ស​ហជី​ពទា​មទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្ប​បរ​មា​១៨៩​ដុល្លារ ខណៈថៅកែព្រមត្រឹម១៧៦ដុល្លារ

| |
https://vodhotnews.com

​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់


សហភាពការងារកម្ពុជា​របស់លោក អាត់ ធន់ បានទាមទារឲ្យដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ស​ម្រាប់កម្មក​រ​ក្នុ​​​​ងវិស័​យ​កាត់ដេរ​ឆ្នាំ​២០​១៩ ដ​ល់ ១៨៩ដុ​ល្លារក្នុងមួយខែ ខណៈភាគី​ថៅគែ​រោងច​ក្រព្រម​ផ្ដល់​ត្រឹមតែ​ ១​៧៦ដុ​ល្លា​រ​​​ប៉ុណ្ណោះ។

តាមសេចក្តីប្រកាសព័ត៌មាន​របស់​សហភាពការងារចុះថ្ងៃទី១៨កញ្ញានេះ ឲ្យដឹងថា កិច្ចប្រជុំត្រីភាគី​រវាងតំណាងក​ម្មក​រភា​គី​រោង​ចក្រ​កាត់​ដេរ និងតំណាងក្រសួងការងារ សហជីពទាមទារ​ឲ្យដំឡើង​ដល់ ​១៨​៩​ដុ​ល្លារ បញ្ចុះ​​ត​​​​ម្លៃ​​​ផ្ទះ​ជួល តម្លៃ​​អគ្គិសនី​ពង្រឹង​សេវា​សុខាភិបាល​ដកបណ្តឹងពីសហជីព និងស​ម្រួល​​ច្បាប់​សហ​ជី​ពជា​ដើ​ម។

សេចក្តីប្រកាសដដែល ឲ្យដឹងទៀតថា ភាគីរោងចក្រ​សម្រេចដំឡើងឲ្យ ១៧៦ដុល្លារក្នុងមួយខែ ហើយ​បាន​​​ស្នើ​​សុំទៅរដ្ឋា​​ភិបាល ឲ្យពន្យារការអនុវត្តរបបសោធនិវត្តន៍ ប.ស.ស. មួយ​ឆមាស​នៅ​ក្នុងឆ្នាំ២០១៩​ខាង​មុខ បញ្ចុះត​ម្លៃ​អគ្គិ​ស​​នី​ពី ០,១៦​ដុល្លារ មក នៅ​ត្រឹម ០,១២​ដុល្លារ​ ក្នុង​ ១​គីឡូ​វ៉ាត់ម៉ោង និង​លុបចោលសេវាកាំកុងត្រូលទាំងស្រុង។

ចំណែកភាគីរាជរដ្ឋាភិបាល បានផ្តល់ជូន ១៧៧​ដុល្លារ និងបានពិចារណា​ចំពោះសំណើ​របស់​ភា​គីទាំងពី​រនៅ​ពេល​ខាង​មុខ។

ទោះ​ជាយ៉ាងណា សេចក្តីប្រកាសបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ក្រុមប្រឹក្សាការងារនឹង​ប្រជុំសំរេចតួលេខចុងក្រោយ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles