របបលោក ហ៊ុន សែន អាចចំណាយប្រាក់ជិត ២,៤ លានដុល្លារ ថ្លៃជួលយន្តហោះទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

ដោយ មួង ណារ៉េត
2018-10-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន និង យន្ត​ហោះ​បូអ៊ីង 787 របស់​ក្រុមហ៊ុនចិន Deer Jet ដែលលោក និង គណៈប្រតិភូរបបលោក ជួលជិះទៅចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពីចុងខែ កញ្ញា ឆ្នាំ ២០១៨។ AP/Facebook
លោក ហ៊ុន សែន និង យន្ត​ហោះ​បូអ៊ីង 787 របស់​ក្រុមហ៊ុនចិន Deer Jet ដែលលោក និង គណៈប្រតិភូរបបលោក ជួលជិះទៅចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពីចុងខែ កញ្ញា ឆ្នាំ ២០១៨។ AP/Facebook


មន្រ្តីបក្សកាន់អំណាច បញ្ជាក់ថ្លៃជួលយន្តហោះ ដែលដឹកលោក ហ៊ុន សែន និង មន្រ្តីរបបនេះ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ដែលត្រូវចំណាយលុយជាតិ ៧ម៉ឺន ដុល្លារក្នុងមួយម៉ោង។ មន្រ្តីដដែលរូបនេះ អះអាងថា របបនេះមិនខ្លាចចាយលុយទេ ព្រោះដើម្បីសុវត្ថិភាពថ្នាក់ដឹកនាំ។ ប៉ុន្តែ មន្រ្តីអង្គការសង្គមស៊ីវិល ថាលោក ហ៊ុន សែន ក្បត់ពាក្យសន្យា ដែលថាចង់កាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើរនេះ។

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង ជា​សមាជិក​គណៈកម្មាធិការមជ្ឈិមបក្ស​ គណបក្ស​ប្រជាជន​កម្ពុជា លោក ជុំ​ កុសល ឆ្លើយតប​ទាំងក្រេវក្រោធ ទៅនឹងលោក វិសាល ​ដែលទូរស័ព្ទចូលក្នុង “កម្មវិធី​សំឡេង​ការពិត ដើម្បី​ប្រជាជន” ដែលផ្សាយ​បន្ត​តាមវិទ្យុបាយ័ន កាលពីថ្ងៃទី ០៣ ខែ តុលា ដោយបញ្ជាក់ថា របបនេះ​ពិត​ជា​បាន​ចាយលុយ៧ម៉ឺនដុល្លារ​ក្នុង​មួយម៉ោង លើ​ថ្លៃ​ជួល​យន្តហោះនោះ <<លោកថា​ឃើញ​ហ្វេសប៊ុកគេចុះ​ថាសម្តេច ហ៊ុន សែន ជួល​យន្ត​ហោះ​មួយម៉ោង ៧សែនដុល្លារ ខុស​ហើយ! លោក​បាន​ព័ត៌មានហ្នឹង​មក​ពីណា? ៧ម៉ឺន​ដុល្លារ​ទេ មិន​មែន​៧សែនទេ”។

របប​លោក ហ៊ុន សែន បាន​ជួល​យន្តហោះ​ទំនើប​ប្រភេទ បូអ៊ីង (Boeing) ៧៨៧ ពី​ក្រុមហ៊ុន​ឯកជន​ចិន​ឈ្មោះ Deer Jet ដើម្បី​ដឹក​លោក និង​គណៈប្រតិភូ​របប​លោក​ប្រមាណ ៤០ នាក់​ផ្សេងទៀត រួមមាន​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​ផង ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅទីក្រុង​ញូយក សហរដ្ឋអាមេរិក កាលពី​ចុងខែ​កញ្ញា កន្លង​ទៅ​នេះ​។

តម្លៃ​ក្រៅផ្លូវការ សម្រាប់​ជួល​យន្តហោះ​ប្រភេទ​នេះ គឺ​ចាប់ពី​ចន្លោះ​ពី ២០,០០០ ដុល្លារ ដល់ ៧៣,០០០ ឬ ៧៤,០០០ ដុល្លារ ក្នុង​មួយ​ម៉ោង។ បើ​តាមការអះអាង​របស់​លោក ជុំ កុសល ដែលថា ត្រូវ​បង់​​ ​៧ម៉ឺន ដុល្លារ​ក្នុង​មួយម៉ោង សម្រាប់​ការហោះហើរ​ត្រង់ ពី​កម្ពុជា​ទៅ​អាមេរិក ដែល​សរុប ៣៤​ម៉ោង​នោះ គឺ​កម្ពុជា​ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ២,៤ លានដុល្លារ (២,៣៨០,០០០ ដុល្លារ) សម្រាប់​ថ្លៃ​ជួល​យន្តហោះ​មួយលើកនេះ ដោយមិនគិតទាំងថ្លៃ​ពន្ធព្រលានយន្តហោះ និង ថ្លៃចត​យន្តហោះនៅ​អាមេរិក ពេល លោក ហ៊ុន សែន កំពុង​ស្នាក់នៅទីនោះផងទេ។

ទោះជាយ៉ាងនេះក្តី លោក ជុំ កុសល ថ្លែងការពារ​ការចំណាយដ៏សន្ធឹកសន្ធាប់​បែបនេះ​ ដោយ​​អះអាង ថាទោះ​ត្រូ​វចំណាយ​ប៉ុនណា ក៏មិនត្រូវ​រាថយដែរ ព្រោះវាជាការចាំបាច់ <<អ៊‍ីចឹងការ​ចំណាយ​ថវិកា​ជាតិ​ត្រឹមប៉ុណ្ណឹង​ ដើម្បី​មេដឹកនាំ​ប្រទេស​មួយ​ទៅ​ចូលរួម​ប្រជុំ​ពិភពលោក ដើម្បី​ការពារ​សុវត្ថិភាព​ សឹងតែ​គណៈរដ្ឋ​មន្រ្តី​មួយ​ទាំង​មូល​ លើ​យន្ត​ហោះ​ រឿង​អី​រាជរដ្ឋាភិបាល​ មិន​ខ្លាច​ក្នុង​ការ​ចំណាយ​ថវិកាជាតិ>>

ចំណែក​លោក ហ៊ុន សែន វិញ បាន​ថ្លែង​សារ​ឌឺដង​ឡង​សម្ដី ឲ្យ​អ្នកដែលហ៊ាន​រិះគន់ រឿង​ថ្លៃ​ចំណាយ​លើ​ការ​ជួល​យន្ត​ហោះនេះ ដោយ​លោក​ធ្វើជាសួរ​សំណួរបែបចម្អក ថាបើមិន​ឲ្យ​លោក​ជួលហោះ តើ​ឲ្យ​លោក ទៅ​ចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិនោះ ដោយ​របៀបណាទៅវិញ? <<អានេះ​គិត​ឲ្យ​ឯង​ដើរ​ឬស្អី? ឲ្យ​ឯង​ហែល​ទឹក​ឬស្អី?>>

មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន ​ថែមទាំង​វាយប្រហា​រ​ អ្នករិះគន់​រឿង​ថ្លៃយន្ត​ហោះនោះ ថាសុទ្ធតែជាមនុស្ស​បក្ស​ប្រឆាំង ដែលលោកចោទ​ថា ជាមនុស្ស​ឧត្បាត និង សមតែ​លោកធ្វើ​ទុក្ខ​បុក​ម្នេញ​មែន <<បើវាចង្រៃយ៉ាង​ហ្នឹង​! វា​អ៊ីចឹង​ហើយ បានជា​ខ្ញុំ​និយាយ​ថា បើ​ពួក​អា​ចង្រៃ​នេះ​នៅ សង្គ្រាម​វា​នឹង​ផ្ទុះ ព្រោះ​វា​អាក្រក់​ពេក​! អាក្រក់​ហួសហេតុ​! អាក្រក់​ជូរ​ជាតិ។ បើ​វា​ចង្រៃ​ម្លឹងៗ វា​សមតែ​នឹង​ជាប់គុក​ហ្នឹង អា​ពួក​ហ្នឹង!>>

មន្រ្តីគណបក្ស​ប្រឆាំង ច្រានចោលការ​ចោទប្រកាន់របស់លោក​ ហ៊ុន សែន ដែល​ចោទ​គណបក្ស​ប្រឆាំង ថាបំផ្លើស​ព័ត៌មាន រឿង​ថ្លៃជួលយន្តហោះនេះ។ ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ចាត់​ទុក​សារ​វាយប្រហារ​របស់​លោក ហ៊ុន សែន មក​លើ​គណបក្ស​សង្គ្រោះជាតិ រឿង​ថ្លៃ​ជួល​យន្តហោះ​ទំនើប​នោះ ថា​ ជាការលាបពណ៌អាក្រក់ មាន​ចរិត​កេង​ចំណេញ​នយោបាយ ក្នុង​ចេតនា​បន្ទាបបន្ថោក​តម្លៃ​គណបក្ស​ប្រឆាំង និង​ដើម្បី​ឲ្យ​មានការ​ភាន់ច្រឡំ ថា​គណបក្សប្រឆាំង ចេះតែ​ចោទ​របប​លោក ហ៊ុន សែន។

ប្រទេសកម្ពុជា នៅតែជាប្រទេសក្រីក្រមួយ​ ដែលប្រជាពលរដ្ឋ​ភាគ​ច្រើន រកប្រាក់បានជាមធ្យម​​ក្រោម ១,៩០ ដុល្លារ​ ក្នុង​មួយថ្ងៃ បើផ្អែកលើ​សន្ទស្សន៍សាកល​ពីភាព​ក្រីក្រ ពហុសមាសភាគ ឆ្នាំ ២០១៨ (Multidimensional Poverty Index ឬ MPI)។ ស្ថានភាព​ក្រីក្រទាំងនេះ គឺមកពីការខ្វះ​​ទឹកស្អាត ខ្វះ​អនាម័យ គ្មាន​អាហារូបត្ថម្ភគ្រប់គ្រាន់ មានបញ្ហា​សុខាភាព ឬ ខ្វះ​ការអប់រំកម្រិតបឋមជាដើម។ ជាពិសេស គឺពួកគាត់ ខ្វះ​ប្រាក់ចំណូល។

ក្នុងស្ថានភាព ដែលប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពក្រីក្របែបនេះ របប​លោក ហ៊ុន សែន រង​ការរិះគន់​ជាទូទៅ ថាចំណាយ​ថវិកាជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដោយ​ឥតប្រយោជន៍ ដើម្បី​គ្រាន់តែ​បញ្ជូន​មន្ត្រី​របស់​លោក​រាប់​សិប​នាក់ ហែហម​អម​ដំណើរ​លោក ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ប្រទេស​ខ្លះ​បញ្ជូន​មនុស្ស​មិន​ដល់ ១០ នាក់​ផង និង​ចំណាយ​ប្រាក់​តិច​ជាង​កម្ពុជា​ឆ្ងាយ​ណាស់។ បន្ថែម​លើ​មន្ត្រី​គ្រាក់ៗ​ប្រមាណ ៤០​នាក់ ​ដែល​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ឯកជន​ជាមួយ​លោក នៅ​មាន​មន្ត្រី​របប​លោក​ជាច្រើន​នាក់​ផ្សេងទៀត ដែល​ត្រូវ​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ផ្សេង ទៅ​ចាំ​មុន ដើម្បី​រៀបចំ​ទទួល​ដំណើរ​របស់​លោក និង គណៈប្រតិភូ និង​ដើម្បី​ទៅ​ចូលរួម​បាតុកម្ម​គាំទ្រ​វត្តមាន​លោក នៅ​ទីក្រុង​ញូវយក។

របបនេះ ក៏រងការរិះគន់ ក្នុងការ​ចំណាយ​ពេលវេលា និង ថវិការដ្ឋខ្ជះខ្ជាយ ព្រោះ​លោក ហ៊ុន សែន ពេលទៅណាម្តងៗ មានមន្រ្តីហែហមយ៉ាងច្រើនសន្ធឹក ដែលត្រូវ​ចំណាយពេលអង្គុយកំដ​រ ការ​ថ្លែង​សុន្ទរកថា​លោក ហ៊ុន សែន ម្តងៗ​រាប់​ម៉ោង។ ដោយសារ​ការ​រិះគន់នេះ លោក ហ៊ុន សែន ធ្លាប់​បាន​ សន្យា កាលពីខែ មីនា ឆ្នាំ ២០១៣ ក្នុង​មហាសន្និបាតវិសាមញ្ញ​ នៅកោះពេជ្រ ថា​“មន្រ្តី​ជាន់​ខ្ពស់របស់បក្ស​លោក មិន​ចាំបាច់​អម​ដំណើរ​លោកច្រើនពេកទេ ព្រោះ​វា​គ្មាន​ប្រយោជន៍​សម្រាប់​ប្រជាជន ប៉ុន្តែ​ ផ្ទុយ​ទៅ​វិញ​វា​ចំណាយ​ពេល ​និង​ថវិកា​ច្រើន”។

ប៉ុន្តែ ចាប់តាំងពីពេលនោះមក រៀងរាល់ការ​រៀបចំ​វេទិកាសាធារណៈ ជាពិសេសពេលចុះជួប​កម្មករ​រោងចក្រ លោក ហ៊ុន សែន នៅតែ​បន្ត​យកមន្រ្តីហែហម​លោក យ៉ាង​ច្រើនសន្ធឹកដដែល។ ចំណែកឯការ ធ្វើដំណើរទៅក្រៅប្រទេសទៀតសោត ជាពិសេស​ដំណើរទៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ ដែល​មាន​តែរូប​លោកម្នាក់ឯង ប៉ុណ្ណោះ​ជាអ្នកថ្លែងសុន្ទរថាក៏ដោយ​ ក៏លោក​នាំមន្រ្តីហែហម ទៅជាមួយ​​ស្ទើរ​អស់​ពី​គណៈរដ្ឋមន្រ្តី។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថាលោក ហ៊ុន សែន គួរ​កាត់​បន្ថយ​ចំនួន​មន្រ្តី និង ការ​ចំណាយយ៉ាង​សន្ធឹក​របស់​រដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​បែបនេះ ដើម្បីសន្សំ​ថវិកាជាតិផង និង ដើម្បី​ឲ្យ​ស្របតាម​អ្វីដែលលោក ហ៊ុន សែន ធ្លាប់​សន្យា​កាលពី​ឆ្នាំ ២០១៣ នោះផង <<ខ្ញុំ​ថា​ក្នុងករណី​ ដែល​មានការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ថ្លៃ ការ​កំណត់​ចំនួនមន្រ្តី​ហែហម ទៅ​​ចូលរួម​ហ្នឹង​ គួរតែការ​គិត​គូដែរ។ កន្លង​សម្តេច​ ហ៊ុន សែន ក៏គាត់​ធ្លាប់​លើក​ឡើង​ដែរ ការ​ហែហមច្រើនហ្នឹង ការ​ធ្វើ​បេសកកម្ម​ទៅក្រៅប្រទេសនោះ ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ថវិការជាតិ​ដែរ>>

ទោះបីជាលោក ហ៊ុន សែន មិនចាំបាច់ដើរ ឬ ហែលទឹក ទើប​អាច​ទៅចូលរួមមហាសន្និបាត​នៅអង្គការ​សហប្រជាជាតិ​បាន​ក៏ដោយ ក៏កន្លងមកមន្រ្តីជាន់ខ្ពស់​របបនេះ អាចធ្វើដំណើរតាមជើងយន្តហោះ​ដឹកអ្នកដំណើរ​ធម្មតា ដែលអាចចំណាយថវិកា អស់តិចជាង​នេះ​ឆ្ងាយណាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "របបលោក ហ៊ុន សែន អាចចំណាយប្រាក់ជិត ២,៤ លានដុល្លារ ថ្លៃជួលយន្តហោះទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ"

  1. canard laqué says:

    the psychopath character hun sen is a typical case
    He lived in poverty, similar to pibul breeds and deprived of food
    Arrived at the summit not by his know-how but by the violent murder rape robbery robbery he avenged on his destiny He ignores the value of money As they say WALNUT IN CURRENT WATER PROVERB KHMER
    It lacks education and general culture and especially moral value according to the five principles of Buddhism
    What interests this psychopath and their loved one is not the substance but the form
    it is enough to listen when he made the speeches is incomparable vulgarity

  2. Anonymous says:

    Wow’ really?? it must be mafia style ‘ robbing from their own countrymen and spending without conscience ‘

  3. so socheath says:

    បញ្ហា EBA គល់ បញ្ញា ចង់ឲ្យរដ្ឋាភិបាលកម្ពុជា
    បន្ទន់ជំហរចំពោះសភាពអឺរ៉ុប ?
    អាខួរក្បាលថោកជាងឆ្កែ គល់ បញ្ញា ពិតជាអាថោកជាងឆ្កែមែន !
    អញប្រាប់អ្ហែងចុះ ! ខ្មែរមិនមែនជាឆ្កែរង់ចាំបក់កន្ទុយ សុំការអាណិតដើម្បីបានបាយមួយដុំ ដូចអាពូជឆ្កែអ្ហែងគឹតហ្នឹងទេ !
    ស្អីទៅបន្ទន់ឥរិយាបទ កម្ពុជាមានកំហុសស្អី ដែលត្រូវទទួលរងកំហុស ដើម្បីបន្ទន់ឥរិយាបទនោះ ?
    អាពូជឆ្កែ !
    ទស្សនះអ្ហែងនេះ ! ជាទស្សនះជនថោកទាប ដែលអាចរាប់បានថាជាជនក្បត់ជាតិ
    ព្រោះតែមានគំនឹតលក់អធិបតេយ្យជាតិឯង ។
    បិទមាត់ឆ្កែអ្ហែងទៅអាពូជឆ្កែ !
    កម្ពុជាជារដ្ឋអធិបតេយ្យ អត់ត្រូវការឱនក្បាលជាមួយបរទេសណា
    ដើម្បីជាថ្នូរដោះដូរជំនួយនោះទេ ។

  4. Anonymous says:

    WELL …People HUN SEN spending SO SOCHEATH’s money it is not Cambodian money .

Leave a Reply

Submit Comment