លោក​ ហ៊ុន​ សែន​ ថា​ គ្មានអន្តរជាតិ​​ណាថ្លើមធំ​​ហ៊ាន​ព្យួរអា​ស​នៈ​កម្ពុ​ជា​ទេ​

| |
https://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ ដែលកិច្ចសំណេះសំណាលនេះបានធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី ១៩ កញ្ញា ២០១៩ (រូបភាព៖ FN)


លោក​នា​យករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្មថា គ្មា​​នអន្តរជាតិណាថ្លើមធំ​ហ៊ាន​ព្យួរអាស​នៈក​ម្ពុ​​ជាដូចការ​លើក​ឡើង​នោះ​ទេ​ ​ហើ​យ​ថា ការ​ផ្ទេរ​លោក កឹម សុខា មកឃុំខ្លួនក្នុងផ្ទះវិញ ក៏មិ​​ន​មែ​នដោ​យ​សារ​តែសម្ពា​ធ​​អ​ន្ត​​រ​​​​ជា​តិ​​​​ដែរ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ស្ពឺ នាថ្ងៃពុធនេះ លោក ហ៊ុន សែន ថ្លែងដោ​យមិ​ន​​ប​​ញ្ចេញឈ្មោះថា នៅប៉ុន្មានថ្ងៃនេះ មានអ្នកឃោស​នាថា អន្តរជាតិនឹ​ងព្យួរអាសនៈ​កម្ពុជា​នៅ​អង្គកា​រសហ​ប្រជា​​តិជាតិ ប៉ុន្តែ លោកថា ការ​លើក​ឡើង​នេះ​ជាការភូតកុហក។


សុំកុំភាន់ច្រឡំ រហូតដល់អ្នកខ្លះនៅប៉ុន្មានថ្ងៃនេះ ឃោសនាថាព្យួរអាសនៈ អ្នកណាក្បាលធំ អ្នក​ណា​ថ្លើម​ធំ​នៅ​លើ​លោក​នេះ ហ៊ានដកអាសនៈរបស់កម្ពុជា។ សូមកុំភាន់ច្រឡំ។ ខ្ញុំចេះតែឆ្ងល់ថា បើអាមេ​វាពូ​កែភូតហើយ អា​កូន​វា​ពូកែ​ជឿ​ទៀត

លោក​នា​យករដ្ឋ​មន្ត្រី ហ៊ុន សែន


កាលពីថ្ងៃទី១៥ ខែកញ្ញា លោក សម រង្ស៊ី សរសេរលើហ្វេសប៊ុករបស់លោកថា អាសនៈកម្ពុជានៅអង្គ​កា​រស​ហប្រជាជាតិ ត្រូវ​ដាក់​ឲ្យ​នៅទំនេរ រង់ចាំ​ការបោះ​​ឆ្នោតឡើ​ងវិញ។

លោក សម រង្ស៊ី សរសេរទៀតថា ក្នុងន័យនេះ ត្រូវបណ្តេញតំ​ណាង​រប​ប ​​ហ៊ុ​​ន សែ​ន​ មិនឲ្យអ​ង្គុយអាស​នៈ​​នេះទៀតទេ។

លោក ហ៊ុន សែន បានថ្លែងទៀតថា ការប្តូរទីតាំងឃុំខ្លួនលោក កឹម សុខា ពីពន្ធនាគារម​កឃុំនៅក្នុង​ផ្ទះវិញ មិ​ន​មែ​​​​​ន​​​​​​រប​ប​ដឹកនាំ​លោក​​​​​​​រងសម្ពាធណាមួយពីអន្តរជាតិនោះទេ ប៉ុន្តែ​លោក​ថា ជាគោល​ដៅមនុស្សធម៌​ដើម្បីសុវត្ថិ​ភា​ព​​ពិ​រុទ្ធ​ជ​ន​។


​ខ្ញុំនិយាយបន្តិចដើម្បីឲ្យអ្នកទាំងឡាយភ្លឺភ្នែក ថ្ងៃមុនសម្តេចក្រឡាហោមបាននិយាយម្តងហើយ ប៉ុន្តែ​ថ្ងៃ​នេះ​ខ្ញុំ​គ្រាន់​តែ​បញ្ចាក់ អត់ទាន់រួចទោសទាំងអស់ គ្រាន់តែដូរទីតាំងឃុំឃាំងតែបណ្តឹងទេ ក្រែ​ងវាងាប់ក្នុងគុក

លោក​នា​យករដ្ឋ​មន្ត្រី ហ៊ុន សែន


អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី បង្ហាការ​ព្រួយបា​រម្ភថា បើ​រដ្ឋាភិបាល​ងាក​ចេញ​ពី​ក្រុមប្រទេសលោកសេរី ដោយសារតែការជំរុញ​ឲ្យ​ស្តារប្រជា​ធិបតេយ្យឡើងវិញ ហើ​​យ​​ចាប់យកមហាអំណាចចិនតែមួយ លោកថា កម្ពុជាអាចនឹងជួបវិបត្តិធ្ងន់ធ្ងរទៅថ្ងៃអនាគត​ខាង​ផ្នែ​កសេដ្ឋកិច្ច និងវិបត្តិសង្គម។


រឿងដែលគ្រោះ​ថ្នាក់មួយធំនោះ គឺប្រទេសចិ​នដែលយើងកំពុងតែពឹងផ្អែ​កខ្លាំងតែមួ​យ​​នោះជួបវិបត្តិ​សេដ្ឋកិច្ច​ណា​មួយ​នោះ ប្រទេសខ្មែរយើងចូលរួមរងគ្រោះមុនគេ

អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក បណ្ឌិត មាស នី


សភាអឺរ៉ុប ដែលមានសមាជិក២៨ប្រទេស កាលពីសប្តាហ៍មុន បានពន្យាអនុវត្តវិធានការ ដាក់ទណ្ឌកម្ម ដោ​​​យ​ទុក​ពេល​ឲ្យ​រដ្ឋាភិបាល​ថ្មីរបស់កម្ពុជា ពិចារណា​ពី​ការស្តារប្រជាធិបតេយ្យឡើងវិញ រួមទាំងទាមទា​រ​ឲ្យ​​ទ​​ម្លាក់ប​ទ​ចោទ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា និងលោក សម រង្ស៊ី និងទាមទារ​ស​ង​​អា​​ស​នៈឃុំ​សង្កាត់ទាំងអស់ ឲ្យគណ​បក្ស​ប្រឆាំង​ឡើង​វិញ​ជាដើម។

ប៉ុន្តែ​ លោក ហ៊ុន សែន ក្នុងពិធីនេះដែរ អះអាងថា របបដឹកនាំរបស់លោក នឹង​មិនរណបបរទេ​សណានោះ​ឡើយ​ ​ហើ​​​យ​ថា ការ​បោះ​ឆ្នោត​នៅកម្ពុជាក៏មិនត្រូវការស្តង់ដារអន្តរជាតិអ្វីដែរ៕


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

4 Responses to "លោក​ ហ៊ុន​ សែន​ ថា​ គ្មានអន្តរជាតិ​​ណាថ្លើមធំ​​ហ៊ាន​ព្យួរអា​ស​នៈ​កម្ពុ​ជា​ទេ​"

  1. Anonymous says:

    I’m felling so sad to Cambodian the leader that not fully supported by Cambodian majority have been doing some thing straight . the problem started from dissolve CNRP the opposition party and the election that made every one wonder . world community are seeing what was wrong in that election but this leadership seem to be not care and trying to blame them of being interfering Cambodia sovereignty . so sad to our nation this dictatorship is so dump they did not know world wide situation. and also this nation’s traitor are not smart enough to escape from today world ‘s situation. I’m seeing at first this dictatorship have done too much problem to their own people and world community. I noted that the world is in a magnificent economic and political war and the west will not let HUN SEN walking free to communist . I knew HUN SEN is an evil man he will never giving up his intention the worse of all will be put to all Cambodian inside the country . I’m seeing the situation getting more intent it can come to a bloody situation at any time. at last I have nothing else to say only prying to GOD for all Cambodian to get out from all these major problem. GOD bless Cambodia

  2. Sam says:

    Sam Rainsy seems to show his unrealistic view where Hun Sen wants to keep status quo perspective.
    Both of them does not know that the outcome but to be sure saying, I would bet they both want to see who would be the good story teller.
    Cambodia’s UN seat would be kept the same but the leverage level of Cambodia’s inter-diplomacy relationship among the western partners is going to less. However, there is no immediate downfall and ordinary Cambodians would not feel at all. The feeling of pinch and snag on may be forthcoming among the group of policy and decision- makers.

  3. 😈omen😈 says:

    ផ្ដាំទៅ ហ៊ុនសែន ផងថានៅប្រទេសលោកខាងលិចគេមានជំនឿរថាមនុស្សស្លាប់ហើយព្រះអាចធ្វើអោយរស់វិញបាន កុំក្អេងក្អាងប្រយ័ត្នលេបសម្ដីខ្លួនឯង។បើតាមខ្ញុំដឹងលោក សមរង្សុី ដូចជាកំពុងរកព្រះលោកខាងលិចជួយប្រះអោយរស់ឡើងវិញ។

  4. Anonymous says:

    HUN SEN said no gosh can come back to life that is a big question to ask to what he spook . the question is >> at first who was the killer ????? second>> what reason behind those killed . shirt >> can those sole can come back??? as Cambodian and the whole world seeing this murderer used to killed so many people and though they are recue all human kind . it seem to be this evil uneducated man trying to be GOD saving all humankind . sorry majority of humankind are seeing every thing negatively . as I said HUN SEN walked naked all those evil should understand what I said. as the word said you can run but you can not hiding in the last thirty three years Cambodian and the world have all the true evident about HUN SEN regime. in what so ever the history will writing in a new chapter for not just Cambodia but also the world. HUN SEN can only shutting up Cambodian but he can not shut up all great humankind in the world . I knew HUN SEN has no self confident to himself and his own nation . in face he leaded this poor nation depend upon the communist masters behind him. please stop wishing that Cambodian will be a tiger in this region . in what so ever there is no way that can be close to what all those animal dreaming. instate this poor nation can lost their identity in and around shout ease Asia . GOD bless Cambodia

Leave a Reply

Submit Comment