ពលរដ្ឋខ្មែរក្នុងទី្វបអឺរ៉ុបត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន ដែលនឹងប្រជុំអាស៊ាន-អឺរ៉ុប

ពលរដ្ឋខ្មែរក្នុងទី្វបអឺរ៉ុបត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន ដែលនឹងប្រជុំអាស៊ាន-អឺរ៉ុប


By
ឌឹ ខេមបូឌា ដេលី

ពលរដ្ឋខ្មែរក្នុងទី្វបអឺរ៉ុបត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន-អឺរ៉ុប ពលរដ្ឋខ្មែរជាច្រើននាក់ក្នុងទ្វីបអឺរ៉ុបកំពុងតៀមខ្លួនចេញធ្វើបាតុកម្មក្នុងទីក្រុងប្រ៊ុសស្សែល (Brussel) ប្រទេសប៊ែលហ្ស៊ិក (Belgium) នៅថ្ងៃទី១៩ ខែតុលា ខាងមុខដើម្បីប្រឆាំងនឹងវត្តមានរបស់លោកហ៊ុនសែន ដែលនឹងមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ខែតុលាខាងមុខ។

ក្រុមអ្នករៀបចំធ្វើបាតុកម្មបានប្រាប់កាសែត The Cambodia Daily ថា បាតុកម្មនេះទី១ គឺដើម្បីប្រឆាំងដាច់ខាតចំពោះវត្តមានរបស់លោក ហ៊ុន សែន ដែលនឹងមកជាន់ដីប្រទេសក្នុងតំបន់អឺរ៉ុប។

ទី២ ស្នើឲ្យសហគមន៍អឺរ៉ុបកុំទទួលស្គាល់រដ្ឋាភិបាលខុសច្បាប់របស់លោកហ៊ុន សែន។

ទី៣ ស្នើឲ្យសហគមន៍អឺរ៉ុបដក«ប្រព័ន្ធអនុគ្រោះពន្ធលើអ្វីៗទាំងអស់លើកលែងតែអាវុធ ឬ EBA ចេញពីកម្ពុជា។

ទី៤ ទាមទារឲ្យប្រទេសម្ចាស់ហត្ថលេខីទាំងអស់គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានអាយុ២៧ឆ្នាំ និងទាមទារឲ្យប្រធាន និងអនុប្រធាននៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកោះប្រជុំប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះអំពីវិបត្តិស្ថានការណ៍នយោបាយ និងវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Related Articles

One Response to "ពលរដ្ឋខ្មែរក្នុងទី្វបអឺរ៉ុបត្រៀមខ្លួនធ្វើបាតុកម្មប្រឆាំងវត្តមានលោកហ៊ុន សែន ដែលនឹងប្រជុំអាស៊ាន-អឺរ៉ុប"

  1. Anonymous says:

    HUN SEN the great leader of the world going any where people welcome him every time . too bad if there was no Cambodian HUN SEN will be so happy and tell those country people love him so much. we Cambodian knew HUN SEN rather die if he have no powers . sooner or later this guy well going hell but be for he have to make is name famous of killing people . this evil guy will bring Cambodian and it’s nation to hell also if we are not fighting white him. we Cambodian must fighting to get our country back from this evil hand. GOD bless Cambodia