មន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញឲ្យសាធារណជនកុំបារម្ភអំពីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA

មន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញឲ្យសាធារណជនកុំបារម្ភអំពីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA


By

ឌឹ ខេមបូឌា ដេលី

មន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញអំពាវនាវឲ្យសាធារណជនកុំបារម្ភអំពីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBAពីកម្ពុជា សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបបក្រុងភ្នំពេញដែលចេញផ្សាយ ជាសាធារណៈអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំខ្វល់ឱ្យសោះអំពីការវាយតម្លៃមិនសមហេតុផល ស្តីពី«ប្រព័ន្ធអនុគ្រោះពន្ធលើអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធ ឬEBA។

សេចក្ដីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរបបក្រុងភ្នំពេញ បញ្ជាក់ថា មេដឹកនាំដែលកាន់អំណាចជាង៣០ឆ្នាំគឺលោកហ៊ុន សែន កំពុងធ្វើការបម្រើផលប្រយោជន៍ប្រជាជនខ្មែរប្រកបដោយជោគជ័យ ទាំងកិច្ចគ្រប់គ្រងរដ្ឋ ទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការ ក្នុងភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប។

សេចក្តីថ្លែងការណ៍របស់លោកផៃ ស៊ីផានអះអាងថា ការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប មិនបានធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភហួសហេតុ ឬមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិនោះឡើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុបគឺដោយសាររបបលោកហ៊ុន សែនបានក្បត់កិច្ចសន្យារបស់ខ្លួនជាមួយសហគមន៍អឺរ៉ុប អំពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបោះឆ្នោតក្លែងក្លាយ ការរំលាយគណបក្សសង្គ្រោះជាតិ ការឃុំខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ និងការហាមមិនឲ្យមន្រ្តីរបស់បក្សនេះធ្វើនយោបាយរយៈពេលប្រាំឆ្នាំថែមទៀត៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "មន្រ្តីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញឲ្យសាធារណជនកុំបារម្ភអំពីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA"

  1. Anonymous says:

    Why are you worry mr Pi c pest?? your mafia boss said no problem ‘

Leave a Reply

Submit Comment