រថភ្លើងដឹកអ្នកដំណើររត់ធ្លាក់ផ្លូវនៅខេត្តកំពង់ឆ្នាំងយប់មិញ

| |
https://vodhotnews.com

រថភ្លើងរត់ធ្លាក់ផ្លូវនៅក្នុងខេត្តកំពង់ឆ្នាំង (រូបពីវិទ្យុរិទ្ធិសែន)


រថភ្លើងមួយខ្សែរត់ក្នុងទិសដៅឆ្ពោះទៅកាន់ភ្នំពេញ បានរត់ធ្លាក់ផ្លូវនៅចំណុចឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។​

តាមអ្នកធ្វើដំណើរម្នាក់តាមរថភ្លើងគោលដៅពីបាត់ដំបងទៅភ្នំពេញ លោក ឃី ពិសី បានឲ្យដឹងថា នៅម៉ោងប្រមាណ៧ និង២០នាទី រថភ្លើងដែលពួកគេកំពុងជិះនោះបានធ្លាក់ផ្លូវ នៅក្នុង តំបន់ដាច់ស្រយាលមួយ។ ក្រោយពេលរថភ្លើងរត់ធ្លាក់ផ្លូវហើយ លោកក៏បានយកម៉ូតូ ដែលដាក់ផ្ញើលើរថភ្លើងនោះជិះបន្តដំណើរទៅភ្នំពេញ។​ លោក ពិសី ឲ្យដឹងទៀតថា អ្នកធ្វើការលើរថភ្លើងម្នាក់របួសស្រាល។​

ទោះយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បង្ហាញរបាយការណ៍ចំនួនអ្នកគ្រោះថ្នាក់ និងចំនួននៃការខូចខាតទ្រព្យ សម្បត្តិ និងមូលហេតុនៃការបណ្តាលឲ្យរថភ្លើងរត់ធ្លាក់ផ្លូវនេះនៅឡើយទេ។​

អ្នកធ្វើដំណើរនៅលើរថភ្លើងនៅកន្លែងកើតហេតុ(រូបពីវិទ្យុរិទ្ធិសែន)
អ្នកដំណើរចេញពីរថភ្លើងក្រោយពេលរត់ធ្លាក់ផ្លូវ(រូបពីវិទ្យុរិទ្ធិសែន)


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

Leave a Reply

Submit Comment