មន្រ្តីរបបក្រុងភ្នំពេញ ការពារលោក ស ខេង រឿងបង្ហើបពីការជ្រៀតជ្រែកកិច្ចការតុលាការ ក្នុងករណីលោក កឹម សុខា

ដោយ មួង ណារ៉េត
2018-09-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA
នាយក​រដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែង​តាំង​មុខ​តំណែង​អភិបាល​ថ្មី​ខេត្ត​កំពត នា​សាលា​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៦។ RFA


លោក សម រង្ស៊ី ថា​របបលោក ហ៊ុន សែន ​យក​លោក កឹម សុខា ជាចំណាប់​ខ្មាំង


មន្ត្រីរបបក្រុងភ្នំពេញ អះអាង​ការពារ​លោក ស ខេង ករណី​លោក​ កឹម សុខា


ក្រុមមន្រ្តី​​ជាន់ខ្ពស់​របបក្រុង​ភ្នំពេញ​ នាំគ្នា​ការពាររដ្ឋមន្រ្តីក្រសួង​មហាផ្ទៃលោក ស ខេង រឿងធ្លោយ​មាត់​​បង្ហើបការពិត ពីការ​ជ្រៀតជ្រែកកិច្ចការ​តុលាការ ក្នុងករណីលោក កឹម សុខា។ ក្រុម​មន្ត្រី​ថា ការ​រៀបចំ​យុទ្ធសាស្ត្រ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន លោក កឹម សុខា ប្រធាន​បក្ស​ប្រឆាំង​ក្នុង​ផ្ទះ ជា​រឿង​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ទាំង​អស់ និង​មិន​បង្គាប់​បញ្ជា​តុលាការ​នោះ​ទេ។ អ្នក​វិភាគ​ថា ការ​ចេញ​មុខ ការពារ​មុខ​មាត់​ឲ្យ​លោក ស ខេង គឺ​បក្ស​កាន់​អំណាច​ចង់​ការពារ​អំណាច ចង់​រក្សា​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​លោក ស ខេង ជា​ជាង​សេចក្តី​ថ្លៃថ្នូរ ​និង​សុចរិតភាព​របស់​តុលាការ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ចេញ​មុខ​អះអាង​ថា ការ​លើក​ឡើង​របស់​លោក ស ខេង ក្នុង​ករណី​រៀបចំ​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ គឺ​ជា​ការ​អនុវត្ត​ដីកា​តុលាការ និង​ដើម្បី​ការពារ​សុវត្ថិភាព​ឲ្យ​លោក កឹម សុខា។

ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ឈ្មោះ ឌឹ ហ្វ្រេស ញូស៍ (The Fresh News) កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា បាន​ស្រង់​សំដីលោក ខៀវ សុភ័គ ថា ការ​សរសេរ​លិខិត​ដោយ​លោក កឹម សុខា ស្នើសុំ​សមត្ថកិច្ច​ជួយ​ការពារ​សុវត្ថិភាព​នោះ គឺ​ជា​ការ​ផ្ដួចផ្ដើម​គំនិត​របស់ លោក ស ខេង មែន ប៉ុន្តែ​គឺ​ដោយសារ​តែ​លោក កឹម សុខា ខ្លួន​ឯង​យល់​ថា រូប​លោក​ក៏​មាន​អ្នក​ស្រលាញ់ និង​ស្អប់​ដែរ ដែល​ត្រូវ​ការ​ការពារ​សុវត្ថិភាព​ជា​ចាំបាច់។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្ដិភាព ហាក់​អះអាង​ផ្ទុយ​ពី​លោក ខៀវ សុភ័គ ដោយ​លោក អះអាង​ថា ចៅក្រម​មិន​មែន​ចេះ​ជំនាញ​គ្រប់​ប្រភេទ ឬ​ធ្វើ​កិច្ចការ​គ្រប់​ជំនាញ​ទេ ហេតុ​នេះ​ក្នុង​ករណី​ចាំបាច់​ណា​មួយ​ក្នុង​សំណុំរឿង ដូច​ជា​ទាក់ទង​នឹង​បញ្ហា​វេជ្ជសាស្ត្រ បញ្ហា​កោសល្យ​​វិច័យ បញ្ហា​សន្តិសុខ ឬ​បញ្ហា​បកប្រែ​ភាសា​ជា​ដើម ចៅក្រម​ត្រូវ​ការ​ជា​ចាំបាច់​នូវ​យោបល់​របស់​អ្នក​ជំនាញ​ទាំង​នោះ ដើម្បី​ឈាន​ទៅ​ធ្វើ​សេចក្តី​សម្រេច​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន

ប៉ុន្ដែ លោក ស ខេង អះអាង​ថា លោក​បញ្ជា​ឲ្យ​មន្ត្រី​ម្នាក់ ឈ្មោះ ប៉ាវ ហមផាន ជា​អ្នក​រៀបចំ​លិខិត និង​បង្គាប់​ឲ្យ​ទៅ​ចរចា​ជាមួយ​លោក កឹម សុខា ឲ្យ​សរសេរ​អ្វី​ទៅ​តាម​ការ​ចង់​បាន​របស់​លោក ទើប​មាន​ការ​ដោះលែង​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ជំនួស​វិញ​នោះ។

លោក ស ខេង កាល​ពី​ថ្ងៃ​ទី១៦ កញ្ញា ពេល​ថ្លែង​ក្នុង​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្ត​ព្រៃវែង និង​បាន​ផ្សាយ​ជា​សាធារណៈ​តាម​ហ្វេសប៊ុក​របស់​លោក​ផង បាន​អួតអាង​ថា លោក​ជា​អ្នក​ចាត់ចែង​ករណី​ឃុំ​ខ្លួន​លោក កឹម សុខា នេះ ដោយ​ខ្លួន​ឯង ដោយ​លោក​ជា​អ្នក​បញ្ជា​ឲ្យ​ដឹក​ជញ្ជូន លោក កឹម សុខា ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ទាំង​យប់ និង​ខិតខំ​ពិភាក្សាគ្នា កែច្នៃ​អោយ​ការ​ឃុំខ្លួន​នៅផ្ទះ​ស្រប​តាម​​ច្បាប់។ លោក​អះអាង​ថា ដោយសារ​តែ​អ្នក​សរសេរ​ច្បាប់​ព្រហ្មទណ្ឌ​ខ្វះ​ចន្លោះ ត្រង់​មាត្រា​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នេះ ទើប​លោក​ខិតខំ​រិះរក​វិធី កែច្នៃ​ឲ្យ​មាន​ការ​ឃុំខ្លួន លោក កឹម សុខា នៅ​ក្នុង​ផ្ទះ៖ «ចន្លោះ​ដែរអ្នក​សរសេរ​ច្បាប់​ព្រហ្មទណ្ឌហ្នឹង​! ​អត់​មាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​។ ដល់​អ៊‍ីចឹង រក​វិធី​។ ខ្ញុំ​ថា ឥឡូវ​ព្រាង​ឲ្យ​ហើយ​ទៅ​ ឲ្យ​ផាន​យក​ទៅ​ (​ប៉ាវ ហមផាន​)​។ ព្រាង​ឲ្យ​ហើយ កាន់​ពី​ហ្នឹង​ទៅ​ ទៅ​ដល់​ចរចា​ជាមួយ​នឹង​ កឹម សុខា ខ្លួនឯង ព្រោះ​ ផាន ហ្នឹង​ទៅ​យក​មក​។ ជជែកគ្នា​ម៉ោង ៣ ប៉ុន្តែ​ថា ធ្វើ​ម៉េច​ម៉ោង ៥ ភ្លឺ​យ៉ាង​យូរ​ត្រូវ​យក​មនុស្ស​ហ្នឹង ​មក​ឲ្យ​ដល់​ភ្នំពេញ​ប្រកប​ដោយ​សុវត្ថិភាព ហើយ​ទម្រាំ​ជជែក​គ្នា​ហើយ ប្រហែល​ម៉ោង ៦ ហើយ​បាន​ចែក​ផ្លូវ​គ្នា​ធ្វើការ»

