ក្រុមសហជីពស្នើឲ្យរបបលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច

ក្រុមសហជីពស្នើឲ្យរបបលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច


By
ឌឹ ខេមបូឌា ដេលី

ក្រុមសហជីពស្នើឲ្យរបបលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច ក្រុមសហជីពនៅកម្ពុជាជំរុញឲ្យរបបលោក ហ៊ុន សែន ងាកមករកតុចរចាជាមួយគណៈកម្មការសហភាពអឺរ៉ុបឡើងវិញ មុនពេលមានការដក«ប្រព័ន្ធអនុគ្រោះពន្ធលើ់អ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBA ចេញពីកម្ពុជា។

ពួកគេសម្តែងក្តីបារម្ភថា កម្ពុជានឹងបាត់បង់ទីផ្សារដ៏ធំមួយសម្រាប់ឧស្សាហកម្មកាត់ដេរ ទីផ្សារផលិតផលកសិឧស្សាហកម្ម និងបញ្ហាប្រាក់ឈ្នួលអប្បបរមាដល់កម្មករប្រសិនបើរបបលោក ហ៊ុន សែន មិនព្រមដោះស្រាយវិបត្តិនយោបាយដែលគាំងក្នុងពេលបច្ចុប្បន្ននេះ។

ក្រុមសហជីពព្រមានថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនឹងបង្កផលអវិជ្ជមានដល់បញ្ហាហិរញ្ញវត្ថុរបស់ពលរដ្ឋ និងសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។

ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម អ្នកស្រី សេស៊ីលៀ ម៉ាល់ស្ត្រុម (Cecilia Malmstrom)កាលពីថ្ងៃទី៥ ខែតុលា បានព្រមានជាលើកចុងក្រោយថា កម្ពុជា នឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប«ប្រព័ន្ធអនុគ្រោះពន្ធលើ់អ្វីៗទាំងអស់លើកលែងតែអាវុធ ឬEBA ។

ប៉ុន្តែលោក ហ៊ុន សែន ធ្លាប់អះអាងថា របបរបស់លោកមិនអាចយកអធិបតេយ្យភាពរបស់ជាតិ និងសន្តិភាពរបស់ជាតិទៅប្តូរជាមួយលុយ ជំនួយបរទេសនោះឡើយ៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "ក្រុមសហជីពស្នើឲ្យរបបលោក ហ៊ុន សែន ដោះស្រាយវិបត្តិនយោបាយដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច"

  1. NA says:

    What was was prime minister Be talking about?..

Leave a Reply

Submit Comment