លោក ​ហ៊ុន​ សែន​ ចេញ​បញ្ជា​ឲ្យកាយ​ដី​ចាក់​លុប​​ឆ្នេរ​សមុ​ទ្រនៅ​ខេត្ត​ព្រះសី​ហ​នុ​ចេញ​វិញ​

| |
https://vodhotnews.com

លោក ជា សុផារ៉ា ចុះត្រួតពិនិត្យសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រ នៅចំនុចឆ្នេរព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ថ្ងៃទី ១៨ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងដែនដី)


លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានចេញបញ្ជាបន្ទាន់មួយឲ្យក្រសួងដែនដីចាត់វិធានការ​កាយដីចេ​ញពី​ឆ្នេ​រ​​ស​​​មុ​ទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ​ចេញ​វិញ ដោយថា ដើម្បីរក្សាឆ្នេរនេះឲ្យមានលក្ខធម្ម​​ជាតិដូចដើម។

សេចក្តីប្រកាសព័ត៌មាន​ចុះថ្ងៃទី១៨ ខែកញ្ញានេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យ​ដឹងថា លោក ហ៊ុន សែន បាន​ចេញ​បញ្ជាឲ្យ​រដ្ឋមន្ត្រីក្រសួងដែនដី លោក ជា សុផារ៉ា ចុះត្រួត​ពិនិត្យតំ​បន់​ចា​ក់​​ដី​​លុប​ឆ្នេរសមុទ្រមួយកន្លែងនៅចំណុចឆ្នេរព្រែកត្រែង ស្ថិត​ក្នុង​ភូមិ៤ ឃុំ​អូរត្រេះ ស្រុកស្ទឹងហាវ។

សេចក្តីប្រកាសឲ្យដឹងទៀតថា លោក ហ៊ុន សែន បញ្ជាឲ្យ​កាយដីនោះចេញវិញ និងរក្សាឆ្នេរ​ធម្មជា​តិ​ដូច​ដើម។

នៅប៉ុន្មានថ្ងៃនេះ ក្រសួងធនធានទឹក ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងដែនដី បាន​ប្រ​​កា​ស​​ចា​ត់​វិធាន​ការលើក្រុ​មហ៊ុន ដែល​បាន​ចាក់ដីលុបព្រែកត្រែងនេះ។

ទោះយ៉ាងណា លិខិតបញ្ជារបស់លោក ហ៊ុន សែន មិនបានបញ្ជាក់ថា ក្រុមហ៊ុន​ណា​ជាអ្នកចា​ក់ដីលុប​ឆ្នេរសមុទ្រនេះទេ។

ប៉ុន្តែ បើតាម​គេហទំព័រ Fresh News បានដកស្រង់សម្តី​អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែល​បាន​និយាយ​ថា ក្រុមហ៊ុន​ចាក់​ដី​លុប​ឆ្នេ​រសមុទ្រ ដែលជំរុញឲ្យ​លោក ហ៊ុន សែន ចេញបញ្ញាផ្ទាល់ទៅលោក ជា សុផារ៉ា​​ គឺជាក្រុមហ៊ុ​នរបស់​លោកស្រី ជឹង សុភាព ហៅយាយភូ៕

7

What Next?

Recent Articles

One Response to "លោក ​ហ៊ុន​ សែន​ ចេញ​បញ្ជា​ឲ្យកាយ​ដី​ចាក់​លុប​​ឆ្នេរ​សមុ​ទ្រនៅ​ខេត្ត​ព្រះសី​ហ​នុ​ចេញ​វិញ​"

  1. Anonymous says:

    នាំគ្នាអាងអំណាចអ្នកធំ ថ្លើមធំហ៊ានចាក់ដីលុបឆ្នេរសមុទ្រ មិនគិតគូរពីផលប៉ះពាលបរិស្ថាន និង ទ្រព្យសម្បត្តិរួមរបស់ជាតិ ហើយពីថ្ងៃមុន រដ្ឋមន្រ្តីបរិស្ថានថាវាមិនអីទេ ស្រាប់តែដល់នាយករដ្ឋមន្រ្តីស្រែក ទើបរត់ត្របាញ់ជើង បើធឺៗហ្នឹងមិនរលាយជាតិអស់ទៅហើយឬ?