង្រឹងគុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀនសូត្រ កាន់តែ​មានចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត​នោះ​។​

​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​អប់រំ មិនបាន​បកស្រាយ​បំភ្លឺ​អ្វី​នោះដែរ ជុំវិញ​ការប្រញាប់​វាយតម្លៃ​ដោយ​ស្មានៗ ដែលថា​ចំនួន​សិស្ស​ជាប់​និទ្ទេស​ល្អ​តិចជាង​មុន គឺ​មកពី​វិញ្ញាសារ​ប្រឡង​ខ្លាំង​ជាង​មុន​នោះ ទោះបីជា​ក្រសួង​កាលពី​ថ្ងៃទី១៣ ខែ កញ្ញា បាន​រកឃើញថា តួលេខ​ដែល​ក្រសួង​យកមក​ធ្វើជា​សម្អាង ក្នុងការ​វាយតម្លៃ​សមត្ថភាព​សិស្ស​នេះ គឺ​ផ្អែកទៅលើ​លទ្ធផល​មិន​ត្រឹមត្រូវ​នោះ​ក៏ដោយ​។​

​លោក សន ជ័យ ចាត់ទុក​ការមិន​បកស្រាយ​ឲ្យ​អស់​ចម្ងល់​នេះ គឺជា​ការខ្វះ​ការទទួលខុសត្រូវ ចំពោះ​ពលរដ្ឋ​ទូទៅ​។ លោក​ថា ប្រសិន​ក្រសួង​នៅតែ​មិន​បំ​ភឺ្ល និង​មិន​ពន្យល់​ឲ្យ​បានច្បាស់លាស់ មតិ​ទូទៅ​នឹង​នៅតែមាន​មន្ទិល ទៅលើ​សុចរិត​ភាព​របស់​ក្រសួង​នេះ៖ «​គួរតែមាន​ការបំភ្លឺ​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ​។ ពលរដ្ឋ​នៅមាន​មន្ទិល និង​​ការលើក​ហេតុផល​មួយចំនួន ដែល​ប៉ះពាល់​ដល់​គុណភាព នៃ​លទ្ធផល​លើក​ទី​ពីរ​នេះ​»​។​

​ផ្ទុយទៅវិញ ក្រោយ​ឃើញ​​លទ្ធផល​​ថ្មី ដែល​​ផ្ទុយ​​ពីអ្វី​ដែល​ក្រសួង​យកមក​អះអាង ក្នុងការ​វាយតម្លៃ​ពីមុន អ្នកនាំពាក្យ​​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ឌី ខាំ​បូ​លី ក៏​ប្រញាប់​សន្និដ្ឋាន​មួយ​ថ្មី​ភ្លាម​ទៀត​ដែរ ដោយ​ថា​សិស្ស​ជាប់​និទ្ទេស​ល្អ បន្ថែម​បែបនេះ គឺ​មួយផ្នែក​គឺ​ដោយសារ​គុណសម្បត្តិ​របស់​ក្រសួង​អប់រំ​ដែរ៖ «បើ​យើង​មើល​ក្នុង​ផ្លូវ​វិជ្ជមាន ការកើនឡើង​នេះ បង្ហាញ​ឲ្យ​ឃើញ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង និង​សិស្ស​»។​

​លទ្ធផល​ប្រឡង​បាប់​ឌុប​ឆ្នាំ​២០១៨ នេះ ត្រូវ​ក្រសួង​អប់រំ​ប្រកាស​មុន​កាលបរិច្ឆេទ ដែល​​កំណត់​យក​ថ្ងៃទី​១១ និង​ទី​១២ ខែ​កញ្ញា ត្រូវ​ប្ដូរ​មក​ថ្ងៃទី​៩ និង​ទី​១០ កញ្ញា​វិញ ដោយ​អះអាងថា ដំណើរ​ការកែ ការ​ស្រង់ បូក​ពិន្ទុ នឹង​ការផ្ទៀងផ្ទាត់​តាម​ប្រព័ន្ធ​កុំព្យូទ័រ ប្រព្រឹត្ត​ទៅដោយ​រលូន ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់ ពី​សំណាក់​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​នៃ​ក្រសួង​អប់រំ។​

ភាព​ប្រញាប់ប្រញាល់ ក្នុងការ​ប្រកាស​លទ្ធផល​ប្រឡង នៅមុន​កាលកំណត់ ដោយ​មិន​រង់ចាំ​ការពិនិត្យ​ឲ្យ​បានច្បាស់លាស់​សិន​បែបនេះ លោក សន ជ័យ ចាត់ទុកថា​ជា​បទពិសោធន៍​ដ៏​អាក្រក់​បំផុត និង​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ស្ថាប័ន​ជាតិ​មួយ​នេះ​ទាំងមូល៖ «ការចេញ​លទ្ធផល​លឿន​មុន​ផែនការ​កំណត់ មិនមែនជា​មោទនភាព​ទេ ប៉ុន្តែ ការ​ផ្ទៀ​ត​ផ្ទាត់​ម៉ត់ចត់ ទើប​ជា​មោទនភាព​»​។​

​ដោយសារ​កំហុសឆ្គង ក្នុងការ​ស្រង់​ពិន្ទុ​បេក្ខជន​ប្រឡង ធ្វើ​ឲ្យ​សិស្ស​ជិត​មួយ​ពាន់​នាក់ (៩៧៥) ដែល​ធ្លាក់​ប្រកាសថា​ធ្លាក់​ពីដំបូង បាន​ជាប់​វិញ​។ ចំណែកឯ​សិស្ស​ជាប់​និទ្ទេស C D និង E បាន​កើនឡើង​ពីមួយ​ពាន់ រហូតដល់​ប្រាំមួយ​ពាន់​នាក់​។ ទោះជា​យ៉ាងនេះ​ក្តី សិស្ស​ខ្លះ​ពេញចិត្ត សិស្ស​មួយចំនួនទៀត ក៏​នៅតែ​មិនទាន់​ពេញចិត្ត ទៅនឹង​លទ្ធផល​ថ្មី​នេះដែរ​។​

​បើទោះជា​លទ្ធផល​ចុងក្រោយ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​១៤ កញ្ញា ម្សិលមិញ​នេះ​ក្តី ប៉ុន្ដែ អ្នកនាំពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​បូ​លី បញ្ជាក់ថា បេក្ខជន​ប្រលង​បាក់​ឌុប នៅតែ​អាច​ទៅប្ដឹង​តវ៉ា​លទ្ធផល​រប​ស់​ខ្លួន​បាន​គ្រប់មុខ​វិជ្ជា ព្រោះ​គោលការណ៍​ច្បាប់ បាន​ទុក​រយៈពេល​ឲ្យ​ប្ដឹង​៣០​ថ្ងៃ ក្រោយ​ថ្ងៃ​ប្រកាស​លទ្ធផល​៕

What Next?

Recent Articles

One Response to "ក្រសួងអប់រំរងការរិះគន់ ថាខ្វះភាពប្រាកនិយមក្នុងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស"

  1. roumrith says:

    genaration without future
    the intellectual level, of language; general culture of Khmer youth are very dark
    the majority is unable to master their mother tongue and foreign language especially English When they express they mix all As they say neither the bacon nor the pig
    On the other hand, the aasasin Hun Sen apologized for his son Manet to have followed the studies in the USA and still is it that he assimilated the culture that university has provided him? To this we must also add the abortions of all these general ministers who sent their abortions to Singapore, except China and Russia.
    The case of Sok Ann is typical one of these children prefere to stay abroad THIS IS INTELLIGENT AS IT THINKS TO HIS FUTURE IT IS SO LIFE
    We are talking about the millions of youths that the Hun senassin sacrificed, but the Vietnamese leaders are smart they invest on the youth
    Bitter statement CAMBODIA reaches cancer almost at terminal level Maybe it’s time to remove this malignant metastasis called Hun SEN assasin