លោក ហ៊ុន សែន ព្រមាន​ជាថ្មី​ថា គ្មាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ចំពោះ​លោក សម រង្ស៊ី

អាស៊ីសេរី
2018-10-05

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


ទាក់​ទឹង​ជម្លោះ​នយោបាយ​រវាង​មេដឹកនាំ​បក្ស​កាន់អំណាច និង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​វិញ​! មេដឹកនាំ​នៃ​របប​ក្រុងភ្នំពេញ លោក ហ៊ុន បញ្ចេញ​សារ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​៥ តុលា ថា រូបលោក​នឹង​គ្មាន​ការ​អត់ឱន​ឲ្យ​អ្នកនយោបាយ​ម្នាក់​នៅ​ក្រៅ​ស្រុក​នោះ​ទេ ហើយ​ការ​លើកលែង​ទោស​តាម​ការ​ស្នើសុំ​ពី​ព្រះ​ពី​មហាក្សត្រ​នោះ ក៏​គ្មាន​ដែរ។

ការ​លើកឡើង​នៅ​ក្នុង​ទិវា​គ្រូបង្រៀន​ពិភព​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ លោក ហ៊ុន សែន សំដៅ​ដល់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​ធ្វើ​នយោបាយ​ការទូត​នៅ​តាម​ប្រទេស​លោក​សេរី ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ខ្ញុំ​មាន​ការ​សង្ឃឹម​មិន​ច្រើន​ទេ ជាមួយ​អត្តចរិត​ដែល​មិន​អាច​ទទួល​បាន​ឬ​អត់ឱន​ឲ្យ​បាន​របស់​ពួកគេ។ កុំ​សង្ឃឹមថា ហ៊ុន សែន ចុះហត្ថលេខា​លើកលែងទោស​ឲ្យ​អ្នកឯង។ ខ្ញុំ​បាន​និយាយ​ហើយ បើ​ខ្ញុំ​លើកលែងទោស​ឲ្យ​អ្នកឯង​ម្ដងទៀត ខ្ញុំ​នឹង​កាត់​ដៃ​ស្ដាំ​ខ្ញុំ​ក្រវាត់​ចោល។ អ្នកឯង​គ្មាន​ការ​លើកលែង​ទោស​លើក​ទី​បី​ទេ។ ហើយ​អ្នកឯង​ធ្វើតាម​ចិត្ត​ចង់។ យល់​ល្អ​អ្នកឯង​បង្កើត​រដ្ឋាភិបាល​និរទេស តែ​ម្ដង​ទៅ ទៅ​ខ្ញុំ​ឲ្យ​យោបល់»

បច្ចុប្បន្ន​លោក សម រង្ស៊ី កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង។ លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​នៃ​របប​ក្រុងភ្នំពេញ ចោទប្រកាន់​និង​កាត់ទោស​ដាក់​ពន្ធនាគារ​ជាច្រើន​ឆ្នាំ ទាក់​ទឹង​រឿង​បរិហារកេរ្តិ៍​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ហេង សំរិន និង​លោក ហោ ណាំហុង ថា​ជា​អតីត​កម្មាភិបាល និង​ជា​មេ​គុក​ក្នុង​សម័យ​ខ្មែរក្រហម រួម​នឹង​ការប្រមាថ​ព្រះមហាក្សត្រ​ផង។

ក្រោយ​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ដណ្ដើម​បាន​អាសនៈ​រដ្ឋសភា​ទាំងអស់ ដែល​កើត​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៧ កក្កដា លោក សម រង្ស៊ី និង​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ​នយោបាយ​ការទូត​នៅ​តាម​បណ្ដា​ប្រទេស​លោក​សេរី ដើម្បី​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ មាន​សហភាព​អឺរ៉ុប និង​អាមេរិក ជួយ​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​ទាមទារ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ព្រមាន​ជាថ្មី​ថា គ្មាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ចំពោះ​លោក សម រង្ស៊ី"

  1. Anonymous says:

    mr sen and mr sy are both not fit to leade the country’ O K ‘mr sen is criminal and killing a lot of khmer since 1970 till now specially the coup 1997 ‘ and mr rannaretth too’ is criminal . mr sy leader opposition but betray the words that you leaded your M-P go to parliament in 2013 so you both supposed to retired and let young generation leaded the country and compete with the law of democracy ‘ GOD bless all cambodia

  2. Anonymous says:

    a big question to all Cambodian ?????????? are we going to die because of this two men fighting each other????? the answer is this two men have to answer in front of Cambodian right now. my massage to HUN SEN this is your last change DO or DIE please choose one. if you love Cambodia and your own families choose DO but if you want to suicide yourself choose DIE. I can see it is too close to you right at this moment after this JAPAN ASIAN meeting you will know it. the clock it kicking the pressure is so high that it can exploit at any time . GOD bless Cambodia and all innocent Cambodian

  3. louhawk says:

    Hun Sen is super Imbecile, He has violated all kind of Law and He did everything to comfort his
    Stupid Boss Vietnamese.
    During Sihanouk time there is No Khmer women that’ s why needed to get married with prostitute Vietnamese .
    the same thing during Hun Sen leading the Country there no Khmer Women to get marry with
    That’s why Hun Sen needed to get married with super prostitute bunrany Hun Sen.
    All and all Khmer will disappear very soon , Due to 12 century Khmer was super big country.