តំណាងរាស្ត្រ​​មកពីបក្ស​ប្រឆាំង​នៅ​កាណាដា​អំពាវនាវ​ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ មាន ឫទ្ធិ
2018-10-05
RFA

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


តំណាងរាស្ត្រ​មកពី​គណបក្ស​អភិរក្សនិយម​របស់​កាណាដា ដែល​ជា​គណបក្សប្រឆាំង លោក ដេវីធ អេនឌឺសុន ( David Anderson ) អំពាវនាវ​ដល់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​សេរីនិយម​របស់​លោក​នាយករដ្ឋមន្ត្រី ចាស់ស្ទីន ទ្រូដូ ( Justin Trudeau ) ជំរុញ​ឲ្យ​មានការ​ស្ដារ​ឡើងវិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់៖ «យើង​អំពាវនាវ​ឲ្យ​មានការ​ស្តារ​ឡើងវិញ​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រឆាំង និង​ឲ្យ​មានការ​បោះឆ្នោត​ថ្មី​មួយ។ ខ្ញុំ​សូម​ស្នើ​ឲ្យ​រដ្ឋាភិបាល​កាណាដា កុំ​ទទួលស្គាល់​តំណាង​ណាមួយ​នៃ​របប​ខុសច្បាប់​នេះ»

លោក​ថ្លែង​ដូច្នេះ នៅ​ក្នុង​សម័យប្រជុំ​មួយ​នៃ​សភា​កាណាដា កាលពី​ថ្ងៃទី៤ ខែ​តុលា។ តំណាងរាស្ត្រ​រូប​នេះ លើកឡើង​ថា ប្រទេស​កម្ពុជា បាន​ធ្លាក់​ចូល​សាជាថ្មី​ទៅ​ក្នុង​ស្ថានភាព​ខ្មៅ​ងងឹត ដូចដែល​ប្រទេស​នេះ​បាន​ឆ្លងកាត់​កាល​ពី​ពេល​អតីត​កាល។ តំណាងរាស្ត្រ​រូប​នេះ សង្កត់​ធ្ងន់ៗ​ថា លោក ហ៊ុន សែន បាន​បំផ្លាញ​ស្ថាប័ន និង​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ ដោយ​បាន​ដាក់​ក្រុម​គណបក្ស​ប្រឆាំង​ឲ្យ​នៅ​ក្រៅ​ច្បាប់ និង​ចាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ដាក់​ពន្ធនាគារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការបោះឆ្នោត​កាលពី​ខែ​កក្កដា កន្លង​ទៅ​នេះ ក្លាយ​ជា​ការបោះឆ្នោត​ក្លែងក្លាយ និង​ខុសច្បាប់។

កាលពី​ខែ​កញ្ញា កន្លង​ទៅ ក្នុង​ដំណើរ​បេសកកម្ម​ទៅ​កាន់​ប្រទេស​កាណាដា មេដឹកនាំ​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស អ្នកស្រី មូរ សុខហួរ បាន​ស្នើ​ឲ្យ​រដ្ឋសភា​កាណាដា ចេញ​នូវ​សេចក្ដីថ្លែងការណ៍​បញ្ជាក់​ពី​គោលជំហរ​របស់​ខ្លួន ជុំវិញ​ករណី រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី​ក៏បាន​ជំរុញ​ឲ្យ​សភា និង​រដ្ឋាភិបាល​កាណាដា បង្កើត​ច្បាប់​ដាក់ទណ្ឌកម្ម រឹតត្បិត​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ លើ​មន្ត្រី​ជាន់ខ្ពស់​របប​លោក ហ៊ុន សែន ដែល​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "តំណាងរាស្ត្រ​​មកពីបក្ស​ប្រឆាំង​នៅ​កាណាដា​អំពាវនាវ​ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. Anonymous says:

    Please don’t talk bull shit with veitcong mafia dictator and his groups because it useless ‘ you all should know since 1997 coup this veitcong and his groups do everything for themself and his veitcong hanoi boss only’

  2. so socheath says:

    អាក្បត់ជាតិ និងអ្នករួមគំនឹតក្បត់ជាតិ គឺមានតែជាប់គុកប៉ុណ្ណោះ !
    នេះគឺជាច្បាប់ !
    តើប្រជាធិបតេយ្យ ប្រទេសណាមួយ ដែលចែងថាជនក្បត់ជាតិជាអ្នកប្រជាធិបតេយ្យ ?