“លោក ហ៊ុន សែន កំពុងតែ​យក​សាក​សព​ទាហាន​អាមេរិក​មក​ធ្វើជា​ល្បែង​នយោបាយ”

ដោយ មួង ណារ៉េត
2018-10-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ Photo: RFA


មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ថា​លោក ហ៊ុន សែន កំពុងតែ​យក​សាកសព​ទាហាន​អាមេរិក មក​ធ្វើ ជា​ល្បែង​នយោបាយ ដើម្បី​ជួយ​បិទបាំង​បញ្ហា​របស់​មន្ត្រី​អាមេរិក​ពីរ​រូប ដែល​កំពុង​រង​ការ​រិះគន់ រឿង​ជួយ​ប្រថាប់​ត្រា​ការបោះឆ្នោត​ក្លែងក្លាយ​នៅ​កម្ពុជា។ ប្រតិកម្ម​នេះ ធ្វើឡើង​ក្រោយ​លោក ហ៊ុន សែន ប្រកាស​ព្រម​ឲ្យ​បើក​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​លោក ហ៊ុន សែន អះអាង​ថា​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​មន្ត្រី​អាមេរិក​ពីរ​រូប​នៅ​រដ្ឋ Washington State

នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) កាលពី​ថ្ងៃ​ទី១៣ ខែ តុលា សំដែង​មន្ទិល​ការសង្ស័យ​ទៅលើ​ការសម្រេចចិត្ត​របស់​លោក ហ៊ុន សែន៖ «ជា​រឿង​ច្រឡើសបើស​បំផុត​មួយ ដែល​លោក ហ៊ុន សែន យក​កង្វល់​របស់​អាមេរិក អំពី​អដ្ឋិធាតុ ទាហាន​អាមេរិក ដែល​ស្លាប់​ក្នុង​សង្គ្រាម​នោះ បក​ប្រើ​ក្នុង​រូបភាព​បែបនេះ។ ធាតុ​ពិត​លោក ហ៊ុន សែន គ្មាន​ខ្វល់​ទាល់តែសោះ រឿង​ឆ្អឹង​សព​របស់​ទាហាន​អាមេរិក​នេះ។ ប៉ុន្តែ​លោក ហ៊ុន សែន កំពុងតែ​ព្យាយាម រក​វិធី​ជ្រោម​មន្ត្រី​អាមេរិក​នៃ​រដ្ឋ Washington State ទាំងពីរ​នាក់​នោះ ព្រោះ​អី​កាលពី​ខែ​កក្កដា អ្នក​ទាំងពីរ​ខំប្រឹង​ប្រញិបប្រញាប់​ទៅ​ភ្នំពេញ ដើម្បី​ទៅ​ឃ្លាំមើល​ការបោះឆ្នោត​ក្លែងក្លាយ ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន»

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពី​រដ្ឋ Washington State លោក ដាហ្គ អេរិចសេន (Doug Ericksen) និង តំណាងរាស្ត្រ​លោក វ៉ាំងសង់ បាយស៍ (Vincent Buys) គឺជា​មន្ត្រី​អាមេរិក​ដ៏​កម្រ ដែល​បាន​ទៅ​ឃ្លាំមើល​ព្រឹត្តិការណ៍ កាល​ពី​ថ្ងៃទី២៩ ខែ​កក្កដា ដែល​អង្គការ​សិទ្ធិមនុស្ស​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ រួចហើយ​ចេញ​សេចក្ដីថ្លែងការណ៍ គាំទ្រ​ដំណើរការ​បោះឆ្នោត​នោះ ស្រប​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក រដ្ឋសភា​អាមេរិក​ទាំងមូល និង​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ជាច្រើន​ផ្សេងទៀត ថ្កោលទោស និង​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន យ៉ាង​ដំណំ​រឿង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ រួម​ទាំង​ការបោះឆ្នោត ដែល​ពួកគាត់​រក​ឃើញ​ថា មិន​ត្រូវ​នោះ​ផង។

លោក ហ្វ៊ីល រ៉ូប៊ើតសុន ចាត់​ទុក​អ្នកនយោបាយ​អាមេរិក​ទាំងពីរ​រូប​នោះ ថា​ជា​ខោ្មច៖ «សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីរ​ដ្ឋ Washington State លោក ដាហ្គ អេរិចសេន និង​តំណាងរាស្ត្រ​លោក វ៉ាំងសង់ បាយស៍ គឺ​ស្ថិត​ក្នុងចំណោម​ប្រភេទ នៃ​អ្នក​សង្កេតការណ៍ ខ្មោច​ឆៅ “zombie election monitors” ដែល​គ្រាន់តែ​ទៅ​ដើម្បី​ប្រថាប់ត្រា ឲ្យ​ការបោះឆ្នោត​ដែល​មិន​ត្រឹមត្រូវ​នោះ​តែប៉ុណ្ណោះ។ ឥឡូវនេះ អ្នក​ទាំងពីរ​កំពុង​ជួប​បញ្ហា នៅ​អាមេរិក ដោយសារតែ​ម្ចាស់​ឆ្នោត​នៅ​តំបន់​ពួកគាត់ កំពុង​ចោទសួរ​រឿង​នរណា​អ្នក​ចេញ​លុយ​ឲ្យ​ទៅ​កម្ពុជា។ អ្នក​ទាំងពីរ​កំពុង​គេចវេះ​មិន​ព្រម​ឆ្លើយ​ការ​ពិត អំពី​អ្នកណា​ដែល​នៅ​ពីក្រោយ ក្នុង​ការ​ចេញ​លុយ​ថ្លៃ​សំបុត្រ​យន្តហោះ និង​ថ្លៃ​ស្នាក់នៅ​សណ្ឋាគារ​ប្រណីត និង ការ​ចំណាយ​ផ្សេងទៀត​ពេល​ទៅ​ស្រុក​ខ្មែរ​នោះ»

មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ បន្ត​ទៀត​ថា ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​លោក ហ៊ុន សែន និង​មន្ត្រី​អាមេរិក​ទាំងពីរ ដោយ​យក​រឿង​អដ្ឋិធាតុ​ទាហាន​អាមេរិក មក​ធ្វើជា​សម្អាង ដើម្បី​ស្ដារ​ទង្វើ​មិន​គប្បី​របស់​ខ្លួន​បែបនេះ គឺ​គ្មាន​អ្វី​ក្រៅពី​ចង់​លុបលាង​កំហុស​ឲ្យ​មន្ត្រី​នោះ​តែប៉ុណ្ណោះ៖ «ពួកគេ​ទំនងជា ងាក​មក​រក​លេស​នយោបាយ ដើម្បី​បិទបាំង​បញ្ហា​ទាំងនេះ ដោយ​រត់រក​មេដឹកនាំ​ផ្ដាច់ការ​លោក ហ៊ុន សែន ឲ្យ​ជួយ​រឿង​នេះ។ ក្នុង​ន័យ​នេះ បញ្ជាក់​បាន​ថា លោក ហ៊ុន សែន កំពុងតែ​យក​សាកសព​ទាហាន​អាមេរិក មក​ធ្វើជា​ល្បែង​នយោបាយ ដើម្បី​ជា​ថ្នូរ​ដោះដូរ នឹង​ការ​ជួយ​បិទបាំង​បញ្ហា របស់​មន្ត្រី​អាមេរិក​ទាំងនោះ»

លោក ហ៊ុន សែន កាលពី​ថ្ងៃទី១៣ ខែតុលា បាន​ប្រកាស​យល់ព្រម​ជា​ឯកតោ​ភាគី ចាប់ផ្ដើម​ប្រតិបត្តិ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម នៅ​ប្រទេស​កម្ពុជា ឡើងវិញ។ ការ​ប្រកាស​នេះ ធ្វើឡើង​នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​លោក​អះអាង​ថា ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​ឯកជន របស់​សមាជិក​សភាសមាជិក​ព្រឹទ្ធសភា អាមេរិក​ពី​រដ្ឋ Washington លោក ដាហ្គ អេរិចសេន និង​តំណាងរាស្ត្រ​លោក វ៉ាំងសង់ បាយស៍។

ការសម្រេច​ដោយ​ឯកតោ​ភាគី ដោយ​សម្អាង​ថា ធ្វើតាម​សំណើ​ឯកជន របស់​សមាជិកសភា​អាមេរិក​នេះ គឺ​ផ្ទុយ​ទាំងស្រុង​ទៅ​នឹង​អ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​អះអាង​យ៉ាង​ដាច់​អហង្កា​ថា មិន​ឱន​ក្បាល ចុះ​ញ៉ម​ក្រោម​សម្ពាធ​បរទេស​នោះ​ឡើយ។ លោក ហ៊ុន សែន ថ្លែង​កាលពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៧ ថា បើ​អាមេរិក​មិន​ព្រម​លុបចោល ការ​បិទ​ទិដ្ឋាការ​លើ​មន្ត្រី​ក្រសួងការបរទេស​របស់​កម្ពុជា​ទេ នោះ​លោក​នឹង​មិន​ព្រម​ឲ្យ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​នេះ​វិញ ជាដាច់ខាត៖ «យើង​នឹង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ នូវ​ការរុករក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក ដែល​នៅ​បន្ត​បាត់​ខ្លួន ៤៩ នាក់ ក្នុង​លក្ខខណ្ឌ​ដែល​អាមេរិក​នឹង​ផ្ទល់​ឲ្យ​យើង​ត្រឡប់មកវិញ នូវ​អ្វី​ដែល​អាមេរិក​យក​ពី​យើង។ យើង​ត្រៀមខ្លួន​នឹង​ផ្ទល់​កិច្ចសហការ​ត្រឡប់​ទៅវិញ នៅ​ពេល​អ្នកឯង​ឲ្យ​អាហ្នឹង​មក​ខ្ញុំ​វិញ។ វា​ចប់​គ្នា​ហើយ វា​នៅ​មានរឿង​អី​ទៀត»

ប៉ុន្តែ រហូតមកដល់​ពេលនេះ សហរដ្ឋអាមេរិក មិន​ត្រឹមតែ​មិន​លុបចោល​ការ​បិទ​ទិដ្ឋាការ លើ​មន្ត្រី ក្រសួង​ការបរទេស របស់​របប​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ អាមេរិក​ថែមទាំង​បន្ថែម​ការ​បិទ​ទិដ្ឋាការ នេះ រហូតដល់​មន្ត្រី​នៅ​ជួរ​របប​នេះ​ទាំងអស់ ដែល​អាមេរិក​ចាត់ទុកថា ជា​អ្នក​បាន​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។

អាមេរិក​ចាប់ផ្ដើម​បិទ​ទិដ្ឋាការ ដំបូង​លើ​មន្ត្រី​ក្រសួងការបរទេស​កម្ពុជា ចាប់​តាំង​ពី​ថ្នាក់​អគ្គនាយក រហូតដល់​ថ្នាក់​កំពូល កាលពី​ខែសីហា ឆ្នាំ​២០១៧ ក្រោយ​អាមេរិក​រក​ឃើញ​ថា របប​លោក ហ៊ុន សែន មិន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ទទួល​ពលរដ្ឋ​ខ្មែរ ដែល​បាន​ជាប់ទោស​រួច​នៅ​អាមេរិក។ ភ្លាមៗ​នោះ គឺ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧ របប​លោក ហ៊ុន សែន បាន​ផ្អាក​ជា​បណ្ដោះអាសន្ន នូវ​ប្រតិបត្តិការ រុករក​អដ្ឋិធាតុ​នេះ ដើម្បី​សងសឹក​អាមេរិក រឿង​ដាក់ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​មន្ត្រី​ក្រសួងការបរទេស។

អ្នកវិភាគ​ឯករាជ្យ គឺ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​សុទិដ្ឋិនិយម​ថា វិបត្តិ​នយោបាយ​ខ្មែរ នឹង​អាច​ឈាន​ទៅ​រក​ដំណោះស្រាយ​មួយ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ថា​របប​លោក ហ៊ុន សែន កាន់តែ​បង្ហាញ​តម្រុយ នៃ​ការ​រង​សម្ពាធ ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ឆាប់ៗ តាមរយៈ​សកម្មភាព​ថ្មីៗ​មួយ​ចំនួន ដូច​ជា​ការ​បង្ហើប​ពី​មន្ត្រី​បក្ស​កាន់អំណាច អំពី​ការចរចា​ក្រោម​តុ ជាមួយ​ប្រទេស​នៃ​សមាជិក​សហភាព​អឺរ៉ុប និង​ការ​វិវត្ត​ចុងក្រោយ អំពី​ការកាត់បន្ថយ​អរិភាព​ជាមួយ​សហរដ្ឋ​អាមេរិក៖ «ខ្ញុំ​គិត​ថា ដូចជា​មាន​ចលនា​ជំរុញ​ទៅ​រក​ការ​ដោះស្រាយ។ កាលណា​មានការ​ចរចា គឺជា​ការ​ចាប់ផ្ដើម​ហើយ។ កាលពីមុន​សម្ដេច​តេជោ ដូចជា​ដាច់​អហង្ការ ថា មិន​ឱន​ក្បាល ប៉ុន្តែ​មាន​គ្នីគ្នា​គាត់​និយាយ​អំពី​ការចរចា​ដែរ»

ចំណែក​ឯ​អ្នកវិភាគ និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា របប​លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី ក្រៅពី​ស្ដារ​ទំនាក់ទំនង​ល្អ​ឡើង​វិញ ជាមួយ​ប្រទេស​លោក​សេរី ព្រោះ​កម្ពុជា មិន​អាច​រស់​ដោយ​ពឹងផ្អែក​តែ​ទៅលើ​ប្រទេស​កុម្មុយនិស្ត ដូចជា​ប្រទេស​ចិន នោះ​បាន​ឡើយ។ លោក​ប្រដូច​ប្រទេស​ចិន ទៅ​នឹង​មេមាន់ ឯ​កម្ពុជា​ទៅ​នឹង​កូន​ទា ដែល​ក្នុង​ស្ថានភាព​មេមាន់​បណ្ដើរ​កូន​ទា​បែបនេះ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​។ ការ​ស្ដារ​ទំនង​ទំនង​ល្អ​ឡើងវិញ​ជាមួយ​ប្រទេស​លោក​សេរី​នេះ អាច​ធ្វើ​ទៅ​បាន លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា គឺ​ទាល់តែ​របប​លោក ហ៊ុន សែន ត្រូវតែ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​អំពី​ការ​គោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "“លោក ហ៊ុន សែន កំពុងតែ​យក​សាក​សព​ទាហាន​អាមេរិក​មក​ធ្វើជា​ល្បែង​នយោបាយ”"

  1. so socheath says:

    ហ្វីល រ៉ូប៊ឺតសុន ( Phil Robertson) បើតាមឈ្មោះអានេះ គឺជាជនជាតិបារាំងច្រើនជាងអាមេរិក ។
    អាម្នាក់នេះ មានឋានះជានាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ
    (Human Rights Watch) ប្រចាំអាស៊ី ប៉ុន្តែភាសាអាម្នាក់នេះ ប្រើមិនត្រូវស្ថានការណ៍ ជាភាសានិយាយ
    ការពារចោរ ច្រើនជាងការពារផ្លូវច្បាប់ ជាភាសាមនុស្ស ដែលមានសតិ ជាសត្ចតិរច្ឆាន ។
    ហ្វីល រ៉ូប៊ឺតសុន ( Phil Robertson) អញប្រាប់អ្ហែងទៅចុះ !កម្ពុជាមិនដែលយកប្រទេសណាមួយ
    ក្នុងពិភពលោកនេះ ធ្វើជាសត្រូវទេ ។
    តែគ្រប់ប្រទេស ក៍មិនអាចបំពានអធិបតេយ្យភាពជាតិកម្ពុជាបានដែរ ។
    កម្ពុជាមិនដែលទៅបំពាន ឬមានគំនឹតបំពានលើមួយណាទេ ។
    កម្ពុជានិងអាមេរិកមិនមែនជាសត្រូវ ដែលមិនអាចនិយាយគ្នាបាននោះទេ ។
    ស្មោះត្រង់ ស្លូតបូត មានការអធ្យាស្រ័យយោគយល់ សណ្តោសប្រណី គឺជាឥរិយាបទ
    របស់ជនកម្ពុជាគ្រប់រូប ។
    ទាហានអាមេរិកដែលស្លាប់ក្នុងសង្គ្រាមនៅកម្ពុជា វាបានបញ្ចប់គំនុំរបស់ជនជាតិកម្ពុជា ជាមួយទាហ៊ាន
    ទាំងនោះរួចហើយ ។
    គ្រប់គ្រួសារក្នុងលោកនេះ តើអ្នកណាមួយដែលមិនរលឹកញាតិខ្លួនទោះបីស្លាប់ទៅហើយក្តី ។
    តើគ្រប់សាសនាគេធ្វើបុណ្យឧទ្ទិសកុសលដល់អ្នកស្លាប់ តើនេះមិនមែនមកពីការនឹករលឹកទេឬ ?
    នយោបាយក្រុមជនក្បត់ជាតិ បក្សក្បត់ជាតិសង្គ្រោះជាតិ បើស្តាប់សម្តីមួរ សុខហួរ និង
    ពួកអ្នកវិភាគផេះចង្ក្រាន វាហាក់ជាមនុស្សទើបងើបមក ពី ភព នៃសត្វតិរច្ឆាន រួមទាំង ហ្វីល រ៉ូប៊ឺតសុន ( Phil Robertson) អែងនេះផងដែរ ។
    តើអ្វីទៅដែលគឹតថា យកអដ្ឋិធាតុទាហានអាមេរិកធ្វើជាចំណាប់ខ្មាំងនោះ ?
    កម្ពុជាមិនដែលខ្វល់ពីអ្វី ដែលអាមេរិកធ្វើដោយចិត្តមិនបរិសុទ្ធចំពោះកម្ពុជាទេ ។
    តែចិត្តមនុស្សធម៍របស់កម្ពុជាចំពោះប្រជជន ប្រជាជាតិអាមេរិក គឺផ្តើមចេញពីភាពមេត្តា
    ករុណា ពេញដោយក្តីមនុស្សធម៍ដោយពិតប្រាកដតែប៉ុណ្ណោះ ។
    កម្ពុជាមិនលក់អធិបតេយ្យជាតិខ្លួន ដើម្បីការអាណឹតពីបរទេសណា ហើយក៍គ្មានគំនឹត
    យកខ្មោចធ្វើអាជីវកម្ម ដូចសតិតិរច្ឆាន របស់ អា ! ហ្វីល រ៉ូប៊ឺតសុន ( Phil Robertson) អែងនេះគឹតដែរ ។

  2. xi jiping says:

    immoral and constant behavior of this psychopath hun sen
    he negotiates the pains of deceased families against relief from his sentence. Blair spectacle The behavior of this psychopath hun sen is comparable to these terrorist DAECH
    It is to vomit

  3. roumrith says:

    immoral and constant behavior of this psychopath hun sen
    he negotiates the pains of deceased families against relief from his sentence. Blair spectacle The behavior of this psychopath hun sen is comparable to these terrorist DAECH
    It is to vomit

Leave a Reply

Submit Comment