បើតាម​លោក ស ខេង ដើម្បីអាចឲ្យកងកម្លាំងរបបក្រុងភ្នំពេញ​មាន​លទ្ធភាព​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ក្នុង​ផ្ទះ ឲ្យ​ស្រប​តាម​ច្បាប់​ដែល​របប​ក្រុង​ភ្នំពេញ​ធ្វើ​ឡើង​នោះ លោក ស ខេង ពន្យល់​ថា គឺ​តម្រូវ​ឲ្យ​លោក កឹម សុខា សរសេរ​លិខិត​សុំ​ការពារ​សុវត្ថិភាព​មួយ​ច្បាប់ ដើម្បី​អាច​ឲ្យ​កង​កម្លាំង​របប​ក្រុង​ភ្នំពេញ មាន​លទ្ធភាព​ដាក់​ពង្រាយ​ជុំវិញ​ផ្ទះ លោក កឹម សុខា បាន។

ការ​រៀបចំ​ដោយ​លោក ស ខេង​ ឲ្យ​លោក កឹម សុខា​ សរសេរ​លិខិត​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ដែល​បាន​ចុះ​ផ្សាយ​ខ្លឹមសារ​លិខិត​ពេល​នោះ​សរសេរ​ថា លោក កឹម សុខា សរសេរ​ដោយ​គ្មាន​ការ​បង្ខំ ឬ​បង្គាប់​បញ្ជា និង​ឲ្យ​រំលេច​អំពី​បញ្ហា​សុវត្ថិភាព​ធ្ងន់ធ្ងរ ដែល​លោក កឹម សុខា​ អាច​ប្រឈម​ពេល​ផ្ទេរ​ពី​ពន្ធនាគារ​ឲ្យ​មក​ជាប់​ឃុំ​ក្នុង​ផ្ទះ​វិញ​នោះ។ ទោះ​ជា​លោក ស ខេង បញ្ជាក់​ច្បាស់​ថា លិខិត​នោះ គឺ​ជា​គំនិត​របស់​លោក​យ៉ាង​ណា​ក្តី ក៏​កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ប្រព័ន្ធឃោសនា​លោក ហ៊ុន សែន បាន​ដកស្រង់​សម្តី​លោក ខៀវ សុភ័គ ដែល​នៅ​តែ​អះអាង​ផ្ទុយ ថា លិខិត​នោះ គឺ​លោក កឹម សុខា ខ្លួន​ឯង​ទេ ដែល​ជា​អ្នក​ធ្វើ​​ ព្រោះ​ខ្លាច​មាន​ជន​ទី៣ ធ្វើ​បាប​ជា​ដើម។

សមាជិកគណៈមេធាវី និងជាសហមេធាវីការពារក្ដីឲ្យ​លោក កឹម​ សុខា គឺ​លោកមេធាវី ផែង ហេង មិន​អត្ថាធិប្បាយ​លើ​លិខិត​របស់​លោក កឹម សុខា ស្នើសុំ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ជួយ​ការពារ​សុវត្ថិភាព​ទេ តែ​ពន្យល់​ថា ជា​គោលការណ៍​ច្បាប់ ប្រសិន​បើ​ឆន្ទៈ​នៃ​ការ​បង្កើត​កិច្ចព្រម​ព្រៀង ឬ​កិច្ចសន្យា ស្ថិត​ក្រោម​​គំនាប កិច្ច​ព្រមព្រៀង ឬ​កិច្ចសន្យា​នោះ​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ៖ «បើ​សិន​ជា​កិច្ច​ព្រមព្រៀង ភាគីម្ខាង​ស្ថិត​ក្រោម​គំនាប ការ​បង្ហាញ​ឆន្ទៈ​បែប​នោះ អាច​មិន​យក​ជា​ការ​បាន»

ស្របពេលដែលអ្នកនាំពាក្យក្រសួងយុត្តិធម៌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ការពារ​ចំណាត់​ការ​របស់​លោក ស ខេង ថា ធ្វើ​ឡើង​សុទ្ធតែ​ត្រឹមត្រូវ​តាម​ច្បាប់ និង​មិន​ជ្រៀតជ្រែក​កិច្ចការ​តុលាការ។ ទំព័រហ្វេសប៊ុក (Facebook Page) របស់លោក ស ខេង បាន​ដក​វីដេអូ ដែល​ផ្សាយ​ផ្ទាល់​ពី​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា​ចេញ​វិញ​ហើយ ដោយ​គ្មាន​បញ្ជាក់​មូលហេតុ​អ្វី​ទាំង​អស់។

ការ​ធ្លោយ​សម្តី​របស់​លោក ស ខេង អំពី​សំណុំ​រឿង​របស់​លោក កឹម សុខា នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ​កម្ពុជា​ ដែល​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ។ អង្គហេតុ​នេះ ក៏​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន ខំ​ប្រាប់​ភាគី​ចិន កាល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន នា​ពេល​ថ្មីៗ នេះ​ថា ការ​ផ្ទេរ​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​មក​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ជា​ការ​ធ្វើ​ដោយសារ​ហេតុផល​សុខភាព​លោក កឹម សុខា។

ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនៅកម្ពុជា រងការ​រិះគន់​យ៉ាង​ដំណំ​ថា ត្រូវ​បាន​របប​លោក ហ៊ុន សែន យក​មក​ប្រើប្រាស់​ជា​ឧបករណ៍​នយោបាយ ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អ្នក​ហ៊ាន​រិះគន់​របប​នេះ។ ទាំង​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប និង​សភា​សហភាព​អឺរ៉ុប សុទ្ធតែ​បាន​ចេញ​សេចក្តី​សន្និដ្ឋាន និង​សេចក្តី​សម្រេច​អំពី​ភាព​ខ្វះ​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ហើយ​បាន​ស្នើសុំ​ឲ្យ​របប​លោក ហ៊ុន សែន ឈប់​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ក្នុង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សំឡេង​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​សិទ្ធិមនុស្ស​ដទៃ​ទៀត។

សមាជិកក្រុមអ្នកវិភាគវ័យក្មេង លោក បុង ដែត យល់​ថា បើ​ទោះ​ជា​ក្រុម​អ្នក​នាំ​ពាក្យ​ខិតខំ​រក​វិធី​កែច្នៃ​បន្ថែម ជួយ​រក្សា​កិត្តិយស​លោក ស ខេង កុំ​ឲ្យ​រង​ការ​រិះគន់​ថា ជា​អ្នក​បញ្ជា​អំណាច​តុលាការ​បែប​ណា ក៏​មិន​អាច​ទៅ​រួច​ដែរ ព្រោះ​នរណា​ក៏​ដឹង​ថា អំណាច​របស់​គណបក្ស​កាន់​អំណាច បាន​គ្រប​ដណ្ដប់​លើ​តុលាការ​ជា​យូរ​មក​ហើយ៖ «យើង​ត្រូវ​ដឹងហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​មេ​មាន​បញ្ហា​ណា​មួយ គឺ​ខំ​ព្យាយាម​ការពារ​កំហុស​ ឲ្យ​ក្លាយ​ទៅ​ជា​ត្រូវ។ ប្រជា​ពលរដ្ឋ​គាត់​ដឹង​ហើយ​ថា តុលាការ​នៅ​ក្រោម​អំណាច​របស់​នរណា​គេ»

ទោះបីជា​របប​លោក ហ៊ុន សែន កំពុង​ស្វះស្វែង ធ្វើ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ហាក់​ដូចជា​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​នីតិរដ្ឋ និង​ថា ខ្លួន​មិន​រង​សម្ពាធ​សហគមន៍​អន្តរជាតិ​យ៉ាង​ណា​ក្តី ក៏​ចំណាត់​ការ​ទាំង​ក្នុង​ការ​ដោះ​លែង ឬ​កែ​សម្រួល​ស្ថានភាព​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ យ៉ាង​តក់​ក្រហល់ ក្រោយ​ការ​​បោះ​ឆ្នោត​អ្នក​សង្កេតការណ៍​ថា គឺ​ចៀស​មិន​ផុត​ពី​រង​ការ​រិះគន់ ថា របប​នេះ​កំពុង​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​ស្តារ​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​ឡើង​វិញ បើ​មិន​ចង់​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

6 Responses to "មន្រ្តីរបបក្រុងភ្នំពេញ ការពារលោក ស ខេង រឿងបង្ហើបពីការជ្រៀតជ្រែកកិច្ចការតុលាការ ក្នុងករណីលោក កឹម សុខា"

  1. Anonymous says:

    Of course any body who joined hun sen gang will have power to control judicial system in Cambodia, that’s how Hun Sen democracy or dictator democracy.

  2. Anonymous says:

    this is just CPP trick of cause we knew every thing came from ANGKA. all these PAKACHUN should be shame to themselves by lying to Cambodian. our Cambodian knew communist hate religion BHUDHA was Cambodian religion every one knew what GOD advice excepting this dictator group. GOD bless Cambodia

  3. Anonymous says:

    You are all the same groups of Veitcong mafia dictator so what ever you say is the same make people become VORL VORL ‘

  4. so socheath says:

    អាឡប់មូសមើល ! (Anonymous)
    ដូណាល់ ត្រាំ អះអាងថា ខ្លួនរីករាយនឹងធ្វើការជាមួយកម្ពុជា ធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ
    (ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ខ្លួនរីករាយនឹងធ្វើការងារ
    ជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែស៊ីជម្រៅ។
    ការអះអាងរបស់លោកប្រធានាធិបតីអាមេរិក បានធ្វើឡើងនៅចំពោះមុខឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក ឯ/ឧ ជុំ សុន្ទរី ក្នុងពេលអញ្ជើញប្រគល់សារតាំងបំពេញបេសកកម្មការងារជាឯកអគ្គរាជទូតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ក្នុងឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបំពេញបេសកកម្មការងារ
    របស់ឯ/ឧជុំ សុន្ទរី មានសារៈសំខាន់នៅក្នុងកម្រិតជាច្រើន ដែលមានអត្ថន័យបញ្ជាក់ពីទំនាក់ទំនង ដែលត្រូវបានស្តារឡើងវិញក្នុងរយៈពេលជាង ២៥ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
    លោក ដូណាល់ ត្រាំ ក៏បង្ហាញពីការស្ញប់ស្ញែង និងភ្ញាក់ផ្អើលចំពោះវឌ្ឍនភាពលើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាដែលសម្រេចបាននាពេលកន្លងទៅ ក៏ដូចបច្ចុប្បន្នផងដែរ។
    សេចក្តីប្រកាសព័ត៌មាននេះ បានដកស្រង់សម្តីលោក ដូណាល់ ត្រាំ មកបញ្ជាក់យ៉ាងដូច្នេះ «កិច្ចអភិវឌ្ឍសេដ្ឋកិច្ចដែលប្រទេសរបស់ឯកឧត្តមសម្រេចបានក្នុងពេលនេះ គឺគួរឲ្យភ្ញាក់ផ្អើលណាស់ ហើយសហរដ្ឋអាមេរិកមានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ»។
    លោក ត្រាំ បានបន្ថែមថា «យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍធំធេងជាងនេះនៅក្នុងអាគត ហើយយើងមានក្តីរីករាយធ្វើការជាមួយគ្នានៅចំពោះមុខការប្រឈម និងកាលានុវត្តភាពជាច្រើនអនេក។ យើងមានការរំពឹងថា នឹងមានការរីកចម្រើនក្នុងពាណិជ្ជកម្មសេរី និងត្រឹមត្រូវ សន្តិសុខតំបន់ ហើយនិងអភិបាលកិច្ច ប្រកបដោយការទទួលខុសត្រូវ និងប្រជាធិបតេយ្យ ហើយនឹងខិតខំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលទូទៅ»។
    លោកប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់ពីជំហរក្នុងការធ្វើការងារឲ្យកាន់តែប្រសើរជាមួយឯកអគ្គរាជទូតកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែស៊ីជម្រៅថែមទៀតផងដែរ។ លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងដូច្នេះ«ខ្ញុំរីករាយនឹងធ្វើការជាមួយឯកឧត្តម ដើម្បីជំរុញរបៀវារៈរួមរបស់យើង ហើយនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត»។
    ក្នុងឱកាសប្រគល់សារតាំងនោះ ឯ/ឧជុំ សុន្ទរី ក៏បានគូសបញ្ជាក់ប្រាប់ប្រធានាធិបតីអាមេរិក ពីសមិទ្ធផលមួយចំនួនដែលកម្ពុជាសម្រេចបានលើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថេរភាពទាំងស្រុងក្នុងទសវត្សរ៍ឆ្នាំ៩០។
    ឯ/ឧឯកអគ្គរាជទូតបានបន្ថែមថា ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងជំនួយអភិវឌ្ឍរបស់អាមេរិក បានរួមចំណែកដ៏សំខាន់ក្នុងការរីកលូតលាស់របស់កម្ពុជា។
    ឯ/ឧ ជុំ សុន្ទរី ក៏បានបង្ហាញសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង
    មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕
    ***********************

    អាឡប់មូសមើល
    *****

    នាយករដ្ឋមន្រ្តីបារាំង ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ជំហរថា បារាំងត្រៀមលក្ខណៈដើម្បីធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី
    (ភ្នំពេញ)៖ លោកអេឌូអាដ ហ្វីលីព Edouard Philippe នាយករដ្ឋមន្រ្តីបារាំង នៅថ្ងៃទី១៧
    ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់ជំហរថា រដ្ឋាភិបាលបារាំងត្រៀមរួចហើយ ដើម្បីធ្វើការងារជាមួយ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
    លិខិតបញ្ជាក់ជំហររបស់នាយករដ្ឋមន្រ្តីបារាំង គឺជាលិខិតទី២ របស់ប្រទេសមេដឹកនាំប្រចាំនៅអឺរ៉ុប ដែលបានផ្ញើសារទទួលគាំទ្រចំពោះរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង ដែលផ្ញើសារដោយអធិការបតីអាល្លឺម៉ង់ លោកស្រីអែនជែរឡាមឺគែល
    Angela Merkel ដែលបានជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ។
    នៅក្នុងលិខិតរបស់នាយករដ្ឋមន្រ្តីបារាំង ផ្ញើសារជូនសម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការត្រៀមលក្ខណៈរបស់បារាំង ដើម្បីធ្វើការជាមួយសម្តេចនាយករដ្ឋមន្រ្តី
    និងរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ក្នុងការគាំទ្រដល់ការស្ថាបនាកម្ពុជាជាមួយប្រជាធិបតេយ្យ មានសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន។ បារាំងក៏បង្ហាញ បំណងប្រាថ្នាក្នុងការ
    ធ្វើកិច្ចសន្ទនា ជាមួយកម្ពុជាលើប្រធានបទជាប្រយោជន៍រួម ហើយធ្វើការជាមួយគ្នា ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ៕

  5. Anonymous says:

    តុលាការតេឡេកុម្មង់

  6. Anonymous says:

    Here we go again another comment from a human with animal brain has nothing to say but talking trash. This person is a member of Cambodian killer.