លោក ស ខេង ថ្លែង​ថា លោកជាអ្នករៀបចំឲ្យឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ

| |
https://vodhotnews.com

អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ លោក ស ខេង និង​ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ចាប់ដៃគ្នា ក្រោយពីបញ្ចប់កិច្ចប្រជុំ​ចរចា​នយោបាយ​កាល​ពី​ឆ្នាំ២០១៦។


រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បង្ហើបឲ្យ​ដឹង​ថា លោកជាអ្នករៀបចំផ្ទេរការឃុំខ្លួនមេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មកជាការឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ប៉ុន្តែ លោក​ថា ច្បាប់​ព្រហ្ម​ទណ្ឌ​កម្ពុជា មិនបានចែងនៅត្រង់ចំណុចនេះនោះ​ឡើយ។

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​សមាជិក​ និង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឯ​ខេត្ត​ព្រៃវែង​នៅ​ថ្ងៃ​នេះ រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង ដែល​កាន់​តំណែង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ផង និង​ជា​អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​ផង​នោះ បាន​ថ្លែងថា ក្រម​ព្រហ្ម​ទណ្ឌកម្ពុជា ពុំ​បាន​ចែង​អំពី​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ប៉ុន្តែ លោក​ថា រូប​លោក និង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដទៃ​ទៀត បាន​ជជែក​គ្នា និង​សម្រេច​រៀបចំ​ដាក់​លោក កឹម សុខា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ។

លោក ស ខេង ថ្លែង​ថា​៖ «អញ្ចឹង​ កឹម សុខា ឥឡូវ​​នេះ យើង​យក​មក​ទុកនៅ​នឹង​ផ្ទះ។ ច្បាប់​យើង​ ច្បាប់ព្រហ្ម​ទណ្ឌ​ហ្នឹង​ណា អត់​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​នៅ​ផ្ទះ​ទេ អត់​មាន​ហេ។ គេ​ថា ឃុំ​ខ្លួន​នៅ​ក្នុង​ដែន​ដី​ណា​មួយ​ជា​កំណត់។ អញ្ចឹង​ធ្វើ​ម៉េច​អាលូវ? ចន្លោះ​ដែរ អ្នក​សរសេរ​ច្បាប់​ព្រហ្ម​ទណ្ឌ​ហ្នឹង អត់​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ។ ដល់​អញ្ចឹង រក​វិធី ខ្ញុំ​ថា អាលូវ​ព្រាង​ឲ្យ​ហើយ​ទៅ ឲ្យ​ [ប៉ាវ ហម]ផាន យក​ទៅ ព្រាង​ឲ្យ​ហើយ កាន់​ពី​ហ្នឹង​ទៅ ទៅ​ដល់​ចរចា​ជាមួយ​នឹង កឹម សុខា ខ្លួន​ឯង ព្រោះ ផាន ទៅ​យក​ម៉ោ»

លោក ស ខេង ថ្លែងបន្ត​ទៀតថា លោកបានចាត់តាំងឲ្យមន្ដ្រីក្រសួង​មហា​ផ្ទៃ ទៅចរចាជាមួយលោក កឹម សុខា ក្នុងពន្ធនាគារ និងប្រាប់ឲ្យចុះលេខាលើសេចក្ដី​ព្រាង​លិខិតមួយ ដែល​ត្រូវ​បាន​ដឹង​ថា លោក កឹម សុខា បាន​ស្នើ​ទៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​រូប​លោក​អំឡុង​ពេល​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ។

លោក ស ខេង ថ្លែង​បន្ត​ថា​៖ «ដល់​ហើយ​សរសេរ​​ម៉ង​ សរសេរ​ថា ដោយ​បញ្ហា​សន្តិសុខ​អី​អញ្ចឹងទៅ ខ្ញុំ​សូម​ស្នើ​អគ្គ​ស្នងការ​នគរបាល​ជាតិ ជួយ​រៀបចំ​ការ​ពារ​សន្តិសុខ​ សវុត្ថិភាព​សម្រាប់​ខ្ញុំ។ យើង​យក​ទៅ ផាន គេ​យក​ទៅ​ចរចា ចរចា គេ​ឯកភាព ឯកភាព ប៉ុន្តែ យើង​អត់​យក​អា​ក្រដាស​វ៉ៃ​ពុម្ព​ហើយ​ទៅ​ទេ អក្សរ​ហើយ​ទៅ​ទេ អូស​ពី​កុំព្យូទ័រ​ទៅ​ទេ គឺ​ឲ្យ​សរសេរ​ដៃ»

លោក ស ខេង អះ​អាង​ថា លោក​ និង​មន្ត្រី​របស់​លោក បាន​សម្រេច​ធ្វើ​បែប​នេះ ដើម្បី​ធានា​ថា គ្មាន​ការ​ចោទ​ថា លោក កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ដោយ​ខុស​ច្បាប់ ប៉ុន្តែ លោក​ថា ការ​ដាក់​ពង្រាយ​កម្លាំង​ជុំ​វិញ​ផ្ទះ​លោក កឹម សុខា គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​ពី​មេដឹកនាំ​បក្ស​ប្រឆាំង ដើម្បី​ការពារ​សន្តិសុខ និង​សុវត្ថិភាព។

ទោះជាយ៉ាងណា លោក ស ខេង ពុំ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​មូល​ហេតុ​អ្វី​ដែល​នាំ​ឲ្យ​មាន​​ការ​ផ្ទេរ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ។

ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ដោះ​លែង​ពី​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង មក​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​វិញ កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្រោម​​ហេតុផល​សុខភាព បន្ទាប់​ពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​អស់​រយៈ​ពេលជាង ១​ឆ្នាំ​មក​ហើយ​នោះ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

9 Responses to "លោក ស ខេង ថ្លែង​ថា លោកជាអ្នករៀបចំឲ្យឃុំខ្លួនលោក កឹម សុខា នៅក្នុងផ្ទះ"

  1. ជាតិនិយមខ្មែរ says:

    ស ខេ ង is quite moderate and intelligent it seems that his hands are not stained with blood of the patriots Khmer
    If the fact that it was him to put mr កឹ ម សុខា សុខា សុខា សុខា សុខា សុខា tr tr tr tr tr tr ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce ce
    ស ខេ ង is perfectly aware of this situation

  2. Anonymous says:

    Just dig himself into a deeper grave, or just try to protect his boss. It is too bad for him if he thinks that nobody knows about what’s going on to Kemsokha.

  3. Safety and security is the main concern for us here. So far we can travel everywhere without fear. We need better living standard and the government should take every measure to improve it.

    Yes, Sokha needs to stay out from politics and secret mistresses for a long time.

  4. ស្នេហាខ្មែរ says:

    From standard English, from the old French estandart, estandard (“flag, war sign”) (ca 1100), the former low franc * standhard (“stable, fixed”); the passage in the sense of “model, standard of measurement (first of money or of weight)” remains obscure. From this job the term has taken the meanings of “model, example” and “level, average reference value”
    បកប្រែ ជា ភាសាខ្មែរ
    តារា
    គំរូ
    Hela SEN is an INCULTURE and these bands of cretins do not try to find the word Khmer, whereas under VIRAK BORAS SANKHA CHUN NATH he never let insults the Khmer words but what does the monk TEP V dONG
    This criminal hun sen is uprooting the Khmer people

  5. Anonymous says:

    No such banning in Cambodia constitution.

  6. Anonymous says:

    whatever you say Mr your AH CHESS group have to solve it as soon as possible. I mean soon be for it is too late . HUN SEN started it he also have to finish it. it come to the last warning there is only two solution that your AH CHESS group have to do it or do not doing it. if your group can do it that mean every this have to start winding back start all over again. make sure it will be a true democracy not like the one you group doing right now. don’t you understand my word that saying walking naked?????????? that what your group did it the world no saw your stinky ass that no confess about it. if your group choose the bloody way that will come at any time . I’m 100% know about this I’m also watching you closely from to day till next week. GOD bless Cambodia

  7. Anonymous says:

    What kind of security in this country?? what kind of law in this country?? Is this government have the proper law or just law by negotiation ?? between a few top leaders took credit ?? we are cambodia can’t understand the law of cambodia’ ‘. When mr So kha been jail is against the constitution ‘ because they din’t even had any warren from court?? and who order to go in mr So kha house in the mid-night?? it mean rob mr so kha ‘Now mr kheng get the credit ‘ so who responsibility for arresting mr So kha without warren?? please tell me what kind of law in this country????

  8. Anonymous says:

    whatever you say Mr your AH CHESS group have to solve it as soon as possible. I mean soon be for it is too late . HUN SEN started it he also have to finish it. it come to the last warning there is only two solution that your AH CHESS group have to do it or do not doing it. if your group can do it that mean every this have to start winding back start all over again. make sure it will be a true democracy not like the one you group doing right now. don’t you understand my word that saying walking naked?????????? that what your group did it the world saw your stinky ass that no confess about it. if your group choose the bloody way that will come at any time . I’m 100% know about this I’m also watching you closely from to day till next week. GOD bless Cambodia

  9. Anonymous says:

    Has nothing to convince Kem Sokha to be guilty, now some Vietnam and China Pro saying that to maintain peace and security, Sar Kheng has to keep Kem Sokha in house arrest, Really, are you talking about a person who doesn’t have a single body guard or soldier on his side will be threaten to Cambodia security? Never mind, I know you don’t feel secure because you are not Cambodian but pretends to be in order to keep destroying Cambodia and enjoy watching Cambodian killing each other.