អតីតអនុប្រធាន CNRP អង្វរឲ្យលោក ហ៊ុន សែន ឈប់ព្រមានពីការសម្លាប់ពលរដ្ឋ

| |
https://vodhotnews.com

លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ(រូបពីហ្វេសប៊ុក លោកស្រី មូរ សុខហួរ)


អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ​(CNRP)លោកស្រី មូរ សុខហួរ ដែលគេចខ្លួនទៅរស់ នៅក្រៅប្រទេសបានអង្វរឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ ឈប់ប្រើសារព្រមានសម្លាប់ ប្រជាពលរដ្ឋខ្មែរ។​

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីនៅថ្ងៃនេះ លោកស្រី មូរ សុខហួរ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋធ្វើបុណ្យទានលោកនាយករដ្ឋមន្ត្រីមិនគួរ ប្រើប្រាស់សារគំរាម កំហែងសម្លាប់ពលរដ្ឋខ្មែរនោះទេ។​

លោកស្រី មូរ សុខហួរ៖«ពេលដែលឮពាក្យសម្តីនេះខ្ញុំមានការសោកស្តាយណាស់ ហើយ ក្នុងឱកាសនេះ ក្នុងនាមស្ត្រីខ្មែរ១រូប រំឭកថា នៅពេលដែលនិយាយពីហិង្សា សម្លាប់ចាប់ចង ដាក់គុកដាក់ច្រវ៉ាក់គឺថា ការបំបែកគ្រួសារ បើបែកបាក់គ្រួសារ តើអ្នកណាអ្នកឈឺចាប់? អ្នកណាដែលរងគ្រោះ?គឺកូនចៅយើង ពីជំនាន់មួយទៅជំនាន់មួយ។ ដូច្នេះខ្ញុំសូមអង្វរករ យើងឈប់និយាយពីការសម្លាប់ ពលរដ្ឋយើងទៀតទៅ។»

លោកស្រី មូរ សុខហួរ ស្នើឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផ្តោតការយកចិត្តទុកដាក់ដោះ ស្រាយបញ្ហាសេដ្ឋកិច្ចជាតិដែលកំពុងប្រឈមជាមួយអន្តរជាតិ។​

ក្នុងពេលជួបជាមួយប្រជាពលរដ្ឋនិងនិស្សិតខ្មែរនៅប្រទេសជប៉ុនកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រីហ៊ុន សែនថា លោកមិនខ្លាចក្នុងការសម្លាប់ ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ​ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះទេ។ លោកចាត់ទុកថា ក្រុមនោះនាំសង្គមឲ្យមានសង្គ្រាម អាចបណ្តាលឲ្យមនុស្ស ស្លាប់រាប់លាននាក់។

លោក ហ៊ុន សែន៖« អ្នកទាំងអស់គ្នាប្រហែលជានៅចាំបាន ក្រោយ២០១៣បោះឆ្នោតហើយ ពេលហ្នឹងជាពេលអី? កំពុងចលាចល គ្រាន់តែសុំធ្វើប្រធានសភា តែការសុំធ្វើប្រធានសភា នោះគ្រាន់តែជាលេសទេ គោលដៅគឺចង់ផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌។ តែធ្វើ ហ៊ុន សែនមិនបែក សំណាងពួកឯងហើយ ដែលឃ្លីបវីដេអូ ខ្ញុំទើបបានក្រោយនេះ កំណត់ថ្ងៃ ២៩ខែធ្នូជាថ្ងៃចុងក្រោយ។ បើខ្ញុំក្តាប់វីដេអូហ្នឹងបាន ពួកហ្អែងងាប់។ អ្នកណាចង់និយាយ ពីការ រំលោភសិទ្ធិមនុស្ស ចុះសម្លាប់គេអស់រាប់លានម៉េចអ្នកឯងមិននិយាយ ពីការរំលោភ សិទ្ធិ មនុស្ស ខ្ញុំគ្រាន់តែកម្ចាត់អ្នកឯងប៉ុន្មាននាក់ដើម្បីការពារប្រជាជនរាប់លាននាក់ រឿងអីខ្ញុំធ្វើ មិនបាន។»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅប្រទេសជប៉ុនដើម្បីចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០ខែតុលា។​

ទោះយ៉ាងណាលោកស្រី មូរ សុខហួរ អះអាងថា ព្រឹត្តិការណ៍នៅឆ្នាំ២០១៣ គណបក្ស សង្គ្រោះជាតិគ្មានបំណងប្រើកម្លាំងមហាជនផ្តួលរំលំរដ្ឋាភិបាលនោះទេ គឺមានតែការទប់ ស្កាត់បាតុករកុំឲ្យមានហិង្សា។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

2 Responses to "អតីតអនុប្រធាន CNRP អង្វរឲ្យលោក ហ៊ុន សែន ឈប់ព្រមានពីការសម្លាប់ពលរដ្ឋ"

  1. Free Cambodia says:

    1. We have the hard evidence that CNRP intended to overthrow the current government for the purpose of the regime change.

    2. If CNRP stops asking the international community to punish Cambodia, we have nothing to talk about it.

    3. This lady should stop pretending and acting like she is loving Cambodia. She needs to show it. What has she done to help us?

  2. so socheath says:

    ការពិតទៅ អារ៉ុង ឈុន អាហីង សុខសាន្ត មួរ សុខហួរ គឺជាសកម្មជនបដិវត្តន៍ពណ៍យ៉ាងសកម្ម ។
    តើអាពីរក្បាលនេះ វាពិតជាមិនដឹងថា សកម្មភាព ដែលវាធ្វើជាមួយអាក្បត់ជាតិសមរង្សី
    អាក្បត់ជាតិកឹមសុខា មិនមែនជាបដិវត្តន៍ពណ៍ទេឬ ? ។
    អាសមរង្សី ទៅរើនសូត្រដកពិសោធន៍ពីបដិវត្តន៍ផ្កាឈូក នៅប្រទេសទុយនីសី ។
    អាសមរង្សី ប្រកាសដោយបើកចំហ ពីការទៅរើនសូត្រដកពិសោធន៍ពីបដិវត្តន៍ផ្កាឈូក នៅប្រទេសទុយនីសីនេះ ជាមួយនិងការអំពាវនាវ ឲ្យមានការផ្តួលរំលំរដ្ឋាភិបាលស្រប
    ច្បាប់តាមរយះបដិវត្តន៍ផ្កាឈូកនេះទៀតផង ។
    ចុះអាក្បត់ជាតិកឹមសុខាវិញ វានិយាយយ៉ាងច្បាស់ ពីការដែលវាទទួលហ្វឹកហ្វឺនពីមធ្យោបាយ
    ធ្វើបដិវត្តន៍ពណ៍ ពីគ្រូកាណាដា អាមេរិក ដូចគ្នាការធ្វើបដិវត្តន៍ពណ៍នីសែបី យូហ្គោស្លាវី
    ដែលមាន IRI NDI CANVAS ក្រោមការដឹកនាំ របស់ចនម៉ាខេន សមាជិកព្រឹទ្ធសភាអាមេរិក។
    ល្មមដល់ពេលអូស (ក) អារ៉ុងឈុន អាហីងសុខសាន្ត មួរសុខហួរ យកវាទៅបង្រៀននៅគុកព្រៃស
    ឲ្យវាយល់ច្បាស់ថា អ្វីជាបដិវត្តន៍ពណ៍ហើយ ។

Leave a Reply

Submit Comment