លោក ហ៊ុន សែន ថ្លែងថាគ្មានផ្លូវដែលលោកសុំលើកលែងទោសពីព្រះមហាក្សត្រចំពោះអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី

លោក ហ៊ុន សែន ថ្លែងថាគ្មានផ្លូវដែលលោកសុំលើកលែងទោសពីព្រះមហាក្សត្រចំពោះអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី


By
ឌឹ ខេមបូឌា ដេលី

លោក ហ៊ុន សែន ថ្លែងថាគ្មានផ្លូវដែលលោកសុំលើកលែងទោសពីព្រះមហាក្សត្រចំពោះអតីតមេបក្សប្រឆាំងលោក សម រង្ស៊ី លោក ហ៊ុន សែន កាលពីថ្ងៃទី៥ តុលា ថា រូបលោកនឹងគ្មានការអត់ឲ្យឲ្យអ្នកនយោបាយម្នាក់នៅក្រៅស្រុកនោះទេ ហើយក៏គ្មានការលើកលែងទោសតាមការស្នើសុំដល់ព្រះមហាក្សត្រនោះដែរ។

ការព្រមានរបស់លោក ហ៊ុន សែន ធ្វើឡើងនៅក្នុងទិវាគ្រូបង្រៀនពិភពលោកនៅវិទ្យាស្ថានជាតិអប់រំលោក ហ៊ុន សែន។

លោក ហ៊ុន សែន បានព្រមានធ្ងន់ៗថា គ្មានសង្ឃឹមដែលលោកត្រូវចុះហត្ថលេខាលើកលែងទោសឲ្យលោក សម រង្ស៊ី នោះឡើយ ហើយ លោកបានប្តេជ្ញាហើយថា បើលោកលើកលែងទោសម្ដងទៀត លោកនឹងកាត់ដៃស្ដាំរបស់លោកចោលតែម្តង។

លោក ហ៊ុន សែន អះអាងថា គ្មានការលើកលែងទោសលើកទីបីឲ្យលោក សម រង្ស៊ី ទៀតឡើយហើយថា យកល្អលោក សម រង្ស៊ី គួរតែបង្កើតរដ្ឋាភិបាលនិរទេសតែម្ដងទៅ។

មេដឹកនាំចលនាសង្គ្រោះជាតិ និងជាអតីតប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង ត្រូវបានតុលាការនៃរបបក្រុងភ្នំពេញ ចោទប្រកាន់និងកាត់ទោសដាក់ពន្ធនាគារជាច្រើនឆ្នាំ ពីបទបរិហារកេរ្តិ៍ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានលោក ហេង សំរិន និងលោក ហោ ណាំហុង ដោយលើកឡើងថាថាជាអតីតកម្មាភិបាលនិងជាមេគុកក្នុងសម័យខ្មែរក្រហម រួមនឹងការប្រមាថព្រះមហាក្សត្រផងដែរ។

រហូតមកទល់ពេលនេះ ក្រុមមន្រ្តីបក្សប្រឆាំងអះអាងថា យុទ្ធនាការនយោបាយការទូតនៅតាមបណ្ដាប្រទេសលោកសេរីដើម្បីស្នើឲ្យសហគមន៍អន្តរជាតិដូចជាសហភាពអឺរ៉ុបនិងអាមេរិកជួយស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយទាមទារឲ្យរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជាឡើងវិញ៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles