លោក ហ៊ុន សែន​ ប្រាប់អាស៊ានថា កម្មវិធីនយោបាយកម្ពុជាត្រូវតាមបំណងម្ចាស់ឆ្នោត

| |
https://vodhotnews.com

លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន (រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់មេដឹកនាំអាស៊ានថា រដ្ឋាភិបាលកម្ពុជា នៅ អាណត្តិទី៦នេះដាក់ចេញកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឆ្លើយតបទៅនិងគោលបំណងរបស់ប្រជាជនជាម្ចាស់ឆ្នោត។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មវិធីនយោបាយនេះជាគ្រឹះក្នុងការដឹកនាំកម្ពុជាឲ្យរីក ចម្រើនក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០១៣០។ នេះបើតាមសេចក្តី ប្រកាសរបស់ក្រសួងការបរទេសកម្ពុជាស្តីពីលទ្ធផលនៃការប្រជុំថ្នាក់ដឹកនាំអាស៊ាននៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី១១ខែតុលា។​

លោក ហ៊ុន សែន៖« រាជរដ្ឋាភិបាលកម្ពុជាផ្តោតអាទិភាពខ្ពស់របស់ខ្លួនទៅលើ១ ការកែ ទម្រង់ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ន ២ ការជំរុញការអភិវឌ្ឍឆ្ពោះទៅរកគោលដៅ អភិវឌ្ឍន៍ដោយចីរភាព និង ៣ ការកែលំអថែមទៀតបរិយាកាសធុរកិច្ច។»

ទោះយ៉ាងណាបច្ចុប្បន្ននេះកម្ពុជា កំពុងតែប្រឈមមុខទណ្ឌកម្មផ្សេងៗពីសហភាពអឺរ៉ុប និង អាមេរិក ដោយប្រទេសទាំងនោះចាត់ទុកថា កម្ពុជាមានការរំលោភសិទ្ធិមនុស្សនិង សិទ្ធិការ ងារធ្ងន់ធ្ងរ។ ចំណែកថ្នាក់ដឹកនាំកម្ពុជាចាត់ទុកដំណើរការវិធានការនានារបស់អឺរ៉ុប និង អាមេរិកថា ជាសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃ និងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន​ ប្រាប់អាស៊ានថា កម្មវិធីនយោបាយកម្ពុជាត្រូវតាមបំណងម្ចាស់ឆ្នោត"

  1. Anonymous says:

    Veitcong mafia dictator is so good at lie ‘ he lie to khmer people and lie to international’ . when he did the coup 1997 killing a lot people he said he killed rebel ‘ even we have Parish accord ‘ and he dissolve opposition party before election then he said democrcy’ what kind of democracy??? what a Veitcong mafia brain’