ប្រធានគណបក្សអំណាចខ្មែរលោក សួង សុភ័ណ្ឌ ប្ដឹងលោក សួន សេរីរដ្ឋា ពីបទបរិហារកេរ្តិ៍

2018-09-15
RFA

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្បែរ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្បែរ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៧។ RFA


​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័​ណ្ឌ ប្ដឹង​អតីត​ប្រធាន​បក្ស លោក សួន សេរី​រដ្ឋា ទៅ​តុលាការ​ក្រុងភ្នំពេញ ដោយ​ចោទ​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ កាលពី​ថ្ងៃទី​១៤ ខែកញ្ញា។ បណ្ដឹង​នេះ​កើតឡើង​បន្ទាប់ពី លោក សួន សេរី​រដ្ឋា បានដាក់​លិខិត​មួយ​ទៅ​ក្រសួងមហាផ្ទៃ ​អោយ​ផ្អាក​សកម្មភាព​គណបក្ស​នេះ ជា​បណ្ដោះអាសន្ន ដោយ​សំអាង​ហេតុផល​ថា ប្រធាន​គណបក្ស​បច្ចុប្បន្ន គឺ​លោក សួង សុភ័​ណ្ឌ បាន​បន្លំ​ស្នាម​មេដៃ​លើ​លិ​ខិ​ត​ស្នាម​មួយចំនួន ដើម្បី​បាន​ឡើង​ធ្វើជា​ប្រធាន​បក្ស​។

លោក សួង សុភ​ណ្ឌ ស្នើ​ទៅ​តុលាការ​តាមរយៈ​បណ្តឹង​មួយច្បាប់​អោយ​ផ្តន្ទាទោស លោក សួន សេរី​រដ្ឋា​ តាមច្បាប់ និង​ទាមទារ​សំណង​ចំនួន​ ៥​រយ​លាន​រៀល​​។​

លោក សួង សុភ័​ណ្ឌ ប្រាប់​អាស៊ីសេរី​ថា លោក​មាន​ភស្ដុតាង​គ្រប់គ្រាន់​ចំពោះ​អ្វីដែល​លោក​បានធ្វើ​នៅក្នុង​គណបក្ស ដោយ​ពុំបាន​ក្លែង​ឯកសារ​ដូច​លោក សួន សេរី​រដ្ឋា​ ចោទប្រកាន់​ទេ​។ លោ​កថា​អ្វីដែល​លោក សួន សេរី​រដ្ឋា ​បាន​ថ្លែង​នៅក្នុង​​សន្និសីទកាសែត និង​ប្រាប់​​ទៅ​សារព័ត៌មាន​​នានា ចាប់តាំងពី​ពេលដែល​លោក​បាន​ចេញពី​ពន្ធនាគារ​វិញ​នោះ ​គឺជា​ការ​បរិហាកេរ្តិ៍​ជា​សាធារណៈ​។ លោក សួង សុភ័ណ្ឌ សង្ស័យថា​លោក សួន សេរី​រដ្ឋា មាន​គំនុំ​នឹង​លោក ឬ​អាចមាន​មនុស្ស​ផ្សេង​នៅ​ពី​រឿងរ៉ាវ​នេះ ដែលនាំអោយ​លោក សួន សេរី​រដ្ឋា ផ្លាស់ប្តូរ​ជំហរ​ដែល​ធ្លាប់មាន​ចំពោះ​គណបក្ស​នៅមុន​ពេល​ជាប់ពន្ធនាគារ​៖ «​បើ​មិន​ត្រឹមត្រូវ​ម៉េច​ក៏​បក្ស​ពួកលោក សួន សេរី​រដ្ឋា មិន​ព្រម​ប្តឹងទៅ​តាំងពី ​១​ឆ្នាំ​ហ្នឹង​មុន​ទៅ​? ដូច្នេះ​ខ្ញុំ​យល់ឃើញថា ​អ្វី​ឆ្លើយតប​ផ្ដល់​ភាព​រញ៉េរញ៉ៃ តាមរយៈ​បណ្ដាញ​សង្គម​នេះ​គ្រាន់តែ​ជាការ​សងសឹក​។ សងសឹក​ទី​១​គណបក្ស​អំណាច​ខ្មែរ ប្រកាន់​ជំហរ​អត់​ចូលរួម​ការបោះឆ្នោត សងសឹក​ទី​២ ​គឺ​គណបក្ស​អំណាច​ខ្មែរ​អត់​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត សងសឹក​ទី​៣ ​អត់​ទទួលស្គាល់​រដ្ឋាភិបាល​អាណត្តិ​ទី​៦ សងសឹក​ទី​៤ គឺ​គណបក្ស​អំណាច​ខ្មែរ​មិន​ទទួលស្គាល់ គ​.​ជ​.​ប ក្នុងពេល​បច្ចុប្បន្ន ហើយ​ទាមទារ​អោយមាន​ការរៀបចំ គ​.​ជ​.​ប អោយបាន​ត្រឹមត្រូវ គឺ​ហេតុផល​ទាំងអស់​ហ្នឹងហើយ​ដែល​ជំរុញ​ពីក្រោយ​​»។

​លោក សួន សេរី​រដ្ឋា បានដាក់​លិខិត​ទៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​១០ កញ្ញា ដោយ​ស្នើអោយ​ក្រសួង​ធ្វើ​កោសល្យវិច័យ​លើ​ឯកសារ​លិខិតស្នាម នៃ​សមាជ​ទាំង​២​លើក ដែល​លោក សួង សុភ័​ណ្ឌ បានដាក់​ទៅ​ក្រសួងមហាផ្ទៃ​។ ក្នុង​លិខិត​នោះ​លោក បាន​ចោទប្រកាន់​លោក សួង សុភ័ណ្ឌ ថា​បាន​បន្លំ​ឯកសារ​ស្នាម​មេដៃ​របស់លោក ធ្វើលិខិត​លាលែង​ក្លែងក្លាយ និង​បន្លំ​ឯកសារ​ដាក់​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​គ្រប់គ្រង​គណបក្ស​អំណាច​ខ្មែរ​។ ប្រសិនបើ​ក្រសួងមហាផ្ទៃ​រកឃើញថា លោក សួង សុភ​ណ្ឌ ពិតជា​បាន​ឡើងកាន់តំណែង​ប្រធាន​បក្ស​នេះ​ដោយ​ខុសច្បាប់ លោក សួន សេរី​រដ្ឋា នឹងដាក់​បណ្ដឹង​ទៅ​តុលាការ​។​

​ទាក់ទិន​នឹង​បណ្ដឹង​ទៅ​តុលាការ លោក សួន សេរី​រដ្ឋា ប្រតិកម្ម​តប​ទៅ​លោក សួង សុ័ភ​ណ្ឌ វិញ​ថា លោក​ពុំ​ដែលមាន​គំនុំ​នឹង​លោក សួង សុភ័​ណ្ឌ ទេ តែ​លោក​ទទួលស្គាល់ថា ​ពិត​ជាមាន​មនុស្ស​នៅ​ពី​ក្រោយខ្នង​លោក មែន​គឺ​ក្រុម​អ្នក​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ ដែល​មើលឃើញ​ពី​ការ​កុហក​បោកប្រាស់​របស់ លោក សួង សុ័ភ​ណ្ឌ ដើម្បី​បាន​ក្លាយជា​មេបក្ស​៖ «ចំពោះ​អ្នកនយោបាយ​លោក សម រង្ស៊ី ក៏​ធ្លាប់​សុំទោស​លោក ហ៊ុន សែន អ្នក​ចេញពី​គុក​ទាំងអស់​ក៏​សុទ្ធ​សុំទោស​លោក ហ៊ុន សែន ចុះ​ម៉េច​ក៏​លោក សួង សុ័ភ​ណ្ឌ ទៅ​គាំទ្រ លោក សម រង្ស៊ី អ្នក​ចេញពី​គុក​ដទៃទៀត​? ហេតុ​អី​បានជា​មក​រើសអើង​ចំពោះ​ខ្ញុំ​? ហើយ​មួយទៀត​ខ្ញុំ​អត់​ទៅ​មាន​គំនុំ​គុំ​គួ​ន​ខឹង​រឿង​អស់ហ្នឹង​ទេ ហើយ​ការ​លើកឡើងថា ​ខ្ញុំ​ចេញពី​ពន្ធនាគារ​មក​ផ្លាស់ប្ដូរ​អី​ការពិត​ខ្ញុំ​នៅ​ដដែល ការពិត​ខ្ញុំ​នៅតែ​និយាយ គឺ​ការ​ពិត​ដែល​វា​ធ្វើអោយប៉ះពាល់​ប្រយោជន៍​អ្នក​ដែល​ចូលចិត្ត​កុហក អ៊ីចឹង​ក្នុងសង្គម​ខ្មែរ​អ្ន​កណា​ខុស​ខ្ញុំ​រិះគន់ ដល់​លោក សួង សុ័ភ​ណ្ឌ គាត់​កាន់ជើង​សង្គ្រោះ​ជាតិ​គាត់​រិះគន់​ខ្ញុំ​»។

​លោក សួន សេរី​រដ្ឋា ត្រូវបាន​អាជ្ញាធរ​ចាប់ឃុំខ្លួន​កាលពី​ថ្ងៃ​១២ សីហា ឆ្នាំ២០១៧ និង​ត្រូវ​ផ្តន្ទាទោស​អោយ​ជាប់ពន្ធនាគារ​៥​ឆ្នាំ ​ទាក់ទិន​នឹង​ការប្រមាថ និង​ធ្វើអោយ​ខូច​ទឹកចិត្ត​កងទ័ព ប៉ុន្តែ​ត្រូវ​ព្រះមហាក្សត្រ​ព្រះ​ប្រទាន​លើកលែងទោស​កាលពី​ថ្ងៃទី​២៣ ខែសីហា​។ ក្នុង​រយៈ​ពេលនេះ​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​គ្រប់គ្រង​ដោយ លោក សួង សុភ័​ណ្ឌ ដោយ​ចាប់​ផ្តើមដំបូង​ជា​ប្រធានស្តីទី​គណបក្ស​។ លោក សួង សុភ័​ណ្ឌ បាន​លើកឡើងថា លោក​ត្រូវ​បង្ខំ​អោយ​រៀបចំ​សមាសភាព​ក្បាលម៉ាស៊ីន​គណបក្ស​ជាថ្មី​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ធានាថា​ គណបក្ស​នឹងមិន​ត្រូវ​រម្លាយចោល​ទៅតាម​អំណាច​នៃ​ច្បាប់​ថ្មី​ស្ដីពី​គណបក្សនយោបាយ​។

ការបែកបាក់ ការដណ្ដើមយក​តំណែង​ប្រធាន​គណបក្ស និង​ការ​ហែកហួ​គ្នា​រវាង​អ្នកនយោបាយ ដណ្ដើម​បក្ស​គ្នា តែង​កើតជា​ញឹកញាប់​នៅក្នុង​ឆាកនយោបាយ​នៅ​កម្ពុជា អ្នកវិភាគ​​នយោបាយ​​មើលឃើញ​ថា ការណ៍​ទាំងនោះ​អាចជា​ល្បែង​នយោបាយ​បំបែក និង​រម្លាយ​បង្កើត​​ដោយ​គណបក្ស​កាន់អំណាច​៕​

What Next?

Recent Articles

One Response to "ប្រធានគណបក្សអំណាចខ្មែរលោក សួង សុភ័ណ្ឌ ប្ដឹងលោក សួន សេរីរដ្ឋា ពីបទបរិហារកេរ្តិ៍"

  1. roumrith says:

    genaration without future
    the intellectual level, of language; general culture of Khmer youth are very dark
    the majority is unable to master their mother tongue and foreign language especially English When they express they mix all As they say neither the bacon nor the pig
    On the other hand, the aasasin Hun Sen apologized for his son Manet to have followed the studies in the USA and still is it that he assimilated the culture that university has provided him? To this we must also add the abortions of all these general ministers who sent their abortions to Singapore, except China and Russia.
    The case of Sok Ann is typical one of these children prefere to stay abroad THIS IS INTELLIGENT AS IT THINKS TO HIS FUTURE IT IS SO LIFE
    We are talking about the millions of youths that the Hun senassin sacrificed, but the Vietnamese leaders are smart they invest on the youth
    Bitter statement CAMBODIA reaches cancer almost at terminal level Maybe it’s time to remove this malignant metastasis called Hun SEN assasin

Leave a Reply

Submit Comment