អតីតអ្នកទោសនយោបាយបានទទួលប័ណ្ណសរសើរបន្ថែមពីសមាជិកព្រឹទ្ធសភា និងចៅហ្វាយក្រុងឡូវែល រដ្ឋមាស្សាជូសេធ

អតីតអ្នកទោសនយោបាយបានទទួលប័ណ្ណសរសើរបន្ថែមពីសមាជិកព្រឹទ្ធសភា និងចៅហ្វាយក្រុងឡូវែល រដ្ឋមាស្សាជូសេធ


By
ឌឹ ខេមបូឌា ដេលី

ប្រធានព្រឹទ្ធសភានៃរដ្ឋមាស្សាជូសេធ (Massachusetts) លោកស្រី ការែន ស្ពីកកា(Karen Spilka)និងលោកវីល្លៀម សាមារ៉ាស(William Samaras)ចៅហ្វាយក្រុងឡូវែល កាលពីថ្ងៃទី៧ខែតុលា បានផ្តល់បណ្ណសរសើរដល់លោកអ៊ុំ សំអាន និងលោកមាជ សុវណ្ណារ៉ា អតីតអ្នកទោសនយោបាយនៃរបបលោកហ៊ុន សែន។

លោកមាជ សុវណ្ណារ៉ាបានប្រាប់កាសែត The Cambodia Daily ថា ប័ណ្ណសរសើរនេះគឺដើម្បីលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកនិងលោកអ៊ុំ សំអានក្នុងការលើកស្ទួយសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ការផ្តល់បណ្ណសរសើរនេះធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលរបស់តំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិទាំងពីររូបនេះជាមួយពលរដ្ឋខ្មែរប្រមាណជិត២រយនាក់ ស្តីពីស្ថានការណ៏នយោបាយនៅកម្ពុជា ក្នុងទីក្រុងឡូវែលនៃរដ្ឋមាស្សាជូសេធ។

កន្លងមកលោកអ៊ុំ សំអានលោកមាជ សុវណ្ណារ៉ា និងលោកញ៉យ ចំរើនជនរងគ្រោះនៃអំពើហិង្សារបស់ក្រុមអង្គរ័ក្សលោកហ៊ុន សែនបានទទួលប័ណ្ណសរសើរប្រភេទនេះដែរពីប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកអេដ រ៉យ (Ed Royce)និងលោកអាលែន ឡូវែនថល(Alan Lowenthal) តំណាងរាស្រ្តអាមេរិកាំងប្រចាំរដ្ឋកាលីហ្វ័រញ៉ានិងជាជើងឯកបង្កើត សេចក្តីព្រាងច្បាប់លេខ H.R. 5754ដាក់ទណ្ឌកម្មរបបលោកហ៊ុន សែន៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles