ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសលោក ស៊ឹម កា ធ្វើជា​អនុប្រធានថ្មី

| |
https://vodhotnews.com

លោក ស៊ឹម កា ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យធ្វើជា​អនុប្រធានទី១ព្រឹទ្ធសភាថ្មី នីតិកាលទី៤ នាសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ (រូបភាព៖ ហ្វេសប៊ុក Senate Spokesperson អ្នកនាំពាក្យព្រឹទ្ធសភា)


សមាជិកសមាជិការព្រឹទ្ធសភានៅព្រឹកនេះ បាន​បោះឆ្នោត​ជ្រើសរើសលោក ស៊ឹម កា ជាអនុប្រធានទី១របស់​ខ្លួន ជំនួសអនុប្រធានចាស់ដែល​ទទួលមរណភាពកាលពីចុងខែកញ្ញា​។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា ស្តីពីលទ្ធផលនៃសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែតុលានេះ សមាជិកព្រឹទ្ធសភា៥៨រូប បានបោះឆ្នោតជ្រើសរើសលោក ស៊ឹម កា ឲ្យធ្វើជា​អនុប្រធានទី១ព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួសលោក នៃ ប៉េណា ដែលទទួលមរណភាព​កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨ ដោយរោគាពាធក្នុងជន្មាយុ៧៤ឆ្នាំ។​

​អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក​ម៉ម ប៊ុននាង បាន​ឲ្យដឹង​បន្ថែម​ថា​លោក ស៊ឹម កា ធ្លាប់​ធ្វើ​ជា​អភិបាលរដ្ឋធានីភ្នំពេញ​ក្នុងសម័យរដ្ឋកម្ពុជា ហើយ​​លោក​បាន​ធ្វើ​ជាសមាជិក​ព្រឹទ្ធសភាបីអាណត្តិ​មកហើយ។ តាម​បញ្ជី​ឈ្មោះ​សមាជិកព្រឹទ្ធសភាដែល​បង្ហោះលើ​គេហទំព័រ​ព្រឺទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សព្វថ្ងៃនេះ ​លោក ស៊ឹម កា មានអាយុ​៧០​ឆ្នាំ៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសលោក ស៊ឹម កា ធ្វើជា​អនុប្រធានថ្មី"

  1. Anonymous says:

    The pigs are the same leech ‘ they are the bunch of mafia groups and never have conscience ‘

Leave a Reply

Submit Comment