ប្រមុខរដ្ឋស្ដីទីតែងតាំងទីប្រឹក្សានិងជំនួយការ​ទីស្ដីការគណៈរដ្ឋមន្ដ្រីជាង៨០នាក់

| |
https://vodhotnews.com

ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ កាលពីពេលកន្លងទៅ (រូបភាព៖ បណ្ដាញសង្គម)


ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ បានចេញព្រះ​រាជ​ក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សានិង​ជំនួយការអម​​ទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន​ ៨៤ នាក់ តាមសំណើរបស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

ក្នុងព្រះរាជ​ក្រឹត្យចុះថ្ងៃ ៥ ខែតុលា ឆ្នាំ​២០១៨​ លោក សាយ ឈុំ បានបង្គាប់ឲ្យតែងតាំងនិងផ្ដល់ឋានៈដល់ទីប្រឹក្សានិងជំនួយការអមទីស្ដីការគណៈរដ្ឋមន្ដ្រីចំនួន៨៤ នាក់ ដែលមានឋានៈស្មើនឹងរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ប្រមុខរដ្ឋស្ដីទីលោក​ សាយ ឈុំ បានចេញព្រះរាជ​ក្រឹត្យដោយបង្គាប់ឲ្យតែងតាំងទីប្រឹក្សារដ្ឋាភិបាលចំនួន ២០៧នាក់ ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។ កាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បានតែងតាំង​មន្ត្រី​ដល់​ទៅ​ជិត ៣០០​នាក់ ជា​ទីប្រឹក្សា​ផ្ទាល់ ជា​ជំនួយ​ការ ជា​លេខា និង​សមាជិក​ក្នុងក្រុម​ពិធីការ​ក្នុង​​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋ​មន្ត្រីផងដែរ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "ប្រមុខរដ្ឋស្ដីទីតែងតាំងទីប្រឹក្សានិងជំនួយការ​ទីស្ដីការគណៈរដ្ឋមន្ដ្រីជាង៨០នាក់"

  1. Anonymous says:

    This king dom of Jam-ka jake leaded by groups of rain forest are so funny ‘ and strange ‘ no other countries in the world do like this haha’ what a funny mafia group’

Leave a Reply

Submit Comment