លោក សម រង្ស៊ី ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ស្ដារប្រជាធិបតយ្យដើម្បីបញ្ចៀសទណ្ឌកម្ម​អឺរ៉ុប

| |
https://vodhotnews.com

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​


អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានទាមទារឲ្យរដ្ឋាភិបាលងាកមកស្ដារប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីសភាអឺរ៉ុបជូនដំណឹងពីការចាប់ផ្ដើមដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ​ត្រូវងាកមក​ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញជាបន្ទាន់ ដូចជាការដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពទាំងស្រុង អនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ និងផ្ដល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ ដែលប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុកថា៖ «ជំរុញឲ្យលោក ហ៊ុន សែន វិលត្រឡប់មកដើរលើផ្លូវប្រជាធិបតេយ្យវិញ គឺដោះលែងលោក កឹម សុខា ជាបន្ទាន់ និងអនុញ្ញាតិឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ហើយទទួលបានឡើងវិញនូវតំណែង ដែលប្រជាពលរដ្ឋ បានបោះឆ្នោតប្រគល់ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ទូទាំងប្រទេសកម្ពុជា»។

ក្នុងសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃសុក្រទី៥ ខែតុលាកន្លងមកនេះ គណៈកម្មការ​អឺរ៉ុបបានជូនដំណឹងដល់កម្ពុជា និងប្រទេសមីយ៉ាន់ម៉ាអំពីការចាប់ផ្ដើមដំណើរការការដកប្រព័ន្ធអនុគ្រោះពីប្រទេសទាំងពីរនេះ ដោយថា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ សហភាពអឺរ៉ុបលើកឡើងថា កម្ពុជាមិនបានធ្វើឲ្យប្រសើរឡើងនូវបញ្ហាសិទ្ធិមនុស្សរបស់ខ្លួនឡើយ​ បើទោះបីជាគណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបបានស្រាវជ្រាវ និងផ្តល់អនុសាសន៍ឲ្យមានការកែប្រែក៏ដោយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

4 Responses to "លោក សម រង្ស៊ី ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ស្ដារប្រជាធិបតយ្យដើម្បីបញ្ចៀសទណ្ឌកម្ម​អឺរ៉ុប"

  1. so socheath says:

    គ្មាននរណាទៅឈឺក្បាលក្តស្អីទេអាអើយ !
    ពន្ធអនុគ្រោះប្រកបដោយថ្នាំពុល គ្មាននរណាចង់បានទេ ។
    ខ្មែរមិនមែនជាក្ញុំកញ្ជះបាតជើង ពួកអាឆ្កែអស់ហ្នឹងទេ ។
    កម្ពុជាជាប្រទេសអធិបតេយ្យ ដាច់ខាតមិនចុះញ៉មរាល់ការគម្រាមកំហែងណាមួយឡើយ ។
    កម្ពុជាធ្លាម់ទទួលរឿងបែបនេះតាំងពីទើបរំដោះប្រជាពលរដ្ឋខ្លួន ឲ្យចាកផុតពីរបបប្រល័យ
    ពូជសាសន៍មកម្លែះ ។​និយាយរួមគឺតាំងពីគ្មានអង្ករមួយគ្រាប់ម្លេះ ។
    អត់បញ្ហា ! ដកមិនដកជារឿងផស់ អាក្រុមឆ្កែ ។
    វាអត់មានអ្នកណាទៅឈឺក្បាលក្តដោយសាររឿងនេះទេ ។

  2. Cambodia has restored democracy by enforcing its law and order. CNRP is over and should not be reversed. EU has no jurisdiction on Cambodia. Whether you like it or not, Cambodia is moving forward.

  3. Anonymous says:

    as a Cambodian born I’m glad to hear that Cambodia going forward . but if they are going forward to be peace and prosper it is OK . in another hand if they are going to be servile war again that will be the end of this poor nation. the question is who will be responsible to what will happen???? this poor nation really need a smart leader who can going along whit international community . the smart leader is>> what is good for his nation he will take it but what is going to be bad have to be reject . I knew you guy did not know exactly what Democracy really is peace and human right is the policy. please do not just saying you obey the policy of Democracy it dose not mean any thing to me as the situation in Cambodia right now. do not trying to be a smart ass if you are not exactly knew what is the truth about it. Cambodia is really need a real PHD from the west not those PHD from the jungle . as I always saying that I’m here watching you every day . you are not alone Mr you can not murder this poor people as in POL POT regime again . I knew this leader and his party is involve in those murder of three million Cambodian. my example is here for you to see just like Dr KEM LAI murder did you fine out the truth about who was the real killer yet???????? only GOD knew who was the real murder. I hop one day the water in this dirty lake will clear then we can see what was going on . GOD bless Cambodia and all innocent Cambodian

  4. Anonymous says:

    Veitcong mafia dictator and mr Sy are the same’ why mr sy worry about?? we are so happy to see EUROPE punish this fake government and even U S too ‘ please do not do any business with this fake government so let them do with china or veitname and wait to see what happen in the future ‘ this fake government will slowly bleeding and die like fish no water’. GOD bless all good people

Leave a Reply

Submit Comment