លោក ហ៊ុន សែន និងមន្ត្រីនឹងទៅគោរពវិញ្ញាណក្ខន្ធមេដឹកនាំវៀតណាម

| |
https://vodhotnews.com

ប្រធានាធិបតីវៀតណាមលោក Tran Dai Quang

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត នឹងទៅប្រ​ទេ​ស​វៀតណាម នៅ​ថ្ងៃ​​ពុធស្អែកនេះ ដើម្បី​គោ​រពវិ​​ញ្ញា​ណក្ខន្ធ អតីតប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង ។

ប្រធានាធិបតីវៀតណាម លោក ត្រាន់ ដាយក្វាង អាយុ៦២ឆ្នាំ បានទទួលមរណភាព កាលពី​ថ្ងៃទី២​១ក​ញ្ញា​​ ដោយជំងឺ ។

សេចក្តីប្រកាសព័ត៌មានចុះឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបនាយ​ករដ្ឋ​មន្ត្រី លោក ស​ ខេង ឧបនាយករដ្ឋមន្ត្រីលោកស្រី ម៉ែន សំអន និងមន្ត្រីមួយចំនួនទៀត នឹង​ទៅ​គោរព​វិញ្ញា​ណ​​​ក្ខន្ធ អតីតប្រធា​នាធិ​​​បតីលោក ត្រាន់ ដាយក្វាង នៅប្រទេសវៀតណាម។

កាលពីថ្ងៃទី២១កញ្ញាកម្ពុជា បានផ្ញើលិខិតរំលែកទុក ដល់ប្រទេសវៀត​ណាមដែលបានបា​ត់បង់ថ្នាក់ដឹក​នាំ​កំពូ​​លនេះ។

សារលំលែកទុក្ខ របស់កម្ពុជា បានបង្ហាញការសោកស្តាយ និងបានចាត់ទុកថាមរណៈភាព របស់មេ​ដឹក​នាំ​វៀ​តណាមរូបនេះ ជាការបាត់បង់ដ៏ធំធេង នូវថ្នាក់ដឹកនាំ ដែលបានបូជាអស់កម្លាំងកាយចិត្ត ដើម្បី​លើ​ក​ក​ម្ព​ស់​​​សុ​ខមាលភាពរបស់ប្រជាជនវៀតណាម និងទំនាក់ទំនងជាភាតរៈរបស់កម្ពុជា៕​


CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន និងមន្ត្រីនឹងទៅគោរពវិញ្ញាណក្ខន្ធមេដឹកនាំវៀតណាម"

  1. GIAP says:

    NOTHING SPECIAL
    IT IS THE DUTY OF THE SLAVES PSYCHOPATHE HUN SEN AND HIS BAND WHO COME TO PROTERN BEFORE HIS MASTER VIETNAM

  2. Anonymous says:

    He will go to hell forever ‘and will wait at down there for veitcong mafia dictator and his groups

  3. Anonymous says:

    Of course, he shows respect to owners!!!