សមាគមរោងចក្រកាត់ដេរ៖ ការផ្សព្វផ្សាយអំពីការផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ប៉ះពាល់ដល់អ្នកវិនិយោគទូទៅ

សមាគមរោងចក្រកាត់ដេរ៖ ការផ្សព្វផ្សាយអំពីការផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ប៉ះពាល់ដល់អ្នកវិនិយោគទូទៅ


By
ឌឹ ខេមបូឌា ដេលី

សមាគមរោងចក្រកាត់ដេរ៖ ការផ្សព្វផ្សាយអំពីការផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ប៉ះពាល់ដល់អ្នកវិនិយោគទូទៅ មន្ត្រីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បារម្ភថា ការផ្សាយព័ត៌មានបែបស្មានៗ ករណីសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប អាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា គណៈកម្មាធិការសហភាពអឺរ៉ុប នៅមិនទាន់សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធនោះទេ។

លោកបន្តថាការសម្រេចនេះនៅមានពេលយូរទៀត អាចរហូតដល់ដើមឆ្នាំក្រោយ។

លោកអះអាងថា ការផ្សព្វផ្សាយទាំងឡាយអំពីគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនេះ ជាការប៉ាន់ស្មានសុទ្ធសាធ ហើយបញ្ហានេះ អាចនាំឲ្យថយចុះនូវទំនុកចិត្តអ្នកបញ្ជាទិញ និងអ្នកវិនិយោគទូទៅ។

គណៈកម្មាធិការសហភាពអឺរ៉ុបកាលពីដើមសប្តាហ៍កន្លងទៅ បានប្រាប់របបលោក ហ៊ុន សែន ថា សហភាពអឺរ៉ុបកំពុងចាត់វិធានការលុបចោល «ប្រព័ន្ធអនុគ្រោះពន្ធ លើទំនិញគ្រប់មុខលើកលែងគ្រឿងសព្វាវុធ ឬ EBA» ចេញពីកម្ពុជាក្នុងរយៈពេល៦ខែទៀត ប្រសិនបើរបបលោក ហ៊ុន សែន នៅតែរឹងទទឹងមិនព្រមស្តារស្ថានការណ៍នយោបាយរបស់ប្រទេសឲ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញឡើងវិញ៕


© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "សមាគមរោងចក្រកាត់ដេរ៖ ការផ្សព្វផ្សាយអំពីការផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធ EBA ប៉ះពាល់ដល់អ្នកវិនិយោគទូទៅ"

  1. Anonymous says:

    The people who made business in this country only feed the corrupted officials and made a huge profit for themself ‘

Leave a Reply

Submit Comment