បទ​សម្ភាសន៍​អ្នកស្រី មូរ សុខហួរ ជុំវិញ​ការ​បន្ទន់​ឥរិយាបថ​របស់​លោក ហ៊ុន សែន ចំពោះ​សហរដ្ឋ​អាមេរិក

ដោយ មួង ណារ៉េត
2018-10-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី មូរ សុខហួរ ក្នុង​វេទិកា​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០១៤។ RFA
អ្នកស្រី មូរ សុខហួរ ក្នុង​វេទិកា​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០១៤។ RFA


មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​ប្ដូរ​ឥរិយាបថ​ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រី​សហរដ្ឋ​អាមេរិក ចាប់​ផ្ដើម​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាត់​ខ្លួន និង​ស្លាប់​នៅ​ប្រទេស​កម្ពុជា​កាល​ពី​ក្នុង​ពេល​សង្គ្រាម។

លោក ហ៊ុន សែន ប្រកាស​ព្រម​ឲ្យ​បើក​ប្រតិបត្តិការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​លោក ហ៊ុន សែន ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​មន្រ្តី​អាមេរិក​ពីរ​រូប​នៅ​រដ្ឋ Washington State

ការ​ប្ដូរ​ឥរិយាបថ​របស់​លោក ហ៊ុន សែន បែប​នេះ ត្រូវ​បាន​មន្រ្តី​សិទ្ធិមនុស្ស​អន្តរជាតិ​រិះគន់​ថា លោក ហ៊ុន សែន កំពុង​តែ​យក​សាកសព​ទាហាន​អាមេរិក មក​ធ្វើ​ជា​ល្បែង​នយោបាយ ដើម្បី​ជួយ​បិទ​បាំង​បញ្ហា​របស់​មន្រ្តី​អាមេរិក​ពីរ​រូប ដែល​កំពុង​រង​រិះគន់​រឿង​ជួយ​ប្រថាប់​ត្រា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា។

What Next?

Recent Articles

One Response to "បទ​សម្ភាសន៍​អ្នកស្រី មូរ សុខហួរ ជុំវិញ​ការ​បន្ទន់​ឥរិយាបថ​របស់​លោក ហ៊ុន សែន ចំពោះ​សហរដ្ឋ​អាមេរិក"

  1. so socheath says:

    កម្ពុជាមិនដែលយកប្រទេសណាមួយក្នុងពិភពលោកនេះ ធ្វើជាសត្រូវទេ ។
    គ្រប់ប្រទេសមិនអាចបំពានអធិបតេយ្យភាពជាតិកម្ពុជាបានទេ ។ កម្ពុជាក៏មនដែលទៅបំពានលើនរណាដែរ ។
    កម្ពុជានិងអាមេរិកមិនមែនជាសត្រូវ ដែលមិនអាចនិយាយគ្នាបាននោះទេ ។
    ស្មោះត្រង់ ស្លូតបូត មានការអធ្យាស្រ័យយោគយល់ សណ្តោសប្រណី គឺជា​ឥរិយាបទរបស់ជនកម្ពុជាគ្រប់រូប ។
    ​ទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមនៅកម្ពុជា វាបានបញ្ចប់គំនុំរួចទៅហើយ ។
    គ្រប់គ្រួសារក្នុងលោកនេះ តើអ្នកណាមួយដែលមិនរលឹកញាតិខ្លួនទោះបីស្លាប់ទៅហើយក្តី ។
    តើគ្រប់សាសនាគេធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ តើនេះមិនមែនមកពីការនឹករលឹកទេឬ ?
    នយោបាយក្រុមជនក្បត់ជាតិ បក្សក្បត់ជាតិសង្គ្រោះជាតិ បើស្តាប់សម្តីមួរ សុខហួរ វាហាក់ជា
    និងពួកអ្នកវិភាគផេះចង្ក្រាន វាហាក់ជាមនុស្សទើបងើបមកពី ភពនៃសត្វតិរច្ឆាន ។
    តើអ្វីទៅដែលគឹតថា យកអដ្ឋិធាតុទាហានអាមេរិកធ្វើជាចំណាប់ខ្មាំងនោះ ?
    កម្ពុជាមិនដែលខ្វល់ពីអ្វី ដែលអាមេរិកធ្វើដោយចិត្តមិនបរិសុទ្ធចំពោះកម្ពុជាទេ ។
    តែចិត្តមនុស្សធម៍របស់កម្ពុជាចំពោះប្រជជន ប្រជាជាតិអាមេរិក គឺផ្តើមចេញពីភាពមេត្តា
    ករុណា ពេញដោយ​ក្តីមនុស្សធម៍ដោយពិតប្រាកដតែប៉ុណ្ណោះ ។
    កម្ពុជាមិនលក់អធិបតេយ្យជាតិខ្លួន ដើម្បីការអាណឹតពីនរណាឡើយ ។

Leave a Reply

Submit Comment