លោក ហ៊ុន សែន ​ព្រមានមិនផ្ទេរប័ណ្ណកម្មសិទ្ធិឲ្យមន្ត្រីបក្សប្រឆាំងរកស៊ីទិញលក់ដី

| |
https://vodhotnews.com

លោក ហ៊ុន សែន ចុះជួបជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានា នៅរោងចក្រតំបន់លូ៥ ក្នុងសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី ០២ សីហា ២០១៨ (រូបភាព៖ FN)


លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានថា នឹងមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិដីធ្លីឲ្យអតីតមន្ត្រី គណបក្សប្រឆាំងដែលកំពុងប្រកបរបរទិញលក់ដី ដោយលោកថា បើអ្នកទាំងនោះ បន្ត«ឈ្លើយ»។​

នៅក្នុងទិវាគ្រូបង្រៀនកាលពីថ្ងៃសុក្រម្សិលមិញលោកនាយករដ្ឋមន្ត្រីបានថ្លែង ប្រតិកម្មទៅនឹង អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងដឹកនាំធ្វើបាតុកម្មប្រឆាំងលោកពេលប្រជុំនៅអង្គការសហប្រជាជាតិ។​ លោកក៏ប្រតិកម្មចំពោះអ្នកនៅក្នុងប្រទេសដែលផ្សព្វផ្សាយថា លោកភ័យញ័រពេល ឡើងថ្លែងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក ហ៊ុន សែន បន្តថា លោកបានដឹងពីអតីតមន្ត្រីបក្សប្រឆាំងទាំងនោះកំពុងរកស៊ីទិញលក់ ដីនៅតាមបណ្តាខេត្តមួយចំនួន។​

លោកនាយករដ្ឋមន្ត្រី៖ «ឥឡូវមួយចំនួនរកស៊ីទិញដីហើយ តែហ្អែងឈ្លើយកាត់ប្លង់អត់បាន ទៀតអញដឹង អញផ្តាច់ឆ្នាំងបាយហ្អែងទៀត ហ្អែងឈ្លើយ! ដីនៅកំពត ដីនៅកំពង់ស្ពឺ។ កំពត និងកែប គឺនៅជាប់ជាមួយគ្នា។ហ្អែងឈ្លើយកាត់ប្លង់អត់បាន។ អាខ្លះចង់លួចដីគេទៀត កុំភ្លេចថា គេធ្វើប៉ុណ្ណឹងគេមិនខ្វះព័ត៌មានហ្អែងរកស៊ីទេ។»

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនបានបញ្ជាក់ថា ការព្រមានមិនចេញប័ណ្ណផ្ទេរកម្មសិទ្ធិ ដីធ្លីឲ្យក្រុមដែលប្រឆាំងលោកនេះ ផ្អែកលើផ្លូវច្បាប់ណាមួយនោះទេ។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles