លោក គឹម សុខ ថា សុខ​ចិត្ត​ដើរ​ចូល​គុក​ដោយ​ខ្លួន​ឯង បើ​លោក ហ៊ុន សែន ព្រម​នឹង​លក្ខ​ខណ្ឌ​ពីរ​របស់​លោក

ដោយ វណ្ណ សុគន្ធា
18/09/2018
RFI

media
លោក គឹម សុខ ជាអ្នកវិភាគនយោបាយ និងបញ្ហាសង្គម (@RFI)
@RFI


តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​ចេញ​ដី​កា​បង្គាប់​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន និង​ឃុំ​លោក​គឹម សុខ ក្នុង​សំណុំ​រឿង​ថ្មី​ ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​កម្ពុជា ​ដឹក​នាំ​ដោយ​លោក​ហ៊ុន សែន​។ ភ្លាមៗ ពោល គឺ​នៅ​យប់​ថ្ងៃ​ចន្ទ​តែ​ម្តង តាម​រយៈ​សារ​តាម​គណនី​ហ្វេសប៊ុក លោក​គឹម សុខ ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ បាន​អះ​អាង​ថា លោក​នឹង​ដើរ​ចូល​គុក​ដោយ​ខ្លួន​ឯង ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន យល់​ព្រម​លើ​លក្ខ​ខណ្ឌ​របស់​លោក​២​ចំណុច​នោះ​។ 

លក្ខ​ខណ្ឌ​ទាំង​ពីរ​ចំណុច ​ដែល​លោក​គឹម សុខ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ ដាក់​ទៅ​លោក ​ហ៊ុន សែន ដែល​ជា​ដើម​បណ្តឹង​ប្តឹង​លោក​នោះ គឺ​ទី​មួយ ​​ត្រូវ​ព្រម​សន្យា​ការពារ​សុវត្ថិភាព​កូន​ស្រី​តូច​របស់​លោក និង​ទី​២ លោក​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​ហ៊ាន​ឡើង​សវនាការ ត​តាំង​គ្នា​ដោយ​ផ្ទាល់​ជាមួយ​លោក ក្នុង​នាម​ជា​ដើម​បណ្តឹង​។ លោក ​គឹម សុខ អះ​អាង​ថា ប្រសិន​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន យល់​ព្រម​ជាមួយ​លោក​នោះ គឺ​លោក​សុខ​ចិត្ត​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួន​ឯង​តែ​ម្តង​។

លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក ​គឹម សុខ ​នេះ​ថា មាន​ចេតនា​ខាង​នយោបាយ និង​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ​។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា លោក ​គឹម សុខ ដែល​ជា​ចុង​បណ្តឹង​គ្មាន​សិទ្ធិ​ដាក់​លក្ខ​ខណ្ឌ​លើ​ដើម​បណ្តឹង​ឡើយ ហើយ​រឿង​នេះ គឺ​ជា​រឿង​ផ្លូវ​ច្បាប់​ដែល​វា​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​តុលាការ​។

តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តាម​រយៈ​ដីកា​ចុះ​ថ្ងៃ​ទី ១៤កញ្ញា តែ​ទើប​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ចន្ទ បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​លោក​គឹម សុខ ដើម្បី​រង់​ចាំ​ជំ​នុំ​ជម្រះ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ និង​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ទៅ​លើ​រដ្ឋា​ភិបាល​កម្ពុជា​។ ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ធ្វើ​ឡើង​ក្រោយ​ពី​លោក​គឹម សុខ មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ​កាល​ពី​ថ្ងៃ​១៤ ខែ​កញ្ញា​កន្លង​ទៅ​។ លោក គឹម សុខ ​បាន​​ហៅ​​ចំណាត់​ការ​របស់​តុលាការ​នេះថា​ បាន​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​នេះ អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែង​រក​ចាប់​ខ្លួន ​លោក ​គឹម សុខ តាម​ដីកា​បង្គាប់​របស់​តុលាការ​ហើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី ​លោក​ ខៀវ សុភ័គ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​។ ប៉ុន្តែ​បើ​តាម​ព័ត៌មាន លោក​ គឹម សុខ បាន​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស ​តាំង​ពី​មុន​មាន​ដីកា​កោះ​ហៅ​គាត់​ចូល​តុលាការ​មក​ម្លេះ​។

សូម​បញ្ជាក់​ថា លោក ​គឹម សុខ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​កាន់​តុលាការ បន្ទាប់​ពី​លោក កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី ដោយ​លើក​ឡើង​ថា រដ្ឋា​ភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតករ​មិន​ឃើញ​។ ប៉ុន្តែ​លោក​គឹម សុខ ធ្លាប់​បាន​បដិសេធ​ថា លោក​មិន​បាន​និយាយ​ដូច្នោះ​ទេ តែ​លោក​បាន​និយាយ​បែប​នេះ​វិញ​ថា ប្រព័ន្ធ​មួយ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋា​ភិបាល វា​បាន​បណ្តោយ​ឲ្យ​មាន​ការ​សម្លាប់​មនុស្ស ហើយ​រក​មុខ​ឃាតករ​មិន​ឃើញ​។ នេះ​​​បើ​​​តាម​កិច្ច​​សម្ភាស​​របស់​​លោក ជា​មួយ​វិទ្យុ​បារាំង​អន្តរជាតិ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ​កន្លង​ទៅ​៕

What Next?

Recent Articles

2 Responses to "លោក គឹម សុខ ថា សុខ​ចិត្ត​ដើរ​ចូល​គុក​ដោយ​ខ្លួន​ឯង បើ​លោក ហ៊ុន សែន ព្រម​នឹង​លក្ខ​ខណ្ឌ​ពីរ​របស់​លោក"

  1. Anonymous says:

    You are so brave mr KIM SOK’ you are the best for khmer new generation learn from you’ Good keep up ‘ fighting with dictator ‘ GOD bless you mr Kim Sok

  2. so socheath says:

    អាឡប់មូសមើល ! (Anonymous)
    ដូណាល់ ត្រាំ អះអាងថា ខ្លួនរីករាយនឹងធ្វើការជាមួយកម្ពុជា ធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ
    (ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ខ្លួនរីករាយនឹងធ្វើការងារ
    ជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែស៊ីជម្រៅ។
    ការអះអាងរបស់លោកប្រធានាធិបតីអាមេរិក បានធ្វើឡើងនៅចំពោះមុខឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក ឯ/ឧ ជុំ សុន្ទរី ក្នុងពេលអញ្ជើញប្រគល់សារតាំងបំពេញបេសកកម្មការងារជាឯកអគ្គរាជទូតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ក្នុងឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបំពេញបេសកកម្មការងារ
    របស់ឯ/ឧជុំ សុន្ទរី មានសារៈសំខាន់នៅក្នុងកម្រិតជាច្រើន ដែលមានអត្ថន័យបញ្ជាក់ពីទំនាក់ទំនង ដែលត្រូវបានស្តារឡើងវិញក្នុងរយៈពេលជាង ២៥ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
    លោក ដូណាល់ ត្រាំ ក៏បង្ហាញពីការស្ញប់ស្ញែង និងភ្ញាក់ផ្អើលចំពោះវឌ្ឍនភាពលើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាដែលសម្រេចបាននាពេលកន្លងទៅ ក៏ដូចបច្ចុប្បន្នផងដែរ។
    សេចក្តីប្រកាសព័ត៌មាននេះ បានដកស្រង់សម្តីលោក ដូណាល់ ត្រាំ មកបញ្ជាក់យ៉ាងដូច្នេះ «កិច្ចអភិវឌ្ឍសេដ្ឋកិច្ចដែលប្រទេសរបស់ឯកឧត្តមសម្រេចបានក្នុងពេលនេះ គឺគួរឲ្យភ្ញាក់ផ្អើលណាស់ ហើយសហរដ្ឋអាមេរិកមានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ»។
    លោក ត្រាំ បានបន្ថែមថា «យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍធំធេងជាងនេះនៅក្នុងអាគត ហើយយើងមានក្តីរីករាយធ្វើការជាមួយគ្នានៅចំពោះមុខការប្រឈម និងកាលានុវត្តភាពជាច្រើនអនេក។ យើងមានការរំពឹងថា នឹងមានការរីកចម្រើនក្នុងពាណិជ្ជកម្មសេរី និងត្រឹមត្រូវ សន្តិសុខតំបន់ ហើយនិងអភិបាលកិច្ច ប្រកបដោយការទទួលខុសត្រូវ និងប្រជាធិបតេយ្យ ហើយនឹងខិតខំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលទូទៅ»។
    លោកប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់ពីជំហរក្នុងការធ្វើការងារឲ្យកាន់តែប្រសើរជាមួយឯកអគ្គរាជទូតកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែស៊ីជម្រៅថែមទៀតផងដែរ។ លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងដូច្នេះ«ខ្ញុំរីករាយនឹងធ្វើការជាមួយឯកឧត្តម ដើម្បីជំរុញរបៀវារៈរួមរបស់យើង ហើយនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត»។
    ក្នុងឱកាសប្រគល់សារតាំងនោះ ឯ/ឧជុំ សុន្ទរី ក៏បានគូសបញ្ជាក់ប្រាប់ប្រធានាធិបតីអាមេរិក ពីសមិទ្ធផលមួយចំនួនដែលកម្ពុជាសម្រេចបានលើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថេរភាពទាំងស្រុងក្នុងទសវត្សរ៍ឆ្នាំ៩០។
    ឯ/ឧឯកអគ្គរាជទូតបានបន្ថែមថា ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងជំនួយអភិវឌ្ឍរបស់អាមេរិក បានរួមចំណែកដ៏សំខាន់ក្នុងការរីកលូតលាស់របស់កម្ពុជា។
    ឯ/ឧ ជុំ សុន្ទរី ក៏បានបង្ហាញសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង
    មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕
    ***********************

    អាឡប់មូសមើល
    *****

    នាយករដ្ឋមន្រ្តីបារាំង ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ជំហរថា បារាំងត្រៀមលក្ខណៈដើម្បីធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី
    (ភ្នំពេញ)៖ លោកអេឌូអាដ ហ្វីលីព Edouard Philippe នាយករដ្ឋមន្រ្តីបារាំង នៅថ្ងៃទី១៧
    ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់ជំហរថា រដ្ឋាភិបាលបារាំងត្រៀមរួចហើយ ដើម្បីធ្វើការងារជាមួយ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
    លិខិតបញ្ជាក់ជំហររបស់នាយករដ្ឋមន្រ្តីបារាំង គឺជាលិខិតទី២ របស់ប្រទេសមេដឹកនាំប្រចាំនៅអឺរ៉ុប ដែលបានផ្ញើសារទទួលគាំទ្រចំពោះរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង ដែលផ្ញើសារដោយអធិការបតីអាល្លឺម៉ង់ លោកស្រីអែនជែរឡាមឺគែល
    Angela Merkel ដែលបានជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ។
    នៅក្នុងលិខិតរបស់នាយករដ្ឋមន្រ្តីបារាំង ផ្ញើសារជូនសម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការត្រៀមលក្ខណៈរបស់បារាំង ដើម្បីធ្វើការជាមួយសម្តេចនាយករដ្ឋមន្រ្តី
    និងរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ក្នុងការគាំទ្រដល់ការស្ថាបនាកម្ពុជាជាមួយប្រជាធិបតេយ្យ មានសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន។ បារាំងក៏បង្ហាញ បំណងប្រាថ្នាក្នុងការ
    ធ្វើកិច្ចសន្ទនា ជាមួយកម្ពុជាលើប្រធានបទជាប្រយោជន៍រួម ហើយធ្វើការជាមួយគ្នា ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ៕