EU ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជានិងមីយ៉ាន់ម៉ា

លោកស្រី Cecilia Malmström សមាជិកគណៈកម្មការអ៊ឺរ៉ុបទទួលបន្ទុកផ្នែកពាណិជ្ជកម្ម (រូបភាព៖ Twitter EU Trade/ Screenshot)


| |
https://vodhotnews.com

គណៈកម្មការអឺរ៉ុបប្រកាសនៅថ្ងៃសុក្រនេះ ពី ដំណើរការនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា និង មីយ៉ាន់ម៉ា ដោយលើកហេតុផលថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មការអឺរ៉ុបនៅថ្ងៃនេះបានលើកឡើងពីបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាថា រដ្ឋាភិបាលប្រទេសនេះប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ ដែលប្រព្រឹត្តិទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ អឺរ៉ុបលើកឡើងថា មួយរយៈចុងក្រោយនេះ មានការធ្លាក់ចុះ ខ្លាំងការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ។​ អឺរ៉ុប ក៏បានលើកឡើងថា ការបោះឆ្នោតកាល ពីខែកក្កដា មានការបំភិតបំភ័យផងដែរ។

សេចក្តីប្រកាសនេះ បញ្ជាក់ថា ប្រទេសទាំងពីរមិនបានប្រឹងប្រែងធ្វើឲ្យមានភាព ប្រសើរឡើងទេ បើទោះបីជាគណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបស្រាវជ្រាវហើយផ្តល់ អនុសាសន៍ឲ្យមានការកែប្រែក៏ដោយ។​

ទោះយ៉ាងណាអឺរ៉ុបបញ្ជាក់ថា នៅមិនទាន់ដល់ដំណាក់កាលដាច់ខាតនោះទេ គឺនៅតែបើក ផ្លូវក្នុងការចរចាជាមួយប្រទេសទាំងពីរនេះ។​

​បើពិនិត្យលើបរិបទអន្តរជាតិក៏មានប្រទេសមួយចំនួនត្រូវបានអឺរ៉ុប ព្យួរនិងដកប្រព័ន្ធអនុគ្រោះពន្ធនេះដែរដោយសារមិនគោរពលក្ខខណ្ឌ។ ប្រទេសដែលត្រូវអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធរួមមាន Azerbaijan និង Iran ចំណែកប្រទេសត្រូវបានព្យួររួមមាន Belarus និង Myanmar។​

អានបន្ថែម៖

អត្ថបទទាក់ទង៖


CCIM/VOD រក្សាសិទ្វិគ្រប់យ៉ាង

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "EU ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជានិងមីយ៉ាន់ម៉ា"

  1. Anonymous says:

    last change this month only HUN SEN>>>>>> my question to you is????????? are you going to bring our Cambodian to die whit you?????????????? are you sour you want to die because of powers???????????? because your brain is limited that right you did not give up in long time ago other wide you live like the king and your are a HERO of Cambodia . right now is so sad every thing is over I mean it. GOD bless Cambodia

  2. so socheath says:

    គ្មាននរណាទៅឈឺក្បាលក្តស្អីទេអាអើយ !
    ពន្ធអនុគ្រោះប្រកបដោយថ្នាំពុល គ្មាននរណាចង់បានទេ ។
    ខ្មែរមិនមែនជាក្ញុំកញ្ជះបាតជើង ពួកអាឆ្កែអស់ហ្នឹងទេ ។
    កម្ពុជាជាប្រទេសអធិបតេយ្យ ដាច់ខាតមិនចុះញ៉មរាល់ការគម្រាមកំហែងណាមួយឡើយ ។
    កម្ពុជាធ្លាម់ទទួលរឿងបែបនេះតាំងពីទើបរំដោះប្រជាពលរដ្ឋខ្លួន ឲ្យចាកផុតពីរបបប្រល័យ
    ពូជសាសន៍មកម្លែះ ។​និយាយរួមគឺតាំងពីគ្មានអង្ករមួយគ្រាប់ម្លេះ ។
    អត់បញ្ហា ! ដកមិនដកជារឿងផស់ អាក្រុមឆ្កែ ។
    វាអត់មានអ្នកណាទៅឈឺក្បាលក្តដោយសាររឿងនេះទេ ។