អ្នកវិភាគ​ថា​ ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​សហភាព​អឺរ៉ុប មិន​ចង់​ប្រឡាក់ប្រឡូក​​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ដោយ ម៉ៅ សុធានី
2018-10-16
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


សម្ភាសន៍​បណ្ឌិត មាស នី អំពី​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា


អ្នកវិភាគ​នយោបាយ បណ្ឌិត មាស នី គូស​បញ្ជាក់​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ ក្រោម​កម្មវិធី «គ្រប់​មុខ​ទំនិញ​លើកលែងតែ​អាវុធ» ឬ​ហៅ​កាត់​ថា​ EBA ​មិន​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា​នោះ​ទេ។ ក៏​ប៉ុន្តែ​ ​លោក​ថា​ ​បញ្ហា​សំខាន់​គឺ​សហភាព​អឺរ៉ុប​ ​មិន​ចង់​ឲ្យ​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​កម្ពុជា​ ​មាន​ការ​ប្រឡាក់ប្រឡូក ឬ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​និង​ការ​រម្លាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បណ្ឌិត​ ​មាស​ នី ​បន្ត​ថា​ ​ដូច្នេះ​ ​ប្រសិនបើ​កម្ពុជា​ ​មិន​ព្រម​ដើរ​ថយ​ក្រោយ​ទៅ​រក​ស្ថានភាព​ដូច​ប្រក្រតី​នោះ​ទេ​ ​នោះ​សហភាព​អឺរ៉ុប ​ក៏​មាន​សិទ្ធិ​លុប​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ដែរ«​នេះ​វា​ជា​រឿង​ធម្មតា​របស់​ប្រទេស។ ​កាលណា​ការធ្វើ​ជំនួញ​ណាមួយ​ វា​មិន​ត្រូវ​នឹង​គុណ​តម្លៃ​របស់​គេ​ ​នោះ​គេ​មាន​សិទ្ធិ​ក្នុង​ការដក​ចេញ​។ ​អ៊ីចឹង​ ​យើង​មិន​អាច​បន្ទោស​គេ​ថា​ ​នេះ​ជា​ទណ្ឌកម្ម​របស់​គេ​ទេ។ ​គេ​គ្រាន់តែ​ដក​ខ្លួន​ចេញ​ ​ហើយ​បើសិនជា​យើង​នៅតែ​បន្ត​អ្វី​ដែល​ទៅ​ទៀត​ ​អាន្នុង​ ​យើង​ទៅ​តែ​យើង​ទៅ។ ប៉ុន្តែ​គេៗ មាន​សិទ្ធិ​ក្នុង​ការ​ដក​ចេញ​បាទ

ជាមួយគ្នា​នេះ​ លោក​បណ្ឌិត​ ​មាស​ នី ​ក៏​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ថា បាន​ជួយ​ជ្រោមជ្រែង​ទៅ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ថ្នាក់​ជាតិ​ ​ឬ​ GDP ​ដល់​ទៅ​ប្រមាណ ៧០ភាគរយ​ ​ដែល​ទំហំ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ មាន​ប្រមាណ​ពី​ ៦ ​ទៅ​ ៧ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ។ លោក​ថា​ ​ការធ្វើឲ្យ​មាន​ការ​រអាក់រអួល​ណា​មួយ​ ​ទៅ​លើ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​នេះ​ ​នោះ​នឹង​មាន​ផល​ប៉ះ​ពាល់​ធំធេង​ដល់​​សេដ្ឋកិច្ច​ទាំង​ថ្នាក់​ជាតិ​ ​និង​ទាំង​ថ្នាក់​មូលដ្ឋាន​ ​ខណៈ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា​ ៨សែន​នាក់​ ​កំពុង​តែ​ពឹងផ្អែក​ទៅ​លើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​នានា៖ «បើ​សិន​ជា​យើង​គ្រាន់​តែ​និយាយ​ត្រឹម​តែ​ការ​ប៉ះ​ពាល់​ទៅ​ដល់​កម្មករ​ម្នាក់ៗ បាត់​បង់​ប្រាក់​ខែ​នោះ នោះ​វា​ឃើញ​តិចតួច​ទេ។ ក៏ប៉ុន្តែ​សំខាន់​យើង​ត្រូវ​ទទួលស្គាល់​ថា​ ​នៅក្នុង​កម្មករ​ម្នាក់​ត្រូវ​ចិញ្ចឹម​មនុស្ស​ ២ ឬ ៣នាក់​ទៀត។ ទោះបីជា​ប្រាក់ខែ​នោះ​មាន​តែ​ ១៦៨ដុល្លារ ​ឬ​ក៏ ២០០ដុល្លារ​ ​នៅក្នុង​មួយ​ខែ​មែន ​ក៏ប៉ុន្តែ​គាត់​ម្នាក់ៗ ត្រូវ​ទទួល​ក្នុង​ការចិញ្ចឹម​ដល់​គ្រួសារ​បងប្អូន​នៅ​ខាងក្រោយ​ដល់​ទៅ​ ២ ​ឬ ៣នាក់​យ៉ាង​តិច។ ហើយ​បើ​យើង​មើលទៅក្នុង​គ្រួសារ​នៅ​តាម​ជនបទ​ទៀត​ ​ចំនួន​ប្រាក់​ដែល​ខ្ចី​ពី​ធនាគារ​ ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ ​មាន​រហូត​ទៅ​ដល់​ ៣ពាន់​ទៅ ៤ពាន់​លាន​ដុល្លារ។ ​នេះ​នៅ​ជំពាក់​ប្រាក់។ មាន​ភូមិ​ខ្លះ​រហូតដល់ ៨០ ទៅ ៩០ភាគរយ​ ​គឺ​ពាន់​ព័ន្ធ​នឹង​ការខ្ចី​ប្រាក់​នេះ​ឯង​។ ​ការខ្ចី​ប្រាក់​នេះ គឺ​សង្ឃឹម​ទៅលើ​បាន​ប្រាក់​សំណង​ ​ដែល​បាន​ពី​ប្រាក់ខែ​មក​ហ្នឹង​ យក​ទៅ​សង​បណ្តោះ​គេ​ ​ហើយ​យក​លុយ​នេះ​ ​អាច​ទៅ​សង់​ផ្ទះ​ ​ឬ​ទិញ​ម៉ូតូ​ថ្មី ​ដើម្បី​ជិះ​ ​ដែល​យើង​ឃើញ​ជាក់ស្តែង​សម្រាប់​ជីវិត​កម្មករ»

ការលើកឡើង​របស់​លោក​បណ្ឌិត​ ​មាស​ នី ​យ៉ាង​ដូច្នេះ​ ​គឺ​ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប ​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ដល់​របប​ក្រុង​ភ្នំពេញ ​អំពី​ការអនុវត្ត​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ដែល​ត្រូវ​ប្រើ​ពេល​យ៉ាងតិច​ពី​ ៦ ខែ​ ​ទៅ ១ឆ្នាំ​ គិត​ចាប់​ពី​ដើម​ខែ​តុលា​នេះ ​មុននឹង​ធ្វើ​ការសម្រេចចិត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ​ជា​ផ្លូវការ​ពី​កម្ពុជា​តែម្តង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកវិភាគ​ថា​ ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​សហភាព​អឺរ៉ុប មិន​ចង់​ប្រឡាក់ប្រឡូក​​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា"

  1. so socheath says:

    ស្អីអាមាសនី អ្នកវិភាគផេះចង្ក្រានហ្នឹងនិយាយសុទ្ធតែ ការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប
    ក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែអាវុធ» ឬហៅកាត់ថា EBA មិន មែនជាការដាក់ទណ្ឌកម្មរបស់
    សហភាពអឺរ៉ុបមកលើកម្ពុជាប៉ុន្តែ ថា បញ្ហាសំខាន់គឺសហភាពអឺរ៉ុប មិនចង់ឲ្យការធ្វើជំនួញពាណិជ្ជកម្ម
    របស់ខ្លួនជាមួយកម្ពុជា មានការប្រឡាក់ប្រឡូក ឬពាក់ព័ន្ធទៅនឹងបញ្ហានៃការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ
    និងការរម្លាយប្រជាធិបតេយ្យនៅកម្ពុជា ? ។
    និយាយដោយស្មោះត្រង់ចុះ ពួកអាពូជឆ្កែបក្សសង្គ្រោះជាតិ ឲ្យតែវាចាប់ផ្តើមនិយាយ គឺវាទាញ
    ចាប់ផ្កាយលើមេឃមកទ្រាប់ក្តិតអង្គុយតែម្តង ។
    ប៉ុន្តែសតិបញ្ញា ចំណេះដឹងរបស់វាវិញ មិនលើសពីឆ្កែទេ គឺអន់ជាងឆ្កែយ៉ាងប្រាកដ ។
    តាំងខ្លួនសុទ្ធតែជាអ្នកវិភាគ តែការវិភាគរបស់វា តើដែលត្រូវ និងទទួលបានជោគជ័យ
    តាមការព្យាករណ៍របស់វាដែរឬទេ ?
    គ្មានទេ គឺ សូន្យ ZERO តាផ្លាកតែម្តង !

    អញ្ចឹងខ្ញុំថាពួកអាអស់នេះ ចេះត្រឹមព្រុសដូចឆ្កែ មានខួរក្បាលអន់ជាងឆ្កែ តើខុសឬត្រូវ ?
    សូមបញ្ចេញយោបល់មកចុះ ?
    បើគ្មានយោបល់ទេ ការនិយាយរបស់ខ្ញុំគឺត្រឹមត្រូវជាប្រាកដ !
    (មើលឲ្យច្បាស់ អាល្ងង់មាស នី ! )
    ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹង ចំពោះជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជាដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យ
    យ៉ាងពិតប្រាកដ
    *************************
    (ហ្សឺណែវ, ស្វីស)៖ លោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា IPU បានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជា វាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ។
    ការអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសលោកស្រីប្រធានសភា IPU ឯកភាពទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
    លោកជំទាវ ឃួន សុដារី បាននាំនូវសារអបអរសាទរពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែង ក្នុងឋានៈលោកស្រី ជាប្រធានសហភាពអន្តរសភា ដែលមានសមជិកដល់ទៅ១៧៨ប្រទេស នៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។
    លោកជំទាវឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងការបោះឆ្នោតជាសកល
    ចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែង
    ដើម្បី អាសនៈសភា ដែលនេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់ នៃពហុគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។
    សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតជិត ៧លាននាក់
    បើគិតជាភាគរយ៨៣.០២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង ៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យ
    ពោរពេញ ដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។
    លោកជំទាវអនុប្រធានទី២រដ្ឋសភា បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិមួយក្តាប់តូចនាំគ្នាដើរ បំភ្លៃការពិតបោកប្រាស់អន្តរជាតិក្នុងចេតនាយ៉ងខ្នង ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនអត់ឈប់ឈរ ក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។
    តាមការណែនាំរបស់សម្តេចប្រធានរដ្ឋសភា លោកជំទាវឃួន សុដារី បានអញ្ជើញលោកស្រីប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់
    វេទិកាសភាអាស៊ី-ប៉ាហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកស្រីពិនិត្យអំពីស្ថានភាពពីអំពីកម្ពុជាផងដែរ។
    ជាការឆ្លើយតបលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក និងបានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកម្ពុជា សម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យ នៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