លោក អាឡិច នឹងប្តឹងទៅសិង្ហបុរីសប្តាហ៍ក្រោយលើភាពមិនប្រក្រតីនាំមាសចូលកម្ពុជា៣៧០តោន

| |
https://vodhotnews.com

លោក អាឡិច រកឃើញក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលសិង្ហបូរីថាកម្ពុជាបានទិញពីប្រទេសនេះក្នុងតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លា ខណៈពេលដែលតួលេខនេះមិនត្រូវបានកត់ត្រាក្នុងរបាយការណ៍ស្ថិតិរដ្ឋាភិបាលកម្ពុជាទេ (រូបភាព៖ ហ្វេសប៊ុក Mother Nature Cambodia / Screenshot)


ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​ដែល​ត្រូវ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន កំពុងត្រៀមឯកសារដាក់ប្តឹងទៅ​អាជ្ញាធរ​សឹង្ហបុរីពាក់ព័ន្ធនឹងរឿងកម្ពុជាទិញមាស៣៧០តោន ដោយសង្ស័យ​ថា ​ពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ បន្ទាប់ពីដាក់ឱសានវាទឲ្យភាគីកម្ពុជាធ្វើការបកស្រាយកាលពីជិតពីរសប្តាហ៍កន្លងទៅ។

ថ្លែងប្រាប់ VOD តាមទូរសព្ទពីប្រទេសអេស្បាញនៅរសៀលនេះ ​ លោក អាឡិច បានឲ្យដឹងថា នៅថ្ងៃអង្គារសប្តាយក្រោយនេះ លោកនឹងផ្ញើពាក្យបណ្តឹងតាមអ៊ីម៉ែលទៅកាន់ស្ថាប័នរដ្ឋាភិបាលនិងរដ្ឋាសភាសឹង្ហបុរីឲ្យមានការបកស្រាយបញ្ជាក់អំពីរឿងកម្ពុជាទិញមានពីសិង្ហបុរី។

តាមរយៈវីដេអូដែលបង្ហោះលើ Facebook កាលពីថ្ងៃទី២ខែតុលា អង្គការ​ចលនា​មាតា​ធម្មជាតិ​បានអះអាងថា ខ្លួន​រក​ឃើញ​​កម្ពុជា​ទិញ​មាស​ពី​ប្រទេស​សឹង្ហបុរី​ ចំនួន ៣៧០តោនដែលមានតម្លៃទឹកប្រាក់ប្រមាណជា ១៥០០០លានដុល្លា​រក្នុងរយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​ ខណៈ​ដែល​ទិន្នន័យ​គយ​​កម្ពុជា​ពុំ​បាន​បង្ហាញ​ច្បាស់លាស់​ពី​ការ​ទិញ​នេះ​ទេ ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ដាក់​ការ​សង្ស័យ​ថា​កម្ពុជា​កំពុង​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ។


រក្សាសិទ្វិគ្រប់យ៉ាងដោយ CCIM/VOD

គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។

What Next?

Recent Articles

One Response to "លោក អាឡិច នឹងប្តឹងទៅសិង្ហបុរីសប្តាហ៍ក្រោយលើភាពមិនប្រក្រតីនាំមាសចូលកម្ពុជា៣៧០តោន"

  1. ស្នេហាខ្មែរ says:

    Email hola
    En nombre de todos los jemeres que son libres y democráticos.
    Estás DECORANDO EL COMANDANTE DE LA ORDEN MORAL KHMER
    hola
    on behalf of all the Khmer people who are free and democratic
    you are DECORATING THE COMMANDER OF THE MORAL ORDER KHMER